៥ចំណុចបញ្ជាក់ពីលក្ខណៈជារួម នៃស្តង់ដាសាលារៀនគំរូ

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​នូវ​កំណែទម្រង់​សាលារៀនជាអាទិភាព ដែលក្នុងនោះ​ក្រសួងនឹងពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់​លទ្ធផល​សិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និង​ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទ​ល្អ​របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ក្នុងចំណោមសាលារៀនទាំង៣ប្រភេទ ដែលក្រសួងបានធ្វើចំណាត់ថ្នាក់ សាលារៀនគំរូ ជាអាទិភាពមួយ​ដែល​ក្រសួងនឹងរៀបចំជាស្តង់ដា និងសូចនាករ ព្រមទាំង​ចេញសេចក្តីណែនាំអនុវត្ត​ច្បាស់លាស់ ដើម្បី​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ​នៅទូទាំង​ប្រទេស។

បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ស្តង់ដាសាលារៀនគំរូ ត្រូវ​បានកំណត់ចំនួន ៥ស្តង់ដា សម្រាប់មត្តេយ្យសិក្សា រហូត​ដល់មធ្យមសិក្សា ដែល​រួមមាន៖

១. លទ្ធផលការសិក្សារបស់សិស្ស ៖ ជាទូទៅ លទ្ធផលសិក្សា យើងវាស់បីចំណុច គឺ បំណិនសម្បទា វិជ្ជាសម្បទា និងចរិយាសម្បទា។ ហើយស្តង់ដាក្នុងចំណុចទីមួយនេះ ក៏វាស់បីផ្នែកដូចគ្នាដែរ គឺហៅថាក្របខ័ណ្ឌទាំងបី។ ប៉ុន្តែអ្វីដែលបំភ្លេចមិនបាននោះគឺ សាលារៀនមានគោលដៅមិនមែនជំរុញ​ឱ្យតែសិស្សរៀនពូកែតែមួយមុខនោះទេ! តែក៏ផ្តោតលើអត្រាការប្រមូលកុមារឱ្យចូលរៀន និងជំរុញកុមាររៀនឱ្យបានគង់វង្សក្នុងសាលារៀន ដោយហេតុថា អត្រាត្រួតថ្នាក់ និងការធ្លាក់ពិន្ទុវាជះឥទ្ធិពលដល់ការរៀនគង់វង្សរបស់សិស្ស។ បន្ថែមពីនោះលទ្ធផលនៃការសិក្សារបស់សិស្សវិញ គឺផ្តោតទៅលើវិជ្ជាសម្បទា ដែលស្ថិតនៅក្នុងសំណួរចោទមួយថា នៅពេលដែលសិស្សរៀនចប់មត្តេយ្យ តើពួកគេសម្រេចបានក្របខ័ណ្ឌទាំងប្រាំដែលមានចែងក្នុងភូមិសិក្សាដែរឬទេ? ទន្ទឹមគ្នានោះ ស្ថានភាពអាហារូបត្ថម្ភរបស់សិស្សគឺជាចំណុចមួយថ្មីក្នុងស្ដង់ដាសាលារៀនគំរូ ដែលសាលាត្រូវគិតគួរអំពីអាហារូបត្ថម្ភរបស់សិស្ស រួមទាំងសីលធម៌ និងឥរិយាបថរបស់សិស្ស។

 ២. ការបង្រៀននិងរៀន ៖ នៅពេលដែលការបង្រៀន​និងរៀន មានភាពត្រឹមត្រូវ មានរបៀបរៀបរយ ឬស្របទៅនឹងអ្វីដែលចង់បានហើយ ចំពោះលទ្ធផលនឹងមានការកែលម្អ។ នៅក្នុងចំណុចនេះដែរគឺផ្តោតទៅលើវិធីសាស្រ្តបង្រៀននិងរៀន ដែលមានបន្ថែមពីលើការអនុវត្តកន្លងមក។

