​បារាំងគាំទ្រការតែងនិពន្ធ និងបង្កើតស្នាដៃរបស់យុវជនកម្ពុជាតាមរយៈគម្រោង «ចតុ»

ស្ថានទូតបារាំ​ងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្មីមួយ​ឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែល​មានទេពកោសល្យ​នៅ​ក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ គម្រោង «​ចតុ» នេះ មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជា ដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺ​គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។

លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌ នៃវិទ្យាស្ថានបារាំងនៅកម្ពុជា មានប្រសាសន៍ថា ការដាក់ឈ្មោះកម្មវិធីនេះថា «ចតុ» ដោយសារពាក្យនេះ ឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងលើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថា បួន ហើយជាពាក្យដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ ដូចជា ​ទិសធំៗទាំងបួននៃសាលសន្និសីទចតុមុខដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេទាំងបួន ឬ​ឈ្មោះ​ប្រវត្តិ​សាស្រ្ត​របស់រាជធានីភ្នំពេញជាដើម។

លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា

នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា បន្ថែមថា «ចតុ» មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា។

គម្រោង «ចតុ» ​មានគោលដៅសំខាន់ៗ ៣ គឺ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាព​នៅក្នុង​វិស័យវប្បធម៌ និងការរៀបចំសិក្ខាសាលាកម្រិតតំបន់មួយ​ ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ កម្មវិធីនេះ ផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិត។ លើសពីនេះ បណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

យុវជនកម្ពុជា ត្រូវបានជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាពដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោងសិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ ក្នុងនោះ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស (១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញម៉ោងដឹកនាំដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឱ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុងជំនាញនីមួយៗ។

គួរជម្រាបជូនថា គម្រោង «ចតុ» នេះ មានរយៈពេលមួយឆ្នាំ ដោយទទួលហិរញ្ញវត្ថុ​ពី​មូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយអនុវត្តក្នុងភាពជាដៃគូជាមួយ​តួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ​ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *