បណ្ឌិត ឈត ប៊ុនថង ៖ ក្រៅពីគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ

បញ្ហាជម្លោះ ការប្ដឹងផ្ដល់គ្នារកខុសរកត្រូវ តែងតែកើតមានជារឿយៗនៅតាមផ្លូវសាធារណៈ ដោយពេលខ្លះអាចឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយសារខ្វះការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នា។ យ៉ាងណាក៏ដោយ បើតាម​លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រៅពីគោរពច្បាប់ចរាចរអ្នកបើកបរក៏ត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ការទាស់ទែងគ្នានៅពេលធ្វើដំណើរតាមទីសាធារណៈ ហើយឈានដល់ការប្រើប្រាស់អំពើហិង្សា ជាចំណុចដែលគួរពិចារណាទាំងអស់គ្នា ហើយរួមគ្នាកាត់បន្ថយ ឬលុបបំបាត់អំពើហិង្សាឱ្យបាន ។ ជាក់ស្ដែង នៅពេលដែលយើងត្រូវគេជះទឹកដាក់ យើងអាចគិតថា យើងជាអ្នករងគ្រោះ ប៉ុន្តែនៅពេលដែលយើងប្រើអំពើហិង្សាទៅលើគេវិញ យើងបានផ្លាស់ប្ដូរខ្លួនពីជនរងគ្រោះទៅជាអ្នកប្រព្រឹត្តកំហុស ឬជាអ្នកបង្កហិង្សាដាក់អ្នកដ៏ទៃ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា ទោះបើជាអ្នកបើកបរប៉ះពារគេ សាចទឹកដាក់គេក៏មានកំហុស អ្នកប្រើហិង្សាក៏មានកំហុស ដូច្នេះ គួរចៀសវាងធ្វើយ៉ាងណា កុំឱ្យមានកំហុសទាំងអស់គ្នា។ ទន្ទឹមនោះ ប្រសិនបើរងគ្រោះតិចតួច ឬកម្រិតស្រាល ហើយគេបានសុំទោស សុំអធ្យាស្រ័យដោយទន់ភ្លន់ ដូច្នេះ អ្នករងគ្រោះនោះក៏គួរយោគយល់អត់ឱនអធ្យាស្រ័យផងដែរ ។

ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុសតិចតួចអំឡុងពេលបើកបរ ហើយក៏បានសុំទោស សុំអធ្យាស្រ័យ ក៏គេនៅតែមិនអធ្យាស្រ័យហើយថែមទាំងប្រើអំពើហិង្សាទៅលើអ្នកទន់ខ្សោយជាងខ្លួន ឬប្រើអំពើហិង្សាលើស្រ្តីជាដើម។ ការប្រើប្រាស់អំពើហិង្សានេះ បើទោះជាប្រព្រឹត្តិទៅលើស្រ្តី ឬបុរសក៏នៅតែជាកំហុស ពោលគឺមិនគួរប្រើអំពើហិង្សាជាដំណោះស្រាយឡើយ ប្រសិនមានរឿងអ្វីយើងជជែកគ្នា បើជជែកមិនដាច់ស្រេច គឺអាចរកអាជ្ញាធរមកដោះស្រាយ។

អ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងប្រកាន់ភ្ជាប់សីលធម៌ពេលបើកបរតាមដងផ្លូវសាធារណៈ

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា «ជាយោបល់ខ្ញុំ បើសិនជាកំហុសតិចតួចយើងគួរអត់ធ្មត់ អធ្យាស្រ័យ ដោះស្រាយខ្លួនឯងទៅ ព្រោះអាជ្ញាធរមានការងារច្រើនណាស់មិនអាចមកមើលយើងគ្រប់គ្នាបានទេ ហើយបើសិនយើងចូលជួបអាជ្ញាធរ ជានគរបាលចរាចរក្ដី ឬក៏រឿងធំប្ដឹងផ្ដល់ដល់តុលាការនាំ​ឱ្យខាតពេលវេលា អំពុលទៅដល់អាជ្ញាធរ ខាតទាំងលុយយើងទៀត។ ដូច្នេះ យើងត្រូវពិចារណា​ហើយបញ្ចប់ជម្លោះនៅនឹងកន្លែង ឬអាចចរចារដោយសន្តិវិធី។»

លោកបណ្ឌិត ឈត ប៊ុនថង ក៏បានអំពាវនាវឱ្យបងប្អូនដែលបើកបរតាមដងផ្លូវសាធារណៈត្រូវតែបង្កើនការប្រុងប្រយ័ត្ន កុំយកគំនិតថា ប៉ះពារគេបន្តិចបន្តួចយើងអាងពាក្យសុំទោស ឬលើកឡើងថា ជាអចេតនានោះឡើយ គឺត្រូវតែប្រុងប្រយ័ត្ន ជាពិសេសកន្លែងដែលចង្អៀត កន្លែងដែលមានចរាចរមមារញឹក នៅពេលដែលមានភ្លៀង ឬមានទឹកលិចផ្លូវជាដើម ។ ទន្ទឹមគ្នានេះ  ការបើកបរមានទាំងច្បាប់ចែង និងមានទាំងសីលធម៌នៃការបើកបរ ដែលយើងគួរលើកតម្លៃខ្លួនយើង តម្លៃជាតិយើង ​តម្លៃវប្បធម៌ ដូចគេនិយាយថា ប្រជាជនខ្មែរ ជាប្រជាជនស្លូតបូត សុភាពរាបសារ មានសេចក្ដីថ្លៃថ្នូរ និងមានសីលធម៌និងគុណធម៌ល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...