របៀបបង្រៀនខ្លះក៏ប្តូរ ហើយតម្រូវការ របស់សិស្សក៏មានការផ្លាស់ប្តូរដូចគ្នាដែរ ដោយមានដូចជា តើសាលារៀនបាននាំនូវវិធីសាស្រ្ត បទពិសោធន៍ ការប្រត្តិបត្តិត្រឹមត្រូវក្នុងការបង្រៀនបែបថ្មីហើយឬនៅ? ដើម្បីឆ្លើយតបនឹងសំណួរនេះ កត្តាដែលសំខាន់គឺយកចិត្តទុកដាក់លើគ្រូបង្រៀនជាចម្បង។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីឱ្យការបង្រៀននិងរៀន កាន់តែមានប្រសិទ្ធភាព ត្រូវតែមាន ការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗ មានសម្ភារៈរៀននិងបង្រៀនគ្រប់គ្រាន់ ការជួយគាំទ្រសិស្ស ដំណើរការបណ្ណាល័យល្អ ការធ្វើអធិការកិច្ចផ្ទៃក្នុង ការអនុវត្តកម្មវិធីសិក្សានិងការរៀបចំផែនការបង្រៀន ការប្រជុំបច្ចេកទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្អាត។ បន្ថែមពីនោះក៏មាន ការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង ក្នុងគោលដៅ ដើម្បីឱ្យសិស្សផ្តោតនឹងសាលាជាជាងចំណាយពេលមិនចាំបាច់នៅខាងក្រៅសាលា និងការអនុវត្តការអប់រំអំពីសីលធម៌ ចរិយាធម៌។

 ៣. ការចូលរួមរបស់សហគមន៍ ៖ នៅក្នុងចំណុចនេះ មានការប្រែប្រួលច្រើន ចំពោះធនធានដែលផ្តល់ឱ្យ និងធនធានដែលមានគឺអាចនឹងមិនគ្រប់គ្រាន់នោះទេក្នុងការពង្រឹងស្តង់ដាសាលារៀនគំរូ ដែលទាមទារឱ្យមានការចូលរួមពីសហគមន៍។ ដំណើរការ នៃការរួមចំណែកគឺតាមរយៈការបង្កើត និងដំណើរការ គណៈកម្មការគ្រប់គ្រងសាលារៀន ដែលមានតួនាទីពិនិត្យមើល និងផ្តល់យោបល់ ក៏ដូចជាការគាំទ្រទៅគណៈគ្រប់គ្រងសាលារៀន សកម្មភាពមានដូចជា គាំទ្រទៅដល់គ្រូបង្រៀនទៅតាមលទ្ធភាព មិនថាយោបល់ និងធនធាន រួមទាំងចូលរួមតាមដាន និងការបំពេញការងាររបស់គ្រូ ក៏ដូចជា ការបំពេញការងាររបស់សាលារៀន ដោយផ្តួចផ្តើមតាមរយៈគណៈគ្រប់គ្រងសាលារៀន។

យ៉ាងណាមិញ ការបង្កើតគណៈគ្រប់គ្រងសាលារៀនតែមួយមុខ នូវមិនទាន់រួចរាល់នោះទេ គឺទាល់តែគណៈកម្មការមានដំណើរការជាប្រក្រតី ។ មានសាលារៀនមួយចំនួនមានប្រជុំគណៈកម្មការគ្រប់គ្រងសាលារៀនជាទៀងទាត់ទៅតាមលទ្ធភាពជាក់ស្ដែង ។ សកម្មភាពទាំងនេះ អស្រ័យលើស្វ័យភាព និងភាព​បត់បែនរបស់សាលារៀន និងការសម្របសម្រួលរបស់សហគមន៍ថា តើពេលណាដែលគួរតែប្រជុំរបស់គណៈកម្មការគ្រប់គ្រងសាលារៀន ? ទន្ទឹមគ្នានោះ ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ចំពោះអ្វីដែលសំខាន់គឺឱ្យគណកម្មការ មានដំណើរការ ហើយសាលារៀនត្រូវរាយការណ៍ ត្រូវផ្តល់ព័ត៌មាន បង្ហាញអំពីបញ្ហាប្រឈម ក៏ដូចជាការលើកឡើងនូវដំណោះស្រាយ និងផែនការដែលទាមទារឱ្យមានការចូលរួមពីសហគមន៍ ។ បន្ទាប់ពីសហគមន៍ បានចូលរួមហើយ គឺត្រូវតែមានការឆ្លើយតប។

