រដ្ឋមន្រ្តីក្រសួងអប់រំលើកទឹកចិត្ត​ឱ្យមានបណ្ណាល័យ​តាមផ្ទះ ដើម្បីលើកកម្ពស់គុណភាពអប់រំ

ភ្នំពេញ – ដើម្បីលើក​កម្ពស់ការអាន ក៏ដូចជា​លើក​កម្ពស់គុណភាពអប់រំនៅ​កម្ពុជា ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើក​ទឹកចិត្ត​ទៅ​ដល់មាតាបិតាទាំងអស់ គួរ​មានបណ្ណាល័យតាមផ្ទះ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដើម្បីលើក​កម្ពស់គុណភាពអប់រំ ឪពុកម្តាយគួរ​ជំរុញ​ឱ្យ​កូនរៀនសូត្រ ជំរុញឱ្យ​កូនអានសៀវភៅ ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការសិក្សា​រៀនសូត្រ មិន​មែនជាភារកិច្ចរបស់សាលារៀន​តែមួយ​មុខនោះទេ ដោយសារតែសិស្សរៀននៅសាលាគឺបានត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ដូច្នេះ​នៅ​សល់ពេល​២០ម៉ោង​ទៀត ដែលឪពុកម្តាយ​ត្រូវ​មានកាតព្វកិច្ចក្នុងការត្រួតពិនិត្យ ជួយគាំទ្រ និង​ជំរុញ​កូនចៅ​រៀនសូត្រ បង្កើតទម្លាប់រៀន​កាន់តែច្រើន ចេះកាន់តែច្រើន ។ បើតាម​ប្រសាសន៍​របស់ឯកឧត្តមរដ្ឋមន្រ្តី ការ​ចេះកាន់តែច្រើន នឹងធ្វើ​ឱ្យ​គុណភាពអប់រំមានច្រើនដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា

” …អញ្ចឹងខ្ញុំសូមអំពាវនាវ​ដល់មាតាបិតា បើចង់លើកកម្ពស់ការអាន ត្រូវ​មានបណ្ណាល័យតាមផ្ទះ, មានពាក្យ​មួយ​លើក​ឡើងថា ជនជាតិខ្មែរ​យើង​នៅផ្ទះអត់ដែលមានបណ្ណាល័យ អញ្ចឹង​ខ្ញុំ​សូម​ឱ្យ​យើង​កែប្រែទម្លាប់ ដើម្បីលើក​កម្ពស់គុណភាពអប់រំ “

ស្របគ្នា​នឹងប្រសាសន៍​របស់ ឯកឧត្តម ហង់ជួន​ ណារ៉ុន នេះដែរ លោក ទឹម សុខហួយ ដែលជាគ្រូបង្រៀននៅ​វិទ្យាល័យអង្គតាសោម ក៏​បានសម្តែង​ការ​យល់ឃើញដែរថា ការ​មានបណ្ណាល័យ​តាមផ្ទះ គឺជា​ការ​បណ្តុះ​ទម្លាប់​នៃការ​អានដែលមានប្រសិទ្ធភាព ហើយក៏​ជា​ការ​ជំរុញឱ្យសិស្សានុសិស្ស​ទទួលបាន​ការ​អប់រំ​បន្ទាប់ពីរៀន​នៅ​សាលា​ជាមួយ​គ្រូ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...