ភ្នំពេញ – នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីព្រៃណីជាតិខ្មែរ មានល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនត្រូវបានយុវជន ក៏ដូចជាពលរដ្ឋយកមកលេងកម្សាន្ត ដើម្បីជាអបអរដល់ពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។ ក្នុងនោះល្បែងបោះអង្គញ់ គឺជាល្បែងដ៏មានប្រជាប្រិយមួយ ក្នុងចំណោមល្បែងប្រជាប្រិយសំខាន់មួយចំនួនទៀត ដែលយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅយកវាមកលេងមុនគេ។
បើតាមប្រសាសន៍របស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ល្បែងបោះអង្គញ់ បើមើលជាទិដ្ឋភាពរួម វាដូចជាកីឡាវាយប៊ូល ឬប៉េតង់ ដោយអ្នកលេងអាចហាត់ដៃឱ្យត្រង់ ហាត់ភ្នែកឱ្យវៃ ហាត់ស្មារតីឱ្យមូល តែបើនិយាយពីអត្ថន័យអប់រំវិញ ល្បែងប្រជាប្រិយខ្មែរមួយនេះ បង្រៀនយុវជនឱ្យចេះបង្កើតភាពស្និទ្ធស្នាលជាមួយគ្នា និងការផ្ចង់អារម្មណ៍។

បើយោងតាមសៀវភៅ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ល្បែងបោះអង្គញ់ គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។
សៀវភៅដដែលបញ្ជាក់ថា ល្បែងអង្គញ់ គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញជា ពីរក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុស ម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏បាន។
អង្គញ់ដែលគេយកមកលេងនេះ ឱ្យឈ្មោះថា «កើយ» ចែកចេញជាពីរផ្នែកដែរ គេហៅថា កើយដាំមួយចំនួន និងកើយបោះមួយចំនួន។ កើយនោះមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកើយ ៣ ក៏បោះកើយ ៣, បើដាំកើយ ៥ ក៏បោះកើយ ៥ តាមចំនួន អ្នកលេងមានតិច ឬច្រើន។ ដែលហៅថា កើយដាំ គឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកើយកណ្ដាលមួយ ដែលហៅថា មេក្លោង ឬ កន្លោង ១ ឬ ២ ខាង ស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឱ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នា ជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយ ដែលគេកាន់យកទៅទីមួយ ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំ កោយដាំទាំងប៉ុន្មាននោះនៃក្រុមមួយទៀត។
ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា រន្ធ ឬ រន្ធកើយ។ គេកំណត់ កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ទី គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវឡើងមុន គឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា។

ជាធម្មតា គេច្រើនតែអនុញ្ញាតឱ្យពួកអ្នកខ្សោយជាងមានសិទ្ធិ ទៅបោះមុនគេ ទុកដូចជា តទីឱ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណាបោះត្រូវកើយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឱ្យទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មតគ្នា បន្ថែមឱ្យអ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា តាម ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ តាម ប៉ុណ្ណោះ ក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះ ទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួន ដែលគេ សន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ ២០កន្លែង នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2026
នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតសរុបចំនួន ៨០រូប សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១៥
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
ឱកាសនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យ APU ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2026
សាកលវិទ្យាល័យ APU ជប៉ុន ប្រកាសជ្រើសរើសនិស្សិតពីកម្ពុជាសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត
អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


























