មានប្រសាសន៍នៅក្នុងកម្មវិធី «ថ្នាលបំណិនសតវត្សរ៍ទី២១ សម្រាប់យុវជន» កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបណ្តុះយុវជនឱ្យមានចំណេះដឹង ឱ្យមានបំណិន ចរិយាសម្បទា គឺដើម្បីជំរុញយុវជនក្លាយជាបំណែកមួយ នៃដំណោះស្រាយបញ្ហា។
ឯកឧត្តមបញ្ជាក់ថា ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលស្រួចស្រាល់ ដោយសារការវិវឌ្ឍន៍យ៉ាងខ្លាំង ហើយស្ថានការណ៍អន្តរជាតិក៏មានការប្រែប្រួលដែរ តាមរយៈសង្គ្រាម និងការប្រែប្រួលអកាសធាតុជាដើម ។ ហេតុដូច្នេះហើយទើបតម្រូវឱ្យយុវជនកម្ពុជាត្រូវមានជំនាញសតវត្សរ៍ទី២១ ក្នុងការត្រៀមខ្លួនការពារ និងការរួមចំណែកផ្សេងៗក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា បំណិនសតវត្សរ៍២១ ត្រូវបានចែកចេញជាពីរចំណែក គឺ បំណិនរឹង និងបំណិនទន់ ដែលក្នុងនោះមានជំនាញសំខាន់ៗជាច្រើនទៀត។ ឯកឧត្តមថា យុវជន ត្រូវចូលរួមសហការណ៍គ្នាដើម្បីចូលរួមពិនិត្យនូវបញ្ហាផ្សេងៗ និងការរួមចំណែកបម្រើសហគមន៍។
ឯកឧត្តម ហង់ជួន ណារ៉ុន
” ពួកគេត្រូវតែមានគំនិតនាវានុវត្តន៍ និងការចេះច្នៃប្រតិដ្ឋ… ហើយយុវជនក៏ត្រូវតែមានបំណិនខាងផ្នែកទំនាក់ទំនង ព្រោះទំនាក់ទំនងមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតជាបណ្តាញសង្គម ត្រង់ចំណុចនេះគេហៅបានថា មូលធនសង្គម ដែលធានានៅការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព”

ចំណែក លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការបញ្ចូលយុវជន ទៅក្នុងការខិតខំប្រឹងប្រែងនៃការអភិវឌ្ឍន៍ និងលើកទឹកចិត្តពង្រីកបន្ថែមនូវចំណេះដឹង ជាកត្តាធ្វើឱ្យយុវជនមានមនសិការស្នេហាជាតិ នៃការកសាងសមត្ថភាពវិជ្ជាជីវៈ ជាពិសេស កសាងជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព, សមធម៌ និងបរិយាប័ន្ន។ លោកជំទាវបន្តថា ការបំពាក់ជំនាញសតវត្សរ៍ទី២១ទៅកាន់យុវជនគឺធ្វើឱ្យយុវជនមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

គួរជំរាបជូនថា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ) បានរៀបចំ សិក្ខាសាលាស្តីពី «ថ្នាលបំណិនសតវត្សរ៍ទី២១ សម្រាប់យុវជន» នៅសាលប្រជុំសកលវិទ្យាល័យជាតិគ្រប់គ្រង ដោយផ្ដល់ឱកាសឱ្យយុវជនទទួលបានចំណេះដឹងអំពីបំណិនសតវត្សរ៍ទី២១ ដើម្បីជាមូលដ្ឋាន និងគន្លងសម្រាប់ការអភិវឌ្ឍសមត្ថភាពសមស្រប តាមតម្រូវការក្នុងបរិបទបច្ចុប្បន្ន និងកំណត់ឱ្យបាននូវទម្រង់ និងថ្នាលសម្រាប់ការបណ្ដុះបំណិនសតវត្សរ៍ទី២១ របស់យុវជនកម្ពុជា ដោយមានយុវជនតំណាងមកពីបណ្តាសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញជាង១០០នាក់ចូលរួម៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...
អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2026
ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...
អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2024
កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។





























