ភ្នំពេញ – ការលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនកម្រិតស្ដង់ដាវិជ្ជាជីវៈ ទើបជាការឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ខណៈក្រសួងអប់រំកំពុងបណ្ដុះបណ្ដាលនិងពង្រឹងគុណភាពគ្រូបង្រៀនបន្ថែម ។ នេះជាការលើកឡើងរបស់មន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសិទ្ធជាតិស្ដីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា កាលពីថ្ងៃអង្គារ៍កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំកំពុងអនុវត្តការងារពាក់ព័ន្ធនឹងគុណភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលារៀន ដែលបុគ្គលសំខាន់ចូលរួមកែលម្អលទ្ធផលសិក្សារបស់សិស្ស ។ ក្រសួងកំពុងបញ្ជូនគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលាមកពង្រឹងសមត្ថភាពបន្ថែមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកបណ្ឌិត សំអោ អង្គារតន៍
“អ្វីដែលត្រូវធ្វើគឺពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលគ្រូបន្ថែមឱ្យដល់កម្រិតស្ដង់ដារវិជ្ជាជីវៈ ហើយចំណេះដឹងដែលទទួលបានកាលពី១០ ឬ ១៥ឆ្នាំមុន មិនឆ្លើយតបទៅនឹងបរិបទអប់រំនាពេលនច្ចុប្បន្ននោះទេ ។ ជាក់ស្តែងបរិបទកូវីដ-១៩ ទាមទារឱ្យគ្រូបង្រៀនចាប់យកនូវអ្វីដែលថ្មី ដើម្បីឱ្យការងារអាចឆ្លើយតប តាមតម្រូវការរបស់សិស្ស និងតម្រូវការនៅក្នុងសង្គម”
ទន្ទឹមនឹងការលើកឡើងនេះ លោកបណ្ឌិត សំអោ អង្គារតន៍ បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានរៀបចំយន្តការវាយតម្លៃសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ។ គ្រូបង្រៀនត្រូវទទួលការបំប៉នសមត្ថភាពបន្ថែម ដើម្បីក្លាយជាអ្នកមានវិជ្ជាជីវៈ មានងារជាអ្នកឯកទេស និងមានសញ្ញាបត្រជាន់ខ្ពស់ ។ លើសពីនេះ គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលាត្រូវចេះប្រើប្រាស់សម្ភារៈឧបទេស ចេះធ្វើពិសោធន៍ ចេះប្រើប្រាស់កមម្មវិធីទូរស័ព្ទ (App) ការបង្កើត App និងបង្កើត Test items bank សម្រាប់គ្រប់មុខវិជ្ជាស្របតាមស្តង់ដាតំបន់និងអន្តរជាតិ ។

តាមការបញ្ជាក់របស់លោកបណ្ឌិត សំអោ អង្គារតន៍ នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងកំណែទម្រង់ការអប់រំនៅមធ្យមសិក្សា មានសាលាគោលដៅចំនួន១០០ និងសាលារៀនប្រមាណជាង ៣០០ទៀតបានទទួលលទ្ធផល ។ លោកថា លទ្ធផលនៃការបណ្តុះបណ្តាលបានផ្តល់ផលជះគ្រប់សាលាទាំងអស់ ដែលមានប្រមាណ ១ម៉ឺនបីពាន់សាលានៅទូទាំងប្រទេស ។ នៅដំណាក់កាលបន្ទាប់ក្រសួងនឹងធ្វើការនៅគ្រប់អនុវិស័យកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យម រហូតដល់អនុវិស័យឧត្តមសិក្សា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...
អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...
ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។






























