ត្រៀមចូលសាកលវិទ្យាល័យ តោះ! ចូលរួមកម្មវិធីចែករំលែក គន្លងទៅកាន់សាកលវិទ្យាល័យ

ឱកាសស្វែងយល់ពីការត្រៀមខ្លួនរៀននៅសាកលវិទ្យាល័យ រួមជាមួយគន្លឹះសំខាន់ៗជាច្រើនពីអ្នកជំនាញ និងអ្នកមានបទពិសោធន៍នឹងធ្វើឡើងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធាន «គន្លងទៅកាន់សាកលវិទ្យាល័យ ឬ Road to University» ដែលមានទីតាំងនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចាប់ពីម៉ោង៩:០០ព្រឹក ដល់ ៥:០០ រសៀល។

កម្មវិធីនឹងមានសកម្មភាពចែករំលែកជាច្រើនទម្រង់សម្រាប់អ្នកចូលរួមដូចជា ស្តង់ពិពរណ៌សាកលវិទ្យាល័យ និង កិច្ចពិភាក្សាតុមូល ដែលនិយាយអំពីប្រធានបទសំខាន់ៗ ក្នុងការជ្រើសរើសសាកលវិទ្យាល័យ ជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីវាគ្មិនជំនាញ និងការចែករំលែកអំពីអាហារូបករណ៍ អ.ម.ត។

លើសពីនេះ អ្នកចូលរួមក៏អាចស្វែងយល់បន្ថែមអំពីជំនាញក្នុងវិស័យបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ, Software Engineer, Robotic and Automation និង Digital Marketing ជាដើម។ ការចែករំលែកក្នុងរយៈពេលមួយថ្ងៃនេះ នឹងជាផ្លូវថ្មីមួយសម្រាប់សិស្ស និស្សិតបានស្វែងយល់ និងដឹងកាន់តែច្បាស់ពីជំនាញនីមួយៗ និងការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យបានត្រឹមត្រូវ។

រួសរាន់ឡើង! ចំនួននៃការចុះឈ្មោះចូលរួមមានកំណត់។ សិស្សានុសិស្សាដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួម អាចចុះឈ្មោះតាមរយៈ Road to University ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។