គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ចំនួន៤ ក្លាយ​ជា​សមាជិក​ផ្លូវការ នៃបណ្តាញ​សាកល​វិទ្យាល័យ​អាស៊ាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គ្រឹះស្ថាន​ឧត្តមសិក្សា​របស់​កម្ពុជា​ចំនួន៤ រួមមាន វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និង​សាកលវិទ្យាល័យ​ស្វាយរៀង ត្រូវ​បាន​សម្រេច​ក្លាយ​ជា​សមាជិកផ្លូវការ​នៃបណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​ផ្នែក​ធានាគុណភាព ASEAN University Network-Quality Assurance (AUN-QA)។

លោក​ជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចូលជា​សមាជិក AUN-QA របស់​សាកលវិទ្យាល័យ​កម្ពុជា​នេះ​ គឺពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សាកលវិទ្យាល័យ​នៅកម្ពុជា ក៏ដូចជា​កម្ពុជា​ផ្ទាល់​ទាក់ទង​នឹងការ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា។ ក្នុង​នោះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សាកលវិទ្យាល័យ រួមមាន ទី១. ការទទួល​ស្គាល់ក្នុង​កម្រិត​តំបន់ និង​កម្រិត​អន្តរជាតិ​នា​ពេល​អនាគត និងទី២. ការទទួល​បានឱកាស​ក្នុងការ​វាយតម្លៃ​កម្រិត​តំបន់​ដើម្បី​ពិនិត្យ​មើល​ទាំងកម្មវិធី​កម្រិត​ឧត្តមសិក្សា និង​គិតជា​ស្ថាប័ន​ទាំងមូល។

ជាមួយ​គ្នា​ការចូល​ជា​សមាជិក​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​នេះ នឹង​ឈាន​ទៅ​ដល់​ការដាក់​ឱ្យវាយ​តម្លៃនូវ​កម្មវិធី​អប់រំ​នៅ​ក្នុង​សាកលវិទ្យាល័យ ក៏ដូចជា​ការវាយ​តម្លៃជារួម​ក្នុងកម្រិត​ស្ថាប័ន​នា​ពេល​អនាគត។ ដូច្នេះ ការចូលរួម​នេះ ក្រៅពីការ​ចូលរួមលើក​កម្ពស់​គុណភាព​នៃការអប់រំ​នៅកម្រិត​បឋមសិក្សា ក៏ជាការ​ចូលរួម​ដើម្បី​ឱ្យមានការ​ទទួល​ស្គាល់​កម្រិត​តំបន់ និង​អន្តរជាតិ​ទៅលើ​សាកលវិទ្យាល័យ ឬកម្រិត​ឧត្តមសិក្សា​នៅ​កម្ពុជា ក្រៅពីនេះ ក៏ជាឱកាស​សម្រាប់​និស្សិត និង​គ្រូបង្រៀន​នៅតាម​សាកលវិទ្យាល័យ​ផងដែរ។

អ្នកនាំពាក្យ​ក្រសួងអប់រំ បន្ថែមថា សម្រាប់​និសិ្សត គឺអាច​ទទួល​បានផល​ប្រយោជន៍​តាមរយៈ​ការ​ផ្លាស់ប្ដូរ​និស្សិត និង​ឱកាស​សិក្សា​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​នា​ពេល​អនាគត។ ហើយ​សម្រាប់​គ្រូបង្រៀន​វិញ ក៏មាន​ឱកាសផ្លាស់ប្ដូរ​ចំណេះដឹង ក៏ដូច​ជា​បទពិសោធន៍ និង​ការ​សហការ​ក្នុងការ​ស្រាវជ្រាវ​ទាក់ទង​នឹងប្រធាន​បទនានា​ដែលមាន​នៅក្នុង​សាកលវិទ្យាល័យ​នានា​ជា​សមាជិក​របស់​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​ផង​ដែរ។

ការចូល​រួម​នេះ ក៏ជា​ផ្នែកមួយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្រិត​ជាតិ ជាពិសេស​ក្នុងតំបន់​អាស៊ាន ដោយសារ​តែ AUN ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​អាស៊ាន ហើយ​ក្រៅពី​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​វិស័យអប់រំ​នៅកម្រិត​ឧត្តមសិក្សា​នេះ យើង​ក៏ជឿថា ក៏នឹង​បង្កើន​ភាព​ទុកចិត្ត​សម្រាប់​អន្តរជាតិ នៅក្នុងការ​សិក្សា​នៅកម្ពុជា ក៏ដូចជា​ដើម្បី​លើក​កម្ពស់​ការសិក្សា​របស់យើង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក។

បើតាម លោក​ជំទាវ​បណ្ឌិត ឃួន វិច្ឆិកា ជាជំហាន​បន្ទាប់ ក្រៅពីការចូលរួម​ជា​សមាជិក AUN-QA ក្រសួងអប់រំ ក៏នឹង​ជំរុញ​បន្តទៀត​សម្រាប់​សាកលវិទ្យាល័យ​ផ្សេងៗ ក៏ដូចជាវិទ្យាស្ថាន​បណ្ដុះបណ្ដាលគ្រូ​ដែល​មានតួនាទីជា​កម្រិតឧត្តមសិក្សា នៅក្នុងការចូលរួម​ជាបន្តបន្ទាប់​ក្លាយជា​សមាជិក AUN-QA ហើយ​យន្តការ​បន្ត គឺការ​ដាក់ឱ្យមាន​ការវាយ​តម្លៃទៅ​លើ​កម្មវិធី ក៏ដូច​ជាគ្រឹះស្ថាន​ឧត្តមសិក្សា ដើម្បីឱ្យមាន​ការទទួល​ស្គាល់​កម្រិត​តំបន់នេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *