ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅ ៖ ផ្សព្វផ្សាយការអានគឺជាតួនាទីរបស់យើងទាំងអស់គ្នា

ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ លោក ម៉ុង ម៉ានិត លើកឡើងថា ក្នុងរយៈពេលដប់ឆ្នាំនៃការបង្កើតពិព័រណ៍សៀវភៅកម្ពុជានេះ មិនត្រឹមតែជំរុញវិស័យអំណានឱ្យបានរីកលូតលាស់តែប៉ុណ្ណោះទេ តែកម្មវិធីនេះ ប្រៀបបានជាទំនៀមទម្លាប់មួយដែលមិត្តអ្នកអាន អ្នកនិពន្ធ សិស្សានុសិស្ស ព្រមទាំងប្រជាជនខ្មែរជាច្រើនរូបតែងតែទន្ទឹមរង់ចាំជារៀងរាល់ឆ្នាំ ហើយការផ្សព្វផ្សាយការអានមិនមែនជាតួនាទីរបស់ស្ថានប័នណាមួយឡើយ តែគឺយើងទាំងអស់គ្នាចូលរួមលើកកម្ពស់។

លោក ម៉ុង ម៉ានិត បន្តថា ពិព័រណ៍សៀវភៅកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ដែលនាំមកនូវសកម្មភាពអប់រំល្អៗជាច្រើន និងការកម្សាន្តដ៏សម្បូរបែបដល់អ្នកចូលរួមទៀតផង លើសពីនេះក៏បានផ្តល់មាគ៌ាយ៉ាងរឹងមាំដល់ការចរាចរណ៍លក់សៀវភៅ ដល់អ្នកបោះពុម្ភផ្សាយ និងអ្នកនិពន្ធខ្មែរផងដែរ។

អក្សរសិល្ប៍ខ្មែរ គឺជាអត្តសញ្ញាណជាតិដ៏សំខាន់ មិនខុសពីប្រពៃណី វប្បធម៌ ប្រាង្គប្រាសាទដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើងឡើយ។ ពិព័រណ៍សៀវភៅកម្ពុជា បានចូលរួមចំណែកយ៉ាងធំ ក្នុងការធ្វើឱ្យវិស័យអំណាន មានប្រជាប្រិយភាពម្តងទៀត។

លោក ម៉ុង ម៉ានិត  ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅកម្ពុជាលើកទី១០

ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅលើកទី១០បន្ថែមថា ការផ្សព្វផ្សាយការអាន គឺជាតួនាទីរបស់យើងម្នាក់ៗ នៅក្នុងការថែររក្សា អភិវឌ្ឍន៍ និងពង្រីកសក្តានុភាពនៃការអាន ដែលវាជាកត្តាចម្បងក្នុងការផ្តល់នូវចំណេះសម្រាប់ប្រជាជនខ្មែរ និងដើម្បីភាពរីកម្រើន​នៃប្រទេសជាតិយើងទាំងមូល។

គួរបញ្ជាក់ថា ពិព័រណ៌សៀវភៅកម្ពុជាលើកទី១០ បានប្រព្រឹត្តទៅ​កាលពីសប្តាហ៍​កន្លងទៅ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ដោយឆ្នាំនេះ បានធ្វើឡើងរហូត​ដល់ទៅរយៈពេល៤ថ្ងៃ ​ដោយមានស្តង់សៀវភៅរហូតដល់២២៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និ​ងអ្នកនិពន្ធរហូត​ដល់ ១៥២ស្ថាប័ន។ ចំណែកឯសៀវភៅ​ដែលបានដាក់តាំងតាមស្តង់នីមួយៗមានគ្រប់ប្រភេទ ដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈ ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...