ក្រុងចំនួន៥របស់កម្ពុជា និងប្រទេសចំនួន៥ក្នុងតំបន់អាស៊ី ប្រកាសពីគោលដៅ​ទឹកស្អាត ដីស្អាត និង​ខ្យល់អាកាសបរិសុទ្ធ

សៀមរាប – ក្រុងចំនួន​៥របស់កម្ពុជា រួមជាមួយ​ប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ី​បាន​ប្រកាសពី​ការតាំងចិត្ត​របស់ខ្លួន​ក្នុង​ការ​​អនុវត្ត​គោលដៅ ទឹកស្អាត ដីស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ ។ ការ​ប្រកាស​តាំងចិត្ត​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់ថ្នាក់តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើកទី១១ ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

ក្រុងចំនួន៥របស់កម្ពុជា ដែលបានប្រកាស​ពីការតាំងចិត្ត​ក្នុង​ការ​​អនុវត្តគោលដៅ ទឹកស្អាត​ ដីស្អាត និង​ខ្យល់​អាកាសបរិសុទ្ធ គឺ​រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប ។ ដោយ​ឡែកប្រទេស​ចំនួន៥ ដែលបានប្រកាស​ពីការ​ប្តេជ្ញាចិត្តឆ្ពោះទៅ​កាន់​ការ​សម្រេច​បាន​នូវ​ទឹកស្អាត ដីស្អាត និង​ខ្យល់អាកាសបរិសុទ្ធ រួមមាន ប្រទេស​ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេសថៃ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានប្រសាសន៍ថា អភិបាលក្រុងទាំង៥របស់កម្ពុជា បានចុះហត្ថលេខាក្នុងទិសដៅធ្វើ​យ៉ាងណាឱ្យ​​មាន ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតសម្រាប់ការរស់នៅ ។ ឯកឧត្តមបន្តថា ចំពោះ​បញ្ហាទាំងអស់នេះ ក៏​មាន​ការធ្វើបទបង្ហាញពីបណ្តា​ប្រទេសផ្សេងៗ ជាពិសេស​ប្រទេសចិន អំពីការ​កសាងទីក្រុងមួយ​ដែល​គ្មានសំណល់ ពោល​គឺធ្វើ​យ៉ាងណា​ឱ្យ​ទីក្រុងត្រូវបានគ្រប់គ្រង​ទាំងស្រុងនូវ​សំណល់ដែលបានបង្កើតឡើង។

សម្រាប់កម្ពុជា បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម នេត្រ ភត្រ្តា ក៏​មានការ​តាំងចិត្ត​នៅ​ក្នុង​ការ​រៀបចំទីក្រុងដែលគ្មានសំណល់នៅក្នុងសង្គមដែរ ដោយ​ទី១ គឺកម្ពុជា​ដាក់ចុះនូវ​គោលនយោបាយជាតិស្តីពីការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន, ទី២ ការរៀបចំទីលានចាក់សំរាមទៅតាមបច្ចេកទេស, ទី៣ សំរាម​ដែលត្រូវ​យកទៅចាក់ចោល ត្រូវមានការញែកតាមបច្ចេកទេស​ឱ្យបានត្រឹមត្រូវ ដូចជាសំណល់សរីរាង្គ សំណល់ប្លាស្ទិក និង​សំណល់រឹង និងទី៤ គឺការផ្លាស់ប្តូរ​ឥរិយាបទប្រជាពលរដ្ឋ និង​ការ​ជំរុញប្រជាពលរដ្ឋឱ្យ​ចូលរួមគ្រប់គ្រង និងវេចខ្ចប់សំណល់សំរាមរបស់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ក្នុង​ការ​​អនុវត្ត​គោលដៅ ទឹកស្អាត ដីស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...