លោកបណ្ឌិត ឃៀង សុធី លើកទឹកចិត្តយុវជនចាប់យកជំនាញបច្ចេកវិទ្យាស្របតាមតម្រូវការសង្គម និងទីផ្សារការងារ

ភ្នំពេញ – លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិច លើកឡើងថា ឥឡូវនេះ ចំណេះដឹងបច្ចេកវិទ្យាវិទ្យាសាស្រ្តផ្លាស់ប្ដូរយ៉ាងលឿន ហើយ​ជាមួយ​គ្នានេះ ចំណេះដឹងរបស់សិស្សានុសិស្សក៏ផ្លាស់ប្ដូរច្រើន ដែលទាមទារឱ្យគ្រូមានចំណេះដឹង និងសមត្ថភាពខ្ពស់ក្នុងការផ្ដល់ចំណេះដឹងដែលឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា។ ក្នុងនោះលោក​លើកទឹកចិត្ត​ដល់​យុវជនគួរចាប់យកជំនាញបច្ចេកវិទ្យាវិទ្យាសាស្រ្តដែលស្រមតាមតម្រូវការសង្គម និងទីផ្សារការងារ។

ថ្លែង​ក្នុង​កម្មវិធីទស្សនកិច្ចសិក្សា (Open House) នៅសាកលវិទ្យាល័យខេមតិច កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ឃៀង សុធី មានប្រសាសន៍ថា ដើម្បីសម្រេចបានគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ មិនមែនត្រូវការអ្នកដែលមានចំណេះដឹងទូទៅផ្នែកគ្រប់គ្រង ផ្នែកធនាគារ ផ្នែកគណនីយច្រើននោះឡើយ ។ ទន្ទឹមគ្នានេះ តម្រូវការការងារក្នុងសង្គមបច្ចុប្បន្ន គឺត្រូវការអ្នកបច្ចេកទេស អ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ជំនាញការស្រាវជ្រាវ ជំនាញក្នុងការត្រិះរិះពិចារណា ចេះវិភាគទិន្ន័យ ចេះធ្វើបទបង្ហាញ និងចេះទំនាក់ទំនងច្រើននៅថ្ងៃខាងមុខ។

ដូច្នេះ​ដើម្បីជួយឱ្យកម្ពុជាសម្រេចបានទស្សនៈវិស័យក្លាយជាប្រទេសដែលមានចំនូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ លោករំពឹងថា សិស្សានុសិស្ស នឹង​ជ្រើសរើស​ជំនាញ​សិក្សា​ដែលមាន​សារៈសំខាន់ គឺវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​វិស្វកម្ម​ជា​ដើម។

យុវតី ម៉ៅ ម៉ានីន សិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២ បាននិយាយថា រូបនាង​មាន​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ជំនាញ STEM ហើយថា ការ​ដែល​សាកលវិទ្យាល័យ​បាន​រៀបចំ​ឱ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា និង​ការ​ស្វែង​យល់ពីជំនាញ គឺពិតជា​ល្អសម្រាប់​សិស្ស​ដែល​មិន​ទាន់ដឹង​ពីការ​ចាប់យកជំនាញអ្វី ឬ​ក៏​គួរ​រៀន​នៅ​សាលា​ណាមួយ​។ ហើយ​សម្រាប់រូបនាង​ផ្ទាល់ នាង​នឹងត្រៀម​ខ្លួន​ដើម្បី​ប្រឡង​យកអាហារូបករណ៍លើជំនាញ​បច្ចេកវិទ្យា។

សម្រាប់យុវសិស្ស ហុង តុង ដែល​ក៏​ជាសិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ផងដែរនិយាយថា រូបគេទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងរបៀបសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងចំណេះដឹងស្ដីពីឧស្សាហកម្ម៤.០ ដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសគំរូល្អសម្រាប់សិស្សដែលត្រៀមខ្លួនរៀនថ្នាក់ទី១២ ក៏ដូចជាត្រៀមខ្លួនជ្រើសរើសជំនាញសិក្សា។

យុវសិស្ស ហុង តុង លើកទឹកចិត្តដល់សិក្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ប្រឡងចប់ថ្នាក់ទី១២ ត្រូវគិតឱ្យបានច្បាស់មុនសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងព្យាយាមដាក់ពាក្យប្រឡងយកអាហារូបករណ៍ឱ្យបានច្រើនកន្លែង។ លើសពីនេះ ស្វែងរកសាកលវិទ្យាល័យ និងជំនាញដែលខ្លួនពេញចិត្តដើម្បីបន្តការសិក្សា និងទាំងអ្នកប្រឡងជាប់ ឬប្រឡងធ្លាក់សូមកុំបោះបង់ក្ដីស្រមៃដែលខ្លួនមាន គឺត្រូវព្យាយាមបន្តទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...