អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចែករំលែកទស្សនាទាន៧ចំណុច សម្រាប់​ការ​អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ – ក្នុងសន្ទរកថាបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ​សិក្សា​២០២១-២០២២ និង​លើកទិសដៅ​សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៣ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចូលរួម​ចែក​រំលែក​នូវ​ទស្សនាទាន​ផ្ទាល់ខ្លួន និង​ចង្អុលបង្ហាញ​អំពីបញ្ហាសំខាន់ៗ​ចំនួន៧ចំណុច សម្រាប់កិច្ចពិភាក្សា ក្នុងការ​អភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា។

ទស្សនាទានទាំង​៧ចំណុចនោះ​រួមមាន ៖

ទី១. ការពង្រឹងគុណភាពអប់រំគ្រប់កម្រិត គឺជា​អាទិភាពចម្បងបំផុត, ជាពិសេស​នៅ​កម្រិត​បឋមសិក្សា ដើម្បីធានាថា សិស្សានុសិស្ស​មានមូលដ្ឋាន​រឹងមាំ និង​មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​បន្ត​ការ​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា និង​ឧត្តមសិក្សា ប្រកបដោយ​ភាពជឿជាក់ សំដៅ​ឆ្លើយតបទៅនឹង​ភាពបន្ទាន់​នៃតម្រូវការមូលធនមនុស្ស ដែលមានគុណភាព។

ទី២. ការពង្រឹងគុណភាព នៃការបង្រៀន, ការ​សិក្សា និង​ការស្រាវជ្រាវ និង​ការ​ពង្រីក​មុខ​វិជ្ជា និងជំនាញថ្មីៗ​នៅ​ឧត្តមសិក្សា គឺជា​អាទិភាព​ចម្បងមួយ​ទៀត​ដើម្បីឆ្លើយតបទៅនឹង​ការ​វិវឌ្ឍយ៉ាងលឿន នៃ​សង្គម-សេដ្ឋកិច្ច បច្ចុប្បន្ន និង​ទៅអនាគត។

ទី៣. ការពង្រឹងគុណភាពអប់រំ តម្រូវឱ្យ​មានការពង្រឹងអភិបាលកិច្ច និង​ប្រសិទ្ធភាពគ្រប់គ្រង នៅ​តាម​មន្ទីរអប់រំ យុវជន និង​កីឡា និង​តាមសាលារៀន​គ្រប់កម្រិត ក៏​ដូចជា​ការ​ជំរុញ​នូវ​ការ​ចូលរួម​របស់អាណាព្យាបាល, សហគមន៍ និង​វិស័យឯកជន ផងដែរ។

ទី៤. ការពង្រឹងការបណ្តុះបណ្តាល​គ្រូបង្រៀន និង​វិក្រិតការ ក៏ដូចជា​ការ​បន្ត​លើក​កម្ពស់​ជីវភាព, សមត្ថភាព និង​គុណតម្លៃ​របស់គ្រូបង្រៀន ដើម្បីឱ្យស័ក្តិសម​ជាកម្លាំង​ជួរ​មុខ​របស់កម្ពុជា ក្នុងការកសាង​មូលធន​មនុស្ស​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ ចក្ខុវិស័យកម្ពុជា​ឆ្នាំ​២០៥០ គឺជា​កិច្ច​ការ​ដែល​កាន់តែមានសារៈសំខាន់, ជាពិសេស ក្នុងបរិការណ៍​នៃការអប់រំ តាមគន្លង​ប្រក្រតីភាពថ្មី។

ទី៥. ក្នុងបរិបទ នៃការ​កើន​ឡើង​នូវ​ការ​ធ្វើពាណិជ្ជូបនីយកម្ម (commercialization) និង​ការ​ប្រកួតប្រជែង ដើម្បីដណ្តើម​យក​ការ​ចាប់អារម្មណ៍, សាលារៀន​ត្រូវ​តែ​មានការ​កែទម្រង់​ជាបន្តបន្ទាប់ តាមរយៈ​ការ​ជំរុញ​ការ​បង្កើត​សាលា​រៀនជំនាន់ថ្មី និង​សាលា​គំរូ និង​ការបន្ត​ធ្វើ​បច្ចុប្បន្នកម្ម​កម្មវិធីសិក្សា​នៅ​គ្រប់កម្រិតសិក្សា ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែលធានាថា សាលារៀន គឺជាទីកន្លែង​ដែល​សិស្សានុសិស្ស ចង់ទៅរៀន និងដែលផ្តល់នូវចំណេះដឹង និង​ការ​អប់រំ ប្រកបដោយ​គុណភាព ឆ្លើយតបទៅនឹង​តម្រូវការ នៃការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ទី៦. ការាប់យក​កាលានុវត្តភាព ដែលលេចចេញពីបដិវត្តន៍​ឧស្សាហកម្មជំនាន់ទី៤.០ និង​បរិវត្តកម្មដ៏លឿន នៃបច្ចេកវិទ្យា, ពិសេស បច្ចេកវិទ្យាឌីជីថល, ទាមទារ​ឱ្យ​មានការ​លើក​កម្ពស់​ការ​អប់រំឌីជីថល, ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល តាមសាលារៀន, និង ការ​ជំរុញ​នូវ​ការ​ចាប់យក​មុខ​វិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា (STEAM)។

​និង ទី៧. យុវជន គឺជា​ស្នូល នៃមូលធន​មនុស្ស​របស់កម្ពុជា ដែល​យើងចាំបាច់ត្រូវ​ការឱ្យ​ពួកគាត់​មាន​សុខភាពល្អ, មានគំនិតច្នៃប្រឌិតខ្ពស់ និង​មានសីលធម៌​ល្អ ស័ក្តិសមជាពលរដ្ឋល្អ ក្នុងសង្គម​កម្ពុជា ដែល​ប្រកបដោយ​អារ្យធម៌ខ្ពស់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និង​កីឡា មាន​ភាពចាំបាច់​ក្នុងការពង្រឹងនូវការ​លើក​កម្ពស់​សុខភាពសិក្សា​របស់សិស្ស-និស្សិត ដោយ​ផ្សារ​ភ្ជាប់វិស័យកីឡា​ទៅ​នឹង​វិស័យអប់រំ, ការ​បន្ត​ជំរុញចលនា «យុវជន​ម្នាក់ ចេះកីឡាមួយ​ប្រភេទ​យ៉ាង​តិច ប្រចាំជីវិត» និង​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​នូវ​ទេពកោសល្យ​របស់ខ្លួន។ ទន្ទឹមនេះ ក្រសួង ក៏​ត្រូវ​ផ្តោត​ជា​សំខាន់​ផងដែរ លើការ​ងប់រំ​សីលធម៌ និង​សុជីវធម៌, ការ​បណ្តុះទម្លាប់ និង​ស្មារតីគោរពច្បាប់ និង​វិន័យ​ល្អ ក្នុង​នាមជាពលរដ្ឋ, ព្រមទាំង​ការ​បណ្តុះមនសិការស្រឡាញ់ និង​ការពារ​វប្បធម៌ និង​អត្តសញ្ញាណជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)