GenZ អឺរ៉ុប និងអាម៉េរិកខាងជើង ងាកមកប្រើទូរស័ព្ទចុចប៊ូតុង ដើម្បីផ្ដាច់ខ្លួនពីអ៊ីនធឺណិត និងងាយស្រួលថែទាំផ្លូវចិត្ត

តើអ្នកធ្លាប់ចំណាយពេលនៅជាមួយអេក្រង់ជាច្រើនម៉ោង ហើយមានអារម្មណ៍ថា តែមួយភ្លែតសោះ ក៏ចំណាយពេល មួយព្រឹក ឬមួយល្ងាចទៅហើយ ដែរឬទេ? រឿងនេះ កំពុងកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នា ហើយវាស្ទើរតែមិនអាចទៅរួចទេ ដែលយើងអាចរស់នៅក្នុងសង្គមទំនើប ដោយគ្មានបច្ចេកវិទ្យាទាល់តែសោះ។

រាប់ចាប់ពី អ៊ីម៉ែលការងារ រហូតដល់ការអញ្ជើញផ្សេងៗ ជីវិតរបស់យើងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយឧបករណ៍អេឡិចត្រូនិច។ ប៉ុន្តែឥឡូវនេះ មនុស្សពេញវ័យ និងមនុស្សវ័យជំទង់ នៅអឺរ៉ុប និងអាម៉េរិកខាងជើង ជាពិសេសអាម៉េរិក កាន់តែច្រើនឡើង កំពុងងាកមកប្រើទូរស័ព្ទចុចប៊ូតុងវិញ ដោយប្រើសម្រាប់តែការហៅរកគ្នា និងផ្ញើសារតែប៉ុណ្ណោះ។

នេះមិនមែនគ្រាន់តែជានិន្នាការចម្លែកនោះទេ ប៉ុន្តែជាចលនាសកលដែលកំពុងកើនឡើង នៃការឆ្ពោះទៅរកការប្រើឧបករណ៍ឌីជីថលតិចតួច និងរស់នៅដោយមានក្ដីសុខ។ ខណៈម៉ូឌែលទូរស័ព្ទ Nokia 3310 និង Light Phone II កំពុងទាក់ទាញ អ្នកប្រើប្រាស់យ៉ាងច្រើន។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយ Counterpoint Research បានបង្ហាញថា ការលក់ទូរស័ព្ទប៊ូតុង ដែលមិនមែនជាទូរស័ព្ទស្មាតហ្វូន បានកើនឡើង ៥% នៅអាម៉េរិកខាងជើង ភាគច្រើនជាមនុស្សពេញវ័យ ដែលកំពុងកាត់បន្ថយភាពតានតឹងផ្លូវចិត្តដោយសារបច្ចេកវិទ្យាឌីជីថល។

សាលារៀនថែមទាំងបានចាប់ផ្ដើមលើកទឹកចិត្ត ឬតម្រូវឱ្យសិស្សប្រើឧបករណ៍បញ្ចេញសំឡេងនៅពេលថ្ងៃ ដោយលើកឡើងថា ការអនុវត្តវិធីសាស្ត្រនេះ ជួយឱ្យកុមារ និងក្មេងជំទង់ អាចផ្ដោតអារម្មណ៍បានល្អ អាកប្បកិរិយាវិជ្ជមាន និងមានទំនាក់ទំនងល្អក្នុងសង្គម។

ជាក់ស្ដែង កាលពីឆ្នាំ២០២៤ កន្លងទៅ សាលា Holy Rosary School for Girl នៅទីក្រុង Johannesburg បានបោះជំហានយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងអភិវឌ្ឍកុមារ ដោយបើកដំណើរការកម្មវិធីប្រកួតប្រជែង ការឈប់ប្រើប្រាស់ស្មាតហ្វូនរយៈពេល ៨០ថ្ងៃ។

ដោយឡែកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅស្ថាប័នក្រុមហ៊ុនមួយចំនួន កំពុងចាប់ផ្ដើមគាំទ្របុគ្គលិក ដែលមានទម្លាប់ផ្ដាច់ខ្លួនពីបច្ចេកវិទ្យា ដើម្បីបន្សាបជាតិពុលឌីជីថល ដោយទទួលស្គាល់ថា ការផ្ដាច់ខ្លួនពីបច្ចេកវិទ្យាឌីជីថល ជាចំណែកក្នុងការបង្កើនផលិតភាពបុគ្គលិក។

គោលបំណងសំខាន់ នៃការផ្លាស់ប្ដូរមកប្រើទូរស័ព្ទធម្មតា គឺដើម្បីកាត់បន្ថយការចំណាយពេលវេលានៅជាមួយក្រង់ និងផ្ដាច់ពីសម្លេងរំខានឥតឈប់ឈរ នៃការជូនដំណឹង និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតឱ្យមានឥទ្ធិពលអវិជ្ជមានមកលើផ្លូវចិត្ត។ តាមរយៈការសិក្សា បង្ហាញឱ្យឃើញពីកត្តាចម្បងចំនួន ៤ ដែលជំរុញឱ្យមនុស្សជ្រើសរើសការប្រើទូរស័ព្ទប៊ូតុង ជំនួសស្មាតហ្វូន។

១. ការគេចចេញពីអន្ទាក់បណ្ដាញសង្គម ៖ ជាក់ស្ដែងយើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា បណ្ដាញសង្គម អាចធ្វើឱ្យយើងចង់សម្លឹងមើលអេក្រង់ មិនឈប់ទាល់តែសោះ។ ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានរកឃើញថា បណ្ដាញសង្គម បានធ្វើឱ្យខួរក្បាលនៅចំណុចទទួលរង្វាន់ (reward centers) មានរំញោច ហើយការឆ្លើយតប នៃប្រព័ន្ធប្រសាទនេះ អាចនាំឱ្យអ្នកប្រើទូរស័ព្ទពិបាកទម្លាក់ទូរស័ព្ទចុះ បើទោះបីជាចិត្តចង់ដាក់ចុះក៏ដោយ។

២. ដោះស្រាយបញ្ហាផ្លូវចិត្ត ៖ ការសិក្សាជាច្រើន បានចង្អុលបង្ហាញពីទំនាក់ទំនងរវាងការចំណាយពេលច្រើនជាងមួយអេក្រង់ និងការកើនឡើងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងអារម្មណ៍ឯកា ដែលជានិច្ចជាកាលកើតឡើងលើក្មេងជំទង់។ សម្រាប់មនុស្សជាច្រើន ការប្ដូរទៅប្រើទូរស័ព្ទចុចប៊ូតុង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ។ ខណៈបើតាមការសិក្សារបស់ Royal Society for Public Health បានបង្ហាញថា ការកំណត់ម៉ោងនៅជាមួយអេក្រង់ អាចកាត់បន្ថយរោគសញ្ញាថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

៣. ភ្ជាប់ការរស់នៅក្នុងពិភពជាក់ស្ដែង ៖ មនុស្សចាំបាច់ត្រូវចូលរួមក្នុងសង្គម និងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ ហេតុនេះ ការងាកមករកការប្រើទូរស័ព្ទចុចប៊ូតុង គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយ ដែលជំរុញឱ្យមនុស្សឈប់សម្លឹងអេក្រង់ និងចាប់ផ្ដើមទំនាក់ទំនងជាមួយមនុស្ស។ ខណៈមនុស្សពេញវ័យជាច្រើន បានរាយការណ៍ថា ទម្លាប់នេះ អាចជួយឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង ការសន្ទនាកាន់តែស៊ីជម្រៅ និងធ្វើឱ្យមានការចូលរួមកាន់តែច្រើនជាមួយមិត្តភក្ដិ និងគ្រួសារ។

៤. ជួយឱ្យគេងលក់ស្រួល ៖ ពន្លឺពណ៌ខៀវពីអេក្រង់អាចរំខានដល់ការទទួលទានដំណេករបស់មនុស្ស។ តាមរយៈការកម្រិតពេលវេលាប្រើប្រាស់ទូរស័ព្ទ ជាពិសេសនៅពេលយប់ អាចជួយឱ្យមនុស្សគេងលក់លឿនជាងមុន និងគេងលក់ស្កប់ស្កល់ជាងមុន។ លើសពីនេះ ការសិក្សាដែលចេញផ្សាយដោយ Computer in Human Behavior បានរកឃើញថា អ្នកដែលមានទម្លាប់ប្រើទូរស័ព្ទ ដោយមានពេលវេលាកំណត់ត្រឹមត្រូវ អាចជួយឱ្យពួកគេពង្រឹងការផ្ដោតអារម្មណ៍ និងការចងចាំបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។