ភ្នំពេញ – តាមរយៈកម្មវិធីអន្តរជាតិរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាភាគខាងត្បូង (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះ ផ្ដល់ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេលបួនឆ្នាំ និងចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២២ ។
អាហារូបករណ៍ផ្ដល់ជំនាញសិក្សា ១៥មុខ រួមមាន គណិតវិទ្យា, រូបវិទ្យា, ជីវវិទ្យា, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច, សម្ភារវិទ្យាសាស្ត្រ និងវិស្វកម្ម, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម, វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម, ស្ថិតិ និងទិន្នន័យ, វិស្វកម្មមេកានិក និងអវកាស, គ្រឿងម៉ាស៊ីន និងវិស្វកម្មថាមពល, សាលាមីក្រូអេឡិចត្រូនិច, វិទ្យាសាស្ត្រ និងវិស្វកម្មសមុទ្រ, វិស្វកម្មប្រព័ន្ធព័ត៌មាន និងគ្រប់គ្រង, សាលារចនា, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម ។ ជំនាញទាំនេះ សិក្សានៅក្នុងសាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) ដោយផ្ទាល់ ។

បេក្ខជនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ត្រូវបំពេញឯកសារ ដើម្បីប្រឡង រួមមាន បង្កាន់ដៃទទួលពាក្យប្រឡង ០១ច្បាប់ ពាក្យសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេប ០១ច្បាប់ សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ ថតចម្លង ០១ច្បាប់ (ភ្ជាប់មកជាមួយច្បាប់ដើមដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់) ។ ជាមួយគ្នានេះតម្រូវមាន លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ និងរូបថត ៤X៦ ចំនួន ០៤សន្លឹក (ផ្ទៃខាងក្រោយពណ៌ស ថតថ្មី) ។
លក្ខខណ្ខក្នុងការចុះឈ្មោះជាបេក្ខជនប្រឡងដោយបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាតាមទុតិយភូមិនិទ្ទេស A B និង C មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ ។ លើសពីនេះមានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា និងជានិស្សិតកំពុងសិក្សាតាមមហាវិទ្យាល័យដែលទទួលស្គាល់ដោយក្រសួង និងស្ថាប័នរដ្ឋ ។ ភាគីខាងអាហារូបករណ៍នឹងផ្ដល់ជូនលើការចំណាយបង់ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ ដល់បេក្ខជនដែលជាប់ជាបេក្ខភាព (និស្សិតត្រូវចេញថ្លៃសំបុត្រធ្វើដំណើរដោយខ្លួនឯងពីកម្ពុជា ទៅចិន) ។
កាលបរិច្ឆេទនៃការប្រលងជ្រើសរើសនឹងប្រព្រឹត្តិនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដែលប្រឡងលើវិញ្ញាសារ០២មាន គណិតវិទ្យា និងភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី ក្នុងមួយមុខវិជ្ជា (សម្រាប់ទីតាំងមណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ) ។ ក្រោយទទួលបានលទ្ឋផលពីការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបេក្ខជនចំនួន ២០នាក់ ដើម្បីឱ្យខាងភាគីអាហារូបករណ៍ ពិនិត្យ និងសម្រេចយកត្រឹម ១០នាក់ចុងក្រោយ ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូករណ៍ ដែលមានអាស័យសដ្ឋានអគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ) ។
គួរបញ្ជាក់ថា បេក្ខជនដែលជាប់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០២០ (ជាប់ស្វ័យប្រវត្តិ) មិនអាចដាក់ពាក្យប្រឡងប្រជែងអាហារូបករណ៍នេះបានទេ ។ សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាផ្ទាល់ ឬទាក់ទងទៅទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...





























