WE Forum ៖ ប្រើ AI ជាជំនួយការ គ្រូបង្រៀនអាចកាត់បន្ថយភាពនឿយហត់ និងពង្រឹងបទពិសោធន៍បង្រៀន

យោងតាម WE Forum បានឱ្យដឹងថា ខណៈដែលបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការនៅគ្រប់ឧស្សាហកម្មទូទាំងពិភពលោក។ វត្តមានបច្ចេកវិទ្យានេះ នៅក្នុងវិស័យអប់រំ គឺខុសពីវិស័យដ៏ទៃ ដោយបច្ចេកវិទ្យានេះ នឹងមិនជំនួសការងារគ្រូបង្រៀននោះទេ ប៉ុន្តែបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើនសមត្ថភាពគ្រូបង្រៀន ឱ្យកាន់តែល្អប្រសើរជាងមុន។ ការផ្លាស់ប្ដូរនេះ កំពុងដំណើរការរួចហើយ ខណៈទីផ្សារបញ្ញាសិប្បនិម្មិត (AI) ជាសកលនឹងកើនឡើងពី ៥,១៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ១១២,៣ ពាន់លានដុល្លារនៅឆ្នាំ២០៣៤។

បច្ចុប្បន្នមានការលើកឡើងជាច្រើន អំពីសក្តានុពលរបស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបំពេញការងារក្នុងវិស័យអប់រំ ដោយស្វ័យប្រវត្តិ, រឿងដ៏គួរឱ្យចាប់អារម្មណ៍ជាងនេះ គឺរបៀបដែលគ្រូបង្រៀនអាចធ្វើការជាមួយ AI ដើម្បីបង្កើតបទពិសោធន៍ថ្មី ក្នុងវិស័យអប់រំ។

ចាប់ពីវេទិកាបង្រៀនដែលមានលក្ខណៈបត់បែន សម្រាប់សិស្សរាប់លាននាក់ រហូតដល់មុខងារជំនួយការ AI ដែលជួយគ្រូបង្រៀនឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព អនាគតនៃការអប់រំមិនមែនជាការជ្រើសរើសរវាងបញ្ញាសិប្បនិម្មិត (AI) និងគ្រូបង្រៀនជាមនុស្សនោះទេ ប៉ុន្តែគឺជាការប្រើទាំងបញ្ញាសិប្បនិម្មិត (AI) និងគ្រូបង្រៀនជាមនុស្សជាមួយគ្នា ក្នុងពេលតែមួយ ដើម្បីធ្វើឱ្យវិស័យអប់រំ កាន់តែប្រសើរឡើង។

ថាមពលនៃការសហការរវាងមនុស្ស និងបញ្ញាសិប្បនិម្មិត (AI)

ទិដ្ឋភាពនៃការអប់រំនាពេលបច្ចុប្បន្ន ទាំងគ្រូបង្រៀនជា AI និងមនុស្ស សុទ្ធតែនាំមកនូវភាពខ្លាំងក្នុងថ្នាក់រៀន។ ប្រព័ន្ធ AI ពូកែលើកិច្ចការដែលទាមទារឱ្យមានដំណើរការទិន្នន័យច្រើន និងផ្ដល់មតិកែលម្អស្របទៅតាមសមត្ថភាពបុគ្គលម្នាក់ៗ។ វេទិកាទាំងនេះអាចវិភាគនូវគម្រូ នៃការអនុវត្តរបស់សិស្ស កំណត់គម្លាតនៃការរៀនសូត្រ និងកែតម្រូវកម្រិតលំបាកដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់ស្ដែង។

គ្រូបង្រៀនជាមនុស្សនាំមកនូវភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ) ទៅក្នុងថ្នាក់រៀន ដោយបង្ហាញសិស្សនូវភាពស្មុគស្មាញនៃអារម្មណ៍ទៅដល់សិស្ស។ គ្រូបង្រៀនជាមនុស្សយល់អំពីស្ថានភាពស្មុគស្មាញរបស់សិស្ស និងអាចកែសម្រួលវិធីសាស្ត្របង្រៀន ស្របទៅតាមស្ថានភាពសិស្ស។ លើសពីនេះ គ្រូបង្រៀន អាចដើរតួរជាអ្នកណែនាំ បង្ហាញផ្លូវ និងជាគម្រូបំផុសគំនិត និងស្មារតីដល់សិស្ស ហើយជំរុញការអភិវឌ្ឍសមត្ថភាពផ្នែកសង្គម និងអារម្មណ៍របស់សិស្ស។

ទន្ទឹមមនឹងនេះ ភាពអស្ចារ្យនឹងកើតឡើងនៅពេលដែលគ្រូបង្រៀនជាមនុស្សអាចធ្វើការរួមគ្នា ជាមួយ AI ។ យោងតាម ទស្សនាវដ្តី Forbes បានឱ្យដឹងថា គ្រូបង្រៀនចំនួន ៦០ភាគរយ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងថ្នាក់រៀនរបស់គេរួចហើយ ដើម្បីដោះស្រាយកិច្ចការប្រចាំថ្ងៃ ដូចជា ការវាយតម្លៃពហុជម្រើស ការតាមដានវឌ្ឍនភាពរបស់សិស្ស និងបង្កើតលំហាត់អនុវត្ត។ ចំណុចទាំងនេះ បានអនុញ្ញាតឱ្យគ្រូបង្រៀន អាចផ្ដោតលើការផ្ដល់មតិកែលម្អ ប្រកបដោយប្រិសទ្ធភាព និងអាចសម្របសម្រួលការពិភាក្សាក្រុម។

កិច្ចសហការរវាង AI និងគ្រូបង្រៀននេះ មិនត្រឹមតែជាការពង្រឹងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះ បានក្លាយជាជាកត្តាចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យអប់រំ រួមទាំងភាពតានតឹងដោយសារការងារច្រើនហួសហេតុ និងការអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គ្រូបង្រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។