បណ្ឌិត តាន់ មុនីវណ្ណ ៖ យុវជនគួរចេះរកលុយដោយខ្លួនឯងទើបមិនធ្វើខ្លួនឱ្យមានវប្បធម៌ពឹងផ្អែកហិរញ្ញវត្ថុអ្នកដទៃ

ភ្នំពេញ – « យុវជនទាំងអស់នៅពេលចង់ធ្វើអ្វីក៏ដោយចាំបាច់ត្រូវមានឯករាជ្យហិរញ្ញវត្ថុ តាមរយៈការអាចរកលុយបានដោយខ្លួនឯង។ ទន្ទឹមគ្នានេះ យុវជនជនត្រូវដឹងច្បាស់អំពីរបៀបរកលុយ ហើយកុំដាក់ក្ដីរំពឹងលើអ្នកទទៃ ទើបមិនធ្វើខ្លួនឱ្យមានវប្បធម៌ពឹងផ្នែកហិរញ្ញវត្ថុអ្នកដទៃ»។ នេះបើតាមការលើកឡើងរបស់ បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប នៅក្នុងកម្មវិធីបំណិនជីវិត ដែលរៀបចំ​ដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជារាជធានីភ្នំពេញ។

លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា សម្រាប់ប្អូនៗថ្នាក់ទី១២ បើមិនទាន់អាចរកលុយក៏មិនជាអ្វី ព្រោះជាពេលត្រូវត្រៀមប្រឡងបាក់ឌុប មិនគួរធ្វើការងារផ្ដេសផ្ដាស លើកលែងតែការងារនោះធ្វើហើយអាចមានពេលរៀន។ ផ្ទុយទៅវិញ ប្រសិនប្អូនៗរៀនចប់ប្រឡងជាប់ ចូលទៅរៀននៅមហាវិទ្យាល័យឆ្នាំទី១ក៏ដោយ គឺត្រូវរកប្រាក់ដោយធ្វើការងារក្រៅម៉ោង ដើម្បីមានប្រាក់ចំនូលផ្ទាល់ខ្លួន មិនពឹងផ្អែកលើឪពុកម្ដាយទាំងស្រុង ព្រមទាំងទទួលបានបទពិសោធន៍ការងារ។

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប

“នៅក្រៅប្រទេសគេមិនឱ្យនិស្សិតទៅរៀនអត់ធ្វើការងារក្រៅម៉ោងទេ និស្សិតច្រើនធ្វើជាអ្នករត់តុក៏មាន លក់ក៏មាន គឺត្រូវមានឯករាជ្យផ្នែកហិរញ្ញវត្តុ រកលុយដោយខ្លួនឯង កុំរំពឹងថាលុយមានអ្នកជួយឱ្យសោះ”

អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប រូបនេះ បន្ថែមថា លុយបើសន្សំមិនមែនមិនសល់នោះទេ ប៉ុន្តែលោក​មើលឃើញថាមនុស្សភាគច្រើនគ្មានទឹកចិត្តក្នុងការសន្សំ។  លោកបន្តថា សម្រាប់ការចាយវាយលើអាហារប្អូនៗ​គួរជ្រើសរើសហូបរបស់ណាដែលមានប្រូតេអ៊ីន ហាត់ប្រាណ គិតល្អ ។ លោកបណ្ឌិតបន្តថា ប្រសិនបើ​យើងហូបមិនគិត គឺអាចឈឺ ដូច្នេះ​សូម​កុំហូបរបស់ណាដែល​បំផ្លាញលុយចោល ដោយ​ត្រូវហូបរបស់ណាដែលមានប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីសល់លុយផង ព្រោះប្អូនៗនៅរៀន ត្រូវចេះសន្សំលុយ ហើយនៅពេលប្អូនៗសន្សំលុយបាននឹងមានទឹកចិត្តសន្សំបន្ថែមទៀត ។

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប

“សម្រាប់អាហារពេលព្រឹកខ្ញុំហូបអស់ត្រឹម២ពាន់រៀល ឬចូលដល់១ម៉ឺនរៀល គឺខ្ញុំហូបតែពងមាន់២គ្រាប់ បន្លែបន្តិចបន្តួច ទ្រូងមាន់ ហើយហាត់ប្រាណក៏អាចមានរាងកាយរឹងមាំ និងមិនងាយឈឺដែរ។”

បើតាមបណ្ឌិត តាន់ មុនីវណ្ណ លុយមានរបៀបក្នុងការរក មានរបៀបក្នុងការគ្រប់គ្រង និងមានរបៀបក្នុងការចាយវាយ ។ ទន្ទឹមគ្នានេះ មនុស្សភាគច្រើនមិនចេះរបៀបគ្រប់គ្រងលុយ និងមិនចេះចាយលុយបានត្រឹមត្រូវនោះទេ បានជាពេលខ្លះរកលុយក៏មិនបាន គ្រប់គ្រងលុយក៏មិនត្រឹមត្រូវ។

អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប លើកទឹកចិត្តទៅដល់សិស្ស និស្សិតទាំងអស់ ទោះបីឪពុកម្ដាយយើងមាន ក្រ មធ្យមប៉ុណ្ណាក៏ដោយ ប៉ុន្តែចំណេះដឹងហិរញ្ញវត្ថុមិនអាចមើលរំលងបានទេ ដោយ​ប្អូនៗត្រូវយកចិត្តទុកដាក់ឱ្យខ្លាំង និងកុំប្រហែសឱ្យសោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...