មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី កត់សម្គាល់ពីវត្តមានស្ត្រីក្នុងវិស័យស្ថាបត្យកម្មកាន់តែច្រើនឡើង

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានកត់សម្គាល់ឃើញថា ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ ស្ថាបត្យករ​ជាស្រ្តី ក៏​ដូចជាស្រ្តី​រៀនផ្នែកស្ថាបត្យកម្ម មានចំនួនកាន់តែច្រើន ដែលវា​បានបង្ហាញពីសមភាព នៃសមត្ថភាពរវាងបុរស និងស្រ្តីនៅកម្ពុជា។

ក្នុងពិធីបិទ នៃការប្រកួតប្រជែងស្នាដៃរចនា​ឧទ្យានកោះនរា “បេះដូងរាជធានី” វគ្គជម្រុះចុងក្រោយ កាលពីថ្ងៃពុធ (១៤ មករា) ឯកឧត្តម ហង្ស សុតសំភារ លើកឡើងថា តាមរយៈ​ការ​ប្រកួតប្រជែង​ស្នាដៃនេះ បេក្ខជន​ទាំង​បុរស និង​ស្រ្តី ពួកគេ​មានសមត្ថភាព​ខ្ពស់​ដូចគ្នា ចាប់តាំងពីវគ្គដំបូង រហូត​ដល់វគ្គបញ្ចប់។ តែយ៉ាងណា ឯកឧត្តម​បាន​បង្ហាញមោទនភាព​ចំពោះស្ថាបត្យករជាស្រ្តី ដែល​ចូលរួមប្រកួត​មានចំនួនច្រើន។

រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកត់សម្គាល់ថា កាលពីមុន​ស្ថាបត្យករជាស្រ្តីមានចំនួនតិចតួចណាស់ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ដែល​រៀនផ្នែកស្ថាបត្យកម្មជាស្រ្តី មានចំនួនកាន់តែច្រើន, ឯកឧត្តម ហង្ស សុតសំភារ មានប្រសាសន៍ថា ក្នុងការ​ប្រកួតប្រជែង​ស្នាដៃស្ថាបត្យកម្មជាច្រើន​នាពេលកន្លងមក បេក្ខនារីជា​ច្រើនបានចូលរួម ហើយពួកគេ​ក៏ទទួល​បានចំណាត់ថ្នាក់ល្អផងដែរ ដែលនេះបានបង្ហាញពីសមត្ថភាព​របស់ស្រ្តីខ្មែរ មានគុណតម្លៃស្មើនឹងបុរសដែរ។

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម ហង្ស សុតសំភារ មើលឃើញថា កាលពីមុនស្រ្តី មិនបានបញ្ចេញនូវសមត្ថភាពផ្ទាល់ទេ ប៉ុន្តែបច្ចុប្បន្ន ស្រ្តីមិនខ្លាចបុរសឡើយ ហើយក៏មិនខ្លាចវេទិកានៃការប្រកួតប្រជែងដែរ ពួកគេ​ក្លាហាន ហើយហ៊ានបញ្ចេញមតិ និងហ៊ានបញ្ចេញសមត្ថភាពជាសាធារណៈ។ បើនិយាយពីស្នាដៃស្ថាបត្យកម្មវិញ ឯកឧត្តមរដ្ឋលេខាធិការ​ចាត់ទុកថា ជាស្ថាបត្យករវ័យក្មេង​បន្តវេន។

ឯកឧត្តម ហង្ស សុតសំភារ បន្ថែមថា បច្ចុប្បន្ន​មនុស្ស​ដែលខ្លាំង មិន​មែនបុរស​តែ​ម្នាក់ឯងនោះទេ។ ឯកឧត្តមមានប្រសាសន៍​ថា មនុស្ស​ប្រុស និង​មនុស្សស្រី ប្រៀបដូចជា​ដៃឆ្វេង និង​ដៃស្តាំ ដូច្នេះប្រសិន​បើដៃ​ស្តាំខ្លាំង ហើយដៃឆ្វេងមិនមានសកម្មភាព ក៏​មិន​បាននោះដែរ។ ដូច្នេះ ឯកឧត្តមរំពឹងថា សង្គមជាតិយើងនឹង​អភិវឌ្ឍកាន់តែខ្លាំង ព្រោះពេលនេះ​ ដៃឆ្វេងក៏ខ្លាំង ហើយ​ដៃស្តាំក៏ខ្លាំងដូចគ្នាដែរ។

“ខ្ញុំគិតថានៅពេលដែលនារីរបស់យើងខ្លាំង ធ្វើឱ្យប្រទេសរបស់យើងខ្លាំង”

សម្រាប់ ឯកឧត្តម ជា ចន្ទ័ថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានគណៈស្ថាបត្យករនៃកម្ពុជា ក៏​មើលឃើញដែរថា សម័យបច្ចុប្បន្ននេះ ស្ត្រីចូលរួមចំណែកក្នុងវិស័យស្ថាបត្យកម្មមានការកើនឡើង ខណៈជំនាញមួយនេះ សមស្របសម្រាប់ទាំងបុរស និងស្ត្រី ជាពិសេស លើផ្នែករចនា តុបតែងលម្អ និងស្ថាបត្យកម្មទេសភាព ដែលជាមុខជំនាញស្របនឹងអ្វីដែលស្ត្រីងាយធ្វើ។ រីឯសមត្ថភាពវិញ ស្រ្តីក៏មានភាពឆ្នើមដូចនឹងបុរសដែរ។

ឯកឧត្តម ជា ចន្ទ័ថែបរ៉ាស អគ្គលេខាធិការរងនៃអគ្គលេខធិការដ្ឋានគណៈស្ថាបត្យករនៃកម្ពុជា

តាមទិន្នន័យ ដែលឯកឧត្តមបានដឹង បច្ចុប្បន្ននេះ ស្ថាបត្យករជាស្ត្រីមានចំនួនប្រមាណ១៦ភាគរយ នៃចំនួនស្ថាបត្យករសរុប ដែលកាលពីមុន ស្រ្តីមានចំនួនតែប្រមាណ៩ ឬ១០ភាគរយប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។