លោកស្រី ស្រ៊ុន ម៉ាលីន ៖ សៀវភៅគឺជាផ្នែកមួយនៃជីវិតរបស់យើង

លោកស្រី ស្រ៊ុន ម៉ាលីន ប្រធានគ្រប់គ្រងទូទៅប្រចាំ DKSH លើកឡើងថា សៀវភៅគឺជាផ្នែកមួយនៃជីវិតរបស់យើង មិនថាកុមារ ឬក៏មនុស្សពេញវ័យនោះទេ ព្រោះថាសៀវភៅ ជាប្រភពចំណេះដឹង និងជាបណ្តុំនៃព័ត៌មានផងដែរ។

ក្នុងនោះគុណសម្បត្តិនៃការអានសម្រាប់កុមារ គឺជួយឱ្យពួកគេ ទទួលបានចំណេះដឹងបន្ថែមជាពិសេសគឺការរៀនពាក្យថ្មីៗ ការប្រើប្រាស់ពាក្យពេចន៍ពេលនិយាយ ការប្រើវេយ្យាករណ៍បានត្រឹមត្រូវ និងការអភិវឌ្ឍជំនាញសរសេរឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

លោកស្រីបន្ថែមថា ការអានក៏បានបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់សៀវភៅ ហើយបង្កើតជាទម្លាប់ក្នុងការអាន ដែលជាប្រយោជន៍ក្នុងដំណើរការសិក្សាកុមារផងដែរ ។ សម្រាប់មនុស្សពេញវ័យ នៅពេលដែលពួកគេចាប់ផ្តើមអានសៀវភៅបានកាន់តែច្រើន  វាជំរុញឱ្យពួកគេ មានសមត្ថភាពក្នុងការគិតទូលំទូលាយ មានការត្រិះរិះពិចារណាបានត្រឹមត្រូវល្អិតល្អន់ និងជួយជាចំណែកក្នុងការដោះស្រាយបញ្ហា។ ហើយដើម្បីជំរុញ ក៏ដូចជាគាំទ្រការអានឱ្យកាន់តែមានប្រសិទ្ធ​ភាព យើងក៏ត្រូវយកចិត្តទុកដាក់អំពីសុខភាពក្នុងការរស់នៅដូចគ្នាដែរ។

សុខភាព និងចំណេះដឹងត្រូវដើរទន្ទឹមគ្នា! ហើយការចូលរួមនៅក្នុងពិព័រណ៍សៀវភៅនេះ គឺជាការរួមចំណែកដើម្បីគាំទ្រនូវឥរិយាបថរបស់ការអាន របស់សហគមន៍ និងប្រទេសជាតិទាំងមូល ក្នុងការអភិវឌ្ឍមនុស្ស និងធនធានសម្រាប់ប្រទេសជាតិ។

លោកស្រី ស្រ៊ុន ម៉ាលីន ប្រធានគ្រប់គ្រងទូទៅប្រចាំ DKSH

តំណាងដៃគូសហការពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ បន្ថែមថា សៀវភៅនីមួយៗ សុទ្ធតែផ្តល់នូវចំណេះដឹងផ្សេងៗគ្នា ដូចជាសៀវភៅប្រវត្តិសាស្រ្ត ភាពជាអ្នកដឹកនាំ សៀវភៅកម្សាន្ត និងការអប់រំជាដើម។ ចំពោះសៀវភៅទាំងអស់នោះ គឺយើងអាចទាញប្រយោជន៍ និងចំណេះដឹងផ្សេងៗដែលស្របនឹងតម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ហើយចំណេះទាំងនោះ វានឹងនៅជាមួយយើងជានិច្ច។ លោកស្រីសង្កត់ធ្ងន់ថា ការអាន គឺជាការផ្តល់ឱ្យនូវចំណេះដឹង និងអនុញ្ញាតិឱ្យយើងអាចអភិវឌ្ឍខ្លួនយើង និងសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...