ភ្នំពេញ – នៅពិធីអបអរសាទទិវានារីអន្តរជាតិ ៨មីនា នាព្រឹកថ្ងៃអង្គារ៍នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍ មានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រជាគ្រឹះអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសង្គម ។ សមភាពយេនឌ័រផ្សារភ្ជាប់នឹងការលើកកម្ពស់សិទ្ធិមនុស្សដែលជាទំនួលខុសត្រូវរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្ថែមថា វត្តមាននៅស្ត្រីទទួលបានការលើកកម្ពស់ឱ្យមានសមភាពទាំងការងារ គ្រួសារ និងសង្គម ព្រមទាំងដើរតួនាទីជា អ្នកសម្រេចចិត្តគ្រប់បែបយ៉ាង ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។
“បច្ចុប្បន្នស្រ្តីខ្មែរបានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងកំពុងបង្ហាញសមត្ថភាព ឆន្ទៈរបស់ខ្លួនមោះមុតក្នុងក្រសួងស្ថាប័ន អង្គភាព អាជ្ញាធរថ្នាក់ជាតិ និងវិស័យឯកជន”
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ទន្ទឹមគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តថា បច្ចុប្បន្នស្រ្តីមួយចំនួនកំពុងប្រឈមនឹងទម្រង់នៃការរើសអើងនានា ដូចជា អាយុ ជាតិសាសន៍ ពិការភាព ឬស្ថានភាពសេដ្ឋកិច្ចសង្គម ដែលបន្ថែមលើការរើសអើងយេនឌ័រ ដើម្បីធានាសិទ្ធិស្រ្តី ។ លោកជំទាវ បន្តទៀតថា បញ្ហានេះទាមទារឱ្យមានការយល់ដឹងទូលំទូលាយពីរចនាសម្ព័ន្ធសង្គម និងទំនាក់ទំនង មិនត្រឹមតែច្បាប់ ឬគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចសក្ដានុពលក្នុងគ្រុមគ្រួសារ ព្រមទាំងសហគមន៍ផងដែរ ។
រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា បញ្ជាក់បន្ថែមថា ដើម្បីជុំរុញសមភាពយេនឌ័តមិនមែនជាការងាយស្រួលឡើយ គឺទាមទារការសិក្សាស្រាវជ្រាវ និងការពិភាក្សាជាច្រើន ដោយលើកឡើងពីសារៈសំខាន់នៃការអប់រំ ដែលជួយឱ្យមានវត្តមានស្រ្តីក្នុងវិស័យមានការងារសមរម្យ ផ្ដល់នូវបរិយាកាសការងារល្អប្រសើរ និងធានាបាននូវចីរភាពនាពេលអនាគត ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុដាក់យ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឱ្យនារីមានលទ្ធភាពអនុវត្តសិទ្ធិពេញលេញ និងភាពជាដៃគូសាកសមជាមួយបុរស ។ សមភាពយេនឌ័រផ្សារភ្ជាប់សិទ្ធិមនុស្ស និងគុណតម្លៃនៃអង្គការសហប្រជាជាតិ បានអនុម័តដោយមេដឹកនាំពិភពលោកនៅក្នុងឆ្នាំ១៩៤៥ និងសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្តី ហើយកិច្ចការពារ និងការលើកកម្ពស់សិទ្ធិស្រ្តីគឺជាទំនួលខុសត្រូវរបស់រដ្ឋទាំងអស់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។
អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...
ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...





