ការចូលរួមរបស់សហគមន៍ទៀតសោធន៍ មិនមែនត្រឹមតែថវិកាមួយមុខនោះទេ គឺការមកមើលឃើញផ្ទាល់ពីស្នាដៃរបស់កូនសិស្ស ដែលជាការជំរុញនិងលើកទឹកចិត្តទៅកាន់សិស្សៗ។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

 ៤. ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន ៖  នៅក្នុងស្តង់ដាទីបួននេះ មានប្រាំមួយចំណុចសំខាន់ៗដូចជា ការគ្រប់គ្រងទូទៅនិងរដ្ឋបាល ការរៀបចំអភិវឌ្ឍផែនការសាលារៀន ការវាយតម្លៃ ការបំពេញការងាររបស់បុគ្គលិក រង្វាយតម្លៃលទ្ធផលសិក្សា ការលើកកម្ពស់សុខភាពសិក្សា អាហារូបត្ថម្ភរបស់សិស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសមត្ថភាពដឹកនាំនៃគណៈគ្រប់គ្រងនៃសាលារៀន និងមានសូចនាករជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រង ឬទាក់ទងនឹងអភិបាលកិច្ចសាលារៀន។

៥.គណនេយ្យភាពរបស់សាលារៀន ៖ នៅក្នុងស្តង់ដានេះ មានចំណុចសំខាន់ៗដូចជា សាលារៀនត្រូវបន្តមានវេទិកាសាធារណៈ បង្ហាញអំពីលទ្ធផលប្រចាំឆ្នាំ លទ្ធផល នៃការបំពេញការងាររបស់គ្រូ លទ្ធផលនៃការងាររបស់គណៈគ្រប់គ្រង ការសិក្សារបស់សិស្សប្រចាំឆ្នាំ ក៏ដូចជាកិច្ចការពាក់ព័ន្ធមួយចំនួនទៀតដែលបង្ហាញអំពីតម្លាភាពនៃចំណូលចំណាយ និងលទ្ធផលនានា ធ្វើយ៉ាងណា បង្កើនភាពទុកចិត្តទៅវិញទៅមករវាងអ្នកអនុវត្តន៍សាលារៀននិងសហគមន៍។

មួយវិញទៀតព័ត៌មានសាលារៀនត្រូវការផ្សព្វផ្សាយសាធារណៈ គឺមានវិធានច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានរបស់សាលារៀន។ នៅក្នុងចំណុចនេះ គឺតម្រូវឱ្យគណៈគ្រប់គ្រងសាលា មានការបែងចែកដោយខ្លួនឯងអំពីប្រភេទព័ត៌មានណាគួររក្សាទុក និងព័ត៌មានណាដែលអាចផ្សាយជាសាធារណៈបាន  មិនថាបែបផ្តល់ដំណឹង បែបវិភាគ និងបែបទាក់ទាញ ហើយការផ្សាយក្នុងគោលបំណងដើម្បីឱ្យមានការចូលរួមពីសហគមន៍ ឬឱ្យមានគណនេយ្យភាពដោយការទទួលបានការគាំទ្រពីថ្នាក់ជាតិ ដែលមាន័យថា​ បង្កើននូវការគាំទ្រ ការអនុវត្តសមត្ថភាព និងការចុះតាមដានជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