តើការហាមមិនឱ្យសិស្សយកទូរស័ព្ទ Smart Phone ចូលក្នុងថ្នាក់រៀន ផ្ទុយទៅនឹងនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដែរឬទេ?

ភ្នំពេញ – ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សាលារៀន​​មួយ​ចំនួននៅ​កម្ពុជា បានចាប់ផ្តើមអនុវត្ត​វិធានការ​ហាមឃាត់សិស្សានុសិស្ស​មិន​ឱ្យ​យកទូរស័ព្ទដៃ Smart Phone ចូលទៅក្នុងបរិវេណសាលារៀន ឬថ្នាក់រៀន ក្រោម​ហេតុផលថា ការប្រើប្រាស់​ទូរស័ព្ទរបស់សិស្ស​បានធ្វើ​ឱ្យ​បាត់បង់ការប្រុងប្រយ័ត្ន​ចំពោះ​ការ​សិក្សា ដោយសិស្សមិន​មើលមេរៀន លែងចាប់អារម្មណ៍នឹង​ការ​អានសៀវភៅ ឬធ្វើលំហាត់ជាដើម ។ តើការ​ហាមឃាត់​សិស្ស​មិន​ឱ្យ​ប្រើប្រាស់ទូរស័ព្ទដៃ Smart Phone ​នៅ​បរិវេណសាលា ឬថ្នាក់រៀន ផ្ទុយទៅនឹងនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំដែរ ឬទេ

ចំពោះករណីនេះ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភា​កម្ពុជា មានប្រសាសន៍ថា ការអប់រំល្អ មានគុណភាព ឬគ្មានគុណភាព វាមិន​អាស្រ័យ​ទៅ​លើ​ការ​ហាមឃាត់​សិស្ស​មិន​ឱ្យប្រើប្រាស់​ទូរស័ព្ទនោះទេ ។ លោកយល់ថា ការហាមមិន​ឱ្យ​សិស្ស​ប្រើប្រាស់ទូរស័ព្ទដៃ Smart Phone គឺហាក់ដើរបញ្រ្ចាស់​ទៅនឹង​និន្នាការពិភពលោក ។

លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា អ្វីដែលសំខាន់ គឺវិស័យអប់រំ​ថ្នាក់ក្រោម ដូចជាមតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ត្រូវរៀបចំកម្មវិធី​ឱ្យ​សមស្រប​ទៅនឹង​ការ​វិវឌ្ឍថ្មីៗ ដោយ​មានន័ថា សិស្ស​ត្រូវ​ទទួលបានការអប់រំ​ប្រកប​ដោយ​គុណភាព ទទួលបានការអប់រំ​ពេញ​មួយ​ថ្ងៃ និងពេញ​មួយ​ជីវិត​របស់ពួកគេ។

ក្រសួងអប់រំបានធ្វើហើយ គឺបង្កើតថ្នាក់សាលាជំនាន់ថ្មី … នៅសាលាជំនាន់ថ្មី សិស្សត្រូវ​រៀនពេញ​មួយថ្ងៃ ហើយ​សិស្សត្រូវ​យកទៅជាមួយ​នូវថេប្លេត ដើម្បីធ្វើ​កិច្ច​ការ​រៀនសូត្រ ដូច្នេះអ្វីដែលក្រសួងអប់រំត្រូវការ គឺការ​បណ្តុះបណ្តាល​បែបឌីជីថល…

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

សម្រាប់ជាដំណោះស្រាយបញ្ហាប្រើប្រាស់ទូរស័ព្ទដៃមិន​ត្រឹមត្រូវរបស់សិស្សនេះវិញ លោកបណ្ឌិត​ យ៉ង់ ពៅ បានផ្តល់អនុសាសន៍ថា សាលារៀន​គួរ​តែអនុវត្តវិន័យ ពិនិត្យ​មើល​កម្មវិធីសិក្សា ដែលនេះគឺជា​រឿងសំខាន់ ដោយ​មិន​មែន​ជា​ការ​ហាមឃាត់ការ​ប្រើប្រាស់ទូរស័ព្ទ Smart Phone ជា​រឿងសំខាន់​នោះទេ។

សម្រាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ​យុវជន និង​កីឡា មានប្រសាសន៍ថា បើយោង​តាម​ប្រកាស​ស្តីពី​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​សាធារណៈ ត្រង់ប្រការ៨ ស្តីពីវិន័យ និងសីលធម៌ សិស្សទាំងអស់​មិន​គប្បី ប្រើប្រាស់ទូរស័ព្ទដៃ ឬលេងហ្គេម​ក្នុងទូរស័ព្ទដៃ​ក្នុងពេល​កំពុង​រៀន​នោះទេ ។ តែយ៉ាងណា ក្រសួងអប់រំ យុវជន និង​កីឡា មិន​បាន​ហាមការ​ប្រើប្រាស់​បច្ចេកវិទ្យា ដែលគាំទ្រ​ដល់ការ​រៀន និង​បង្រៀន​នោះ​ឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...