បណ្ឌិត យ៉ង់ ពៅ ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានលទ្ធផល​ចំនួន ៩

ភ្នំពេញ – ព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២៣ ធ្វើ​ឱ្យ​កម្ពុជាទទួលបាននូវលទ្ធផលធំៗ​ចំនួន៩។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមការ​បញ្ជាក់របស់​លោកបណ្ឌិត​ យ៉ង់ ពៅ លទ្ធផល​ទាំង៩​ដែល​កម្ពុជាទទួលបានពីការ​រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនោះ​រួមមាន ៖

១- កម្ពុជាទទួលបានជោគជ័យពិត ភាពជាម្ចាស់ផ្ទះ (សម្រេចគោលដៅ) ផ្តល់ជូនភាពរីករាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ …

២- កម្ពុជាទទួលបានជោគជ័យពិត បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ឈលេខរៀងទី៤ មេដាយ ២៨២ (មាស ៨១ ប្រាក់ ៧៤សំរិទ្ធ ១២៧) និង បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ SEA GAMES ដែលកន្លងមកគ្មានប្រទេសណាធ្វើបានដូចកម្ពុជា

៣- កម្ពុជាទទួលបានជោគជ័យពិត ពីបេះដូង និងសមាណចិត្តប្រជាជនកម្ពុជាខ្លួនឯងផ្ទាល់

៤- កម្ពុជាទទួលបានជោគជ័យ បានបង្ហាញពីសមត្ថភាពពិតរបស់កម្ពុជា ទាំងសមត្ថភាពរៀបចំ និងសម្តត្ថភាពកីឡាករ

៥- បានបង្កើតភាពអស្ចារ្យផ្សេងៗ ចេញពីកីឡា ទាញចំណាប់អារម្មណ៍ពីពិភពលោក (ការរត់ក្រោមតំណក់ទឹកភ្លៀង របស់ ប៊ូ សំណាង…)

៦- ស្មារតីពិតរបស់ខ្មែរ គឺស្មារតីនៃប្រជាជាតិមានបេះដូងទូលាយ រួសរាយ អត់ធ្មត់ កាយវិការប្រជាជាតិថ្លៃថ្នូរ

៧- តម្លៃពិតនៃសន្តិភាព កីឡារស់ក្នុងសន្តិភាព

៨- ការចំណាយកញ្ចប់ថវិកា (ដែលមិនគិតថ្លៃផ្សេងៗ) ពិតជាទទួលបានមកវិញនូវការនឹកស្មានមិនដល់ និងជាការចងចាំគ្មានពីរ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ព្រោះថាក្នុងពេលតែមួយ ការផ្សាយចេញពីភាពអស្ចារ្យកម្ពុជា ពិតជាច្រើនករណី ច្រើនសារព័ត៌មានទាំងអាជីព និងបណ្តាញសង្គមរាប់ម៉ឺន…

៩- ជោគជ័យបំផុតមួយទៀត ការទទួលស្គាល់ ល្បីសុះសាយ នៃកីឡាគុណខ្មែរ និងល្បុក្កតោ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ បានបិទបញ្ចប់​កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយ​ប្រទេស​ដែលនឹង​ទទួលធ្វើជាម្ចាស់ផ្ទះបន្ទាប់ នៃការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើកទី៣៣ គឺប្រទេស​ថៃ ដោយ​គេ​គ្រោងនឹងរៀបចំធ្វើ​នៅទីក្រុងបាងកក ខេត្ត​ឈុនបុរី និងខេត្ត​សុងខ្លា នាខែធ្នូ ឆ្នាំ​២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...