ភាសាបរទេសដើរតួយ៉ាងសំខាន់ក្នុងកិច្ចការសិក្សា និងឱកាសប្រកួតប្រជែងអន្តរជាតិ

ភ្នំពេញ – ក្នុងសតវត្សទី២១នេះ ភាសាបរទេស ជាពិសេសភាសាអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការ​ទំនាក់ទំនង ការសិក្សា ការបង្កើតថ្មី ការស្រាវជ្រាវ ការប្រកួតប្រជែង និងប្រើប្រាស់ផ្សេងៗទៀត ។ នេះជាការលើកឡើងរបស់យុវជនកម្ពុជាពីររូបដែលជាបេក្ខជន​ចូលរួមប្រកួតប្រជែង នៃកម្មវិធី 6th  ASEAN Youth Video Contest, ASEAN Youth Photo Competition និង ASEAN Youth Debate ឆ្នាំ២០២២ ។

លោក អ៊ុំ ផានិត បេក្ខជនជ័យលាភីលេខ១ នៃការប្រកួតថតរូបយុវជនអាស៊ាន (ASEAN Youth Photo Contest) បានលើកឡើងថា យុវជនកម្ពុជាគួរតែចេះភាសាឱ្យបានមួយយ៉ាងតិចក្រៅពីភាសាកំណើត ជាពិសេស​គឺភាសាអង់គ្លេសឱ្យបានច្បាស់លាស់ ។ លោក ផានិត បន្ថែមថា ការដែលយុវជនចេះភាសាមួយពិតប្រាកដបានផ្ដល់សារប្រយោជន៍ និងឱកាសដល់យុវជនជាច្រើនដូចជាសម្រាប់ទំនាក់ទំនងការងារ ការធ្វើដំណើរកំសាន្ត ការសិក្សាជាចាំបាច់ និងការប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិផ្សេងៗ ឧទាហរណ៍ការប្រកួតប្រជែងយុវជនអាស៊ានឆ្នាំនេះក៏ដូចជាឆ្នាំក្រោយៗទៀត ។

ជាមួយគ្នានេះ កញ្ញា ហោហេង សិរីរ័ត្ន យុវតីម្នាក់ក្នុងចំណោមក្រុមយុវជនកម្ពុជានៃការប្រកួតជជែកវែកញែក(ASEAN Youth Debate 2022) ក៏​បាន​យល់ឃើញដែរថា យុវជនត្រូវតែចេះ និងអាចប្រើប្រាស់ភាសាបរទេសឱ្យបានល្អ ជាពិសេសភាសាអង់គ្លេសដែលជាភាសាអន្តរជាតិមានការទទួលស្គាល់ សម្រាប់ទំនាក់ទំនងរវាងប្រទេសមួយជាមួយប្រទេសមួយផ្សេងទៀត ហើយវា​ក៏​អាចផ្ដល់ឱកាសឱ្យសិស្សានុសិស្ស ឬយុវជនអាចចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិ ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវឯកសារជាភាសាអង់គ្លេស ។ កញ្ញា សិរីរ័ត្ន បន្តថា យុវជនអាចពង្រីកខ្លួនឯងជាមួយការទទួលបានបទពិសោធន៍ពីខាងក្រៅ ជាពិសេសពីមិត្តប្រកួតប្រជែងកម្មវិធីផ្សេងៗដើម្បីទទួលបាននូវគំនិតថ្មីៗនៅពេល​ជួបបញ្ហា និងចេះដោះស្រាយនូវបញ្ហាប្រកបដោយការច្នៃប្រឌិត ។

ជារួមមក លោក អ៊ុំ ផានិត និងកញ្ញា ហោហេង សិរីរ័ត្ន ក៏​សូមលើកទឹកដល់សិស្សានិសិស្ស និងយុវជនទាំងអស់ខិតខំរៀនសូត្រទាំងភាសាជាតិ និងភាសាអន្តរជាតិឱ្យបានច្បាស់លាស់ ព្រោះថា ភាសាមួយណាក៏មានតម្លៃ និងសារៈប្រយោជន៍ដែរ ប្រសិនបើអ្នកសិក្សាយកទៅប្រើប្រាស់ដោយមានគោលដៅ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...