រដ្ឋមន្រ្តី ៖ កត្តា៤សំខាន់ ក្នុងការ​លើក​កម្ពស់គុណភាពអប់រំនៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ដើម្បីសម្រេចបាននូវគោលដៅនៃការអប់រំ មានមធ្យោបាយជាច្រើន ប៉ុន្តែក្នុងចំណោមនោះ ក៏​មានកត្តាសំខាន់ៗ៤ ដែលជួយ​ដល់ការ​លើក​កម្ពស់​គុណភាពអប់រំនៅកម្ពុជា។ នេះជា​ប្រសាសន៍​លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាស​ថ្លែងបាឋកថាពិសេស សម្រាប់អន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤។

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ កត្តាសំខាន់ទាំង៤ ដើម្បីលើក​កម្ពស់គុណភាពអប់រំ​នៅ​កម្ពុជា រួមមាន ទី១ គឺ កត្តាសាលារៀន ៖ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីទាក់ទាញ​ឱ្យសិស្សចូលរៀន សាលា​រៀន​ត្រូវ​តែមានហេដ្ឋារចនាសម្ព័ន្ធល្អ មានបន្ទប់រៀនទំនើប មានសម្ភារៈ​ឧបទ្ទេសល្អ ហើយសំខាន់បំផុត គឺការ​គ្រប់គ្រង​របស់នាយកសាលា។

ទី២ គឺ កត្តាគ្រូបង្រៀន ៖ ឯកឧត្តម ហង់ជួន ណារ៉ុន មា​នប្រសាសន៍ថា ដើម្បីបង្រៀនសិស្ស​ឱ្យ​មានគុណភាព គឺទាល់តែគ្រូបង្រៀនមានគុណភាព គ្រូបង្រៀន​តម្រូវ​ឱ្យមានស្តង់ដារវិជ្ជាជីវៈ​គ្រូបង្រៀន ដោយមានចំណេះដឹងទូលំទូលាយ យល់ដឹងអំពីចិត្តគរុកោលល្យ ចេះប្រើប្រាស់វិធីសាស្រ្តបង្រៀន ដើម្បី​ឱ្យ​សិស្ស​ទទួលបាន​នូវ​បំណិនសតវត្សរ៍ទី២១។

“គ្រូបង្រៀនត្រូវរៀនជាប្រចាំ បើមិន​រៀនទេ យើងមិនអាចដើរទាន់បច្ចេកវិទ្យាបានទេ និងសីលធម៌វិជ្ជាជីវៈ ធ្វើ​យ៉ាងម៉េច​ឱ្យមានភាពយុត្តិធម៌ ក៏​ដូចជាសីលធម៌ជាដើម ដូច្នេះកត្តាគ្រូបង្រៀន ជាកត្តាសំខាន់ទី២ ដើ​ម្បីសម្រេចបាននូវការអប់រំមួយ​ដែលល្អ”

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ទី៣ កត្តាសិស្ស ៖ បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីទទួលទទួលបានសិស្ស​ដែលល្អ គឺត្រូវថែទាំតាំងពីក្មេង ដោយបានន័យថា តួនាទីសារៈសំខាន់ នៃការថែទាំពីក្មេង គឺផ្តល់​ឱកាស​ឱ្យ​រៀននៅមត្តេយ្យសិក្សា ដើ​ម្បីអភិវឌ្ឍបំណិនសង្គម បន្ទាប់​ម​កទៀតគឺធ្វើម៉េច​ឱ្យសិស្ស​ខិតខំប្រឹងប្រែងរៀនសូត្រ ។

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាន៍បន្តថា សាលាត្រូវតែទាក់ទាញ​ឱ្យសិស្ស​មក​រៀន ហើយ​ឪពុកម្តាយ​ត្រូវតែគាំទ្រ ដូច្នេះកត្តាទី៤ គឺការគាំទ្រ និង​ការ​ចូលរួមរបស់ឪពុកម្តាយ ។ ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍​ដោយសង្កត់ធ្ងន់ថា ឪពុកម្តាយត្រូវតែមានការត្រួតពិនិត្យចំពោះកូន ព្រោះកូនមកសាលារៀនតែ៥ ទៅ៦ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពេល​ត្រឡប់ទៅផ្ទះវិញ គឺត្រូវតែមានការគាំទ្រ ហើយសង្គមទាំងមូល​ត្រូវ​ឱ្យ​តម្លៃលើការអប់រំ ព្រោះប្រសិនបើសង្គម​មិន​ឱ្យ​តម្លៃលើការអប់រំ គ្រូបង្រៀន​នឹងគ្មានទឹកចិត្ត​ទៅបង្រៀន ហើយ​សិស្ស​ខ្លួន​ឯង​ក៏​មិន​មានទឹកចិត្តរៀនដែរ។

សរុបមកវិញ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា កត្តាទាំង៤ខាងលើនេះ គឺសំខាន់ ហើយ​ក៏​ត្រូវ​បានបញ្ចូលទៅក្នុងស្តង់ដារសាលារៀនគំរូ ហើយ​ជាមួយ​គ្នា​ដើម្បីសម្រេចបាននូវគុណភាពអប់រំ គឺសង្គមទាំងមូលត្រូវតែសហការគ្នា ធ្វើយ៉ាងម៉េច​កែលម្អជាប្រចាំ។

សូមបញ្ជាក់ដែរថា ចាប់តាំងពីចុងឆ្នាំ២០២៣មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ឱ្យ​អនុវត្ត​នូវ​ស្តង់ដារសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូត​ដល់វិទ្យាល័យ ដើម្បីលើក​កម្ពស់គុណភាព​អប់រំ​នៅ​កម្ពុជា។

ស្តង់ដារសាលារៀនគំរូ ដែលក្រសួងបានដាក់អនុវត្តគឺ ការលើកកម្ពស់អភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ការយចិត្តទុកដាក់លើសុខភាពសិស្ស និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់ឪពុកម្ដាយ អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។ បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន «សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបាននូវស្ដង់ដាទាំង៥ ដែលរួមមាន ស្ដង់ដារទី១ លទ្ធផលសិក្សារបស់សិស្ស ស្ដង់ដារទី២ ការបង្រៀននិងរៀន ស្ដង់ដាទី៣ ការចូលរួមរបស់សហគមន៍ ស្ដង់ដារទីដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងស្ដង់ដាទី៥ គណនេយ្យភាពរបស់សាលារៀន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...