អ្នកអប់រំ ៖ ការអប់រំសីលធម៌នៃការរស់នៅរបស់មនុស្ស ត្រូវអប់រំតាំងពីក្មេង និងបន្តអប់រំពេញមួយជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មិនថាពិភពលោកកំពុងរីកចម្រើនបែបណាក្ដី ការអប់រំសីលធម៌នៃការរស់នៅរបស់មនុស្សក្នុងសង្គមជាតិមួយ មិនអាចមើលរំលងបានឡើយ ព្រោះប្រសិនបើគ្មានសីលធម៌ ​ការ​រស់នៅរបស់មនុស្សក្នុងសង្គមនោះ នឹងរស់នៅគ្មានសណ្ដាប់ធ្នាប់។ អ្នកជំនាញអប់រំយល់ឃើញថា ការអប់រំសីលធម៌ នៃការរស់នៅរបស់មនុស្សគឺចាំបាច់ត្រូវអប់រំតាំងពីក្មេង និងបន្តអប់រំពេញមួយជីវិត។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអប់រំសីលធម៌ ធ្វើឱ្យមនុស្សស្គាល់អ្វីត្រូវ ខុស ល្អ អាក្រក់ គួរធ្វើ និងមិនគួរធ្វើ។ ការអប់រំសីលធម៌នេះ ជារឿងលំបាកដែលត្រូវអប់រំតាំងពីក្មេងនៅក្នុងគ្រួសារ សាលារៀន ស្ថាប័ន និងសង្គមចូលរួមចំណែក ហើយត្រូវអប់រំពេញមួយជីវិត។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាបន្ថែមថា បច្ចុប្បន្ននេះ​ ពិភពលោកកំពុងរីកចម្រើន រួមទាំងកម្ពុជាផងដែរ ក្នុងនោះប្រជាជនខ្មែរចេះជំនាញបច្ចេកវិទ្យាច្រើន ប៉ុន្តែក៏នៅមានបុគ្គលមួយចំនួននៅតែប្រព្រឹត្តអសីលធម៌ រួមមាន ការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការខាកស្ដោះ ការបោះចោលសំរាមនៅទីសាធារណៈ ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការបំផ្លាញបរិស្ថាន ការប្រើអំពើហិង្សា ការបង្ហោះម៉ូតូ ភាពទំនើងក្នុងសង្គម ឥទ្ធិពលនៃវប្បធម៌បរទេស ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរួមបញ្ជូលគ្នាទាំងល្អ ទាំងមិនល្អ ដែលនាំឱ្យការអប់រំកុមារ និងយុវជនជួបការលំបាក។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ការធ្លាក់ចុះតម្លៃសីលធម៌មនុស្សក្នុងសង្គម គឺអាច​បណ្តាលមកពីកត្តាជាច្រើនដូចជា ការប្រែប្រួលខាងសង្គម មនុស្សចង់បានសេរីភាព មនុស្សចង់រស់នៅក្នុងជីវិតសកល មនុស្សទទួលឥទ្ធិពលសាកលភាវូបនីយកម្ម មនុស្សទទួលឥទ្ធិពលបណ្ដាញសង្គម បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលធ្វើឱ្យមនុស្សសព្វថ្ងៃនេះ ពិបាកគ្រប់គ្រងឥរិយាបថ ឬចរិតរបស់ខ្លួនឯង ហើយកត្តាមួយទៀត គឺតួនាទីរបស់គ្រួសារ (ឪពុកម្ដាយ) តួនាទីសាលារៀន និងតួនាទីអាជ្ញាធរដែលយកចិត្តទុកដាក់មិនទាន់គ្រប់ជ្រុងជ្រោយ។ លោកបណ្ឌិតបន្តថា ដើម្បីដោះស្រាយបញ្ហានេះ មនុស្សគ្រប់រូបត្រូវរៀនទាំងជំនាញ និងការអប់រំសីលធម៌ មនុស្សត្រូវមានសុខភាពល្អ ត្រូវអប់រំកាយ ត្រូវមានសេចក្ដីស្រឡាញ់ អប់រំសីលធម៌ ឱ្យស្គាល់ល្អ ស្គាល់អាក្រក់។ ត្រូវតែមានចំណេះ ជំនាញ ទេពកោសល្យ មានសេចក្ដីស្រឡាញ់ និងថែរក្សាសុខភាព។ ឪពុកម្ដាយ អាណាព្យាបាល គ្រួសារ អាជ្ញាធរ ជួយឃ្លាំមើលតម្រង់ទិស និងធ្វើជាគំរូ ហើយទាំងអស់គ្នាត្រូវចូលរួម ទើបអាចសោះស្រាយបញ្ហានេះបាន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សីលធម៌ល្អធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក ធ្វើឱ្យមនុស្សចេះគោរពច្បាប់ ស្គាល់គុណធម៌មនុស្ស ស្គាល់គុណតម្លៃមនុស្ស ទទួលស្គាល់ចំណេះដឹង និងធ្វើឱ្យមនុស្សរស់នៅមានភាពសុខដុម។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការអប់រំ គឺជាគ្រឹះនៃសីលធម៌ មានន័យថា យើងត្រូវបញ្ចូលកម្មវិធីអប់រំសីលធម៌ពលរដ្ឋវិជ្ជាឱ្យមានកម្មវិធីច្បាស់លាស់។ លើសពីនេះ បរិស្ថានសាលារៀនមិនគួរឱ្យមានការរំខានទៅដល់បរិយាកាសអប់រំ ដូចជា កន្លែងលក់គ្រឿងស្រវឹង កន្លែងលេងហ្គេមដែលនៅជិតគ្រឹះស្ថានសិក្សា។ ម៉្យាងវិញទៀត ក្រុមគ្រួសារចូលរួមធ្វើជាគំរូដល់កូនដោយមិនប្រើប្រាស់គ្រឿងស្រវឹងបង្ហាញដល់កូន។ ជាពិសេស បរិស្ថានសង្គមទាំងមូល មិនគួរប្រើប្រាស់បណ្ដាញសង្គមបង្ហាញរូបភាពមិនសមរម្យ រូបភាពអំពើហិង្សា ឬផ្សព្វផ្សាយអំពីការសប្បាយជាមួយគ្រឿងស្រវឹងជាដើម។

អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងថា ម្តាយឪពុក ជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត។ អ្នកស្រីបន្តថា គ្រួសារមានតួនាទីមួយ គឺអប់រំ និងបណ្តុះឥរិយាបថល្អ ឬសីលធម៌ល្អទៅកាន់កូនៗ ហើយក្នុងនាមជាឪពុកម្តាយត្រូវធ្វើជាគំរូគ្រប់សកម្មភាពទៅកាន់កូន។ ប្រសិនបើឪពុកម្តាយមានឥរិយាបថរស់នៅល្អ គាត់តែងអប់រំ និងបណ្តុះកូនឱ្យមានទម្លាប់ល្អជានិច្ច។

អ្នកជំនាញអប់រំសីលធម៌រូបនេះ បញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលសីលធម៌យុវជននៅសាលារៀនជាភារកិច្ចអប់រំស្នូលបន្ទាប់ពីការអប់រំនៅក្នុងគ្រួសារ ដូច្នេះអ្នកស្រីយល់ឃើញថា វិន័យ សីលធម៌ សុជីវធម៌របស់យុវជន ចាំបាច់ត្រូវតែបង្រៀន និងជំរុញឱ្យសិស្សានុសិស្សរៀនអនុវត្តជាប្រចាំ ដើម្បីឱ្យពួកគេប្រែក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង សមត្ថភាព និងមានសីលធម៌រស់នៅល្អប្រពៃ។

គួរជម្រាបជូនថា ការអប់រំសីលធម៌ និងសុជីវធម៌ ស្ថិតនៅក្នុងចង្កោមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត គឺការអប់រំចរិយាសម្បទា នៃធនធានមនុស្ស ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *