អគ្គនាយកនាយកដ្ឋានយុវជន អំពាវនាវ​ដល់​យុវជនគួរយកពេលវេលា​មក​គិត​ពីអ្វី​​ជាផល​ប្រយោជន៍ និង​ចំណេះដឹង

ភ្នំពេញ – លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន​យុវជន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើ​ការ​អំពាវនាវ​ដល់​ប្អូនៗ​ជា​យុវជន​ទាំងអស់ សូម​យក​ពេលវេលា​មក​គិត​​ទៅ​លើ​អ្វី​ដែល​ជា​ផលប្រយោជន៍ និង​ចំណេះ​ដឹងសម្រាប់​ខ្លួន​ឯង ជាជាង​យក​ពេលវេលា​ទាំងអស់នោះ ទៅ​គិត​ពី​រឿង​ឥតប្រយោជន៍ផ្សេងៗ។

ការអំពាវនាវ​របស់​អគ្គនាយកនាយកដ្ឋានយុវជននេះ ធ្វើ​ឡើង​ក្រោយ​ពីគេមើលឃើញថា ប៉ុន្មានថ្ងៃមកនេះ តាមរយៈ​បណ្តាញ​សង្គម​មានយុវជន​ភាគច្រើន​ កំពុងតែ​ផុសផុលបង្ហាញពីការ​គាំទ្រ​របស់ពួកគេចំពោះ​ក្រុមសិល្បៈក រហូត​​ដល់​មានជម្លោះ​ថែមទៀត។

លោកជំទាវ ស្រូយ សុជាតិ បាន​មានប្រសាសន៍ថា យុវជន​យើង​ដែល​កើត​នៅ​ក្នុង​សម័យ​នេះ គឺជា​សំណាង​ដែល​មាន​ទូរស័ព្ទ​ដៃឆ្លាតវៃ (Smart Phone) ប្រើប្រាស់ ហើយ​អាច​ទាក់ទង​ទៅ​កាន់ពិភពលោក​បានតែមួយ​ប៉ព្រិចភ្នែក ព្រោះ​តែ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅទីណាក៏​មានអ៊ីនធឺណេតប្រើប្រាស់ដែរ ដែលវា​ក៏​ជាគោលនយោបាយ​របស់រាជរដ្ឋាភិបាល  ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​មើលឃើញ​ពិភពលោក​កាន់តែ​ទូលំទូលាយ ប៉ុន្តែ​មិន​មែន​យកពេលវេលា​របស់ខ្លួន​មក​គិត​តែ​រឿង​ឥតប្រយោជន៍​នោះទេ។

លោកជំទាវ​អគ្គនាយកយុវជន​បញ្ជាក់ថា នៅ​លើ​បណ្តាញ​សង្គម យើង​មាន​ព័ត៌មាន​ជាច្រើន​ដែល​ល្អៗ ដូចជា កម្មវិធី​របស់ក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធី​របស់ក្រសួងវ​ប្បធម៌, កម្មវិធីរបស់ក្រសួងកិច្ច​ការ​នារី ក៏​ដូចជា​កម្មវិធីរបស់ក្រសួងបរិស្ថានជា​ដើម ដែលតែងតែលើក​យក​ពី​ការងារ​ដែលពាក់ព័ន្ធ​ជាមួយ​យុវជន​ល្អៗ ។

លោកជំទាវ ស្រូយ សុជាតិ

“ដូច្នេះ យុវជន​យើង​គួរ​យក​ពេលវេលាដែល​គិតពីរឿង fan គិតពីរឿងប្រកួតប្រជែង… ប្អូនៗ​គួរ​តែ​យកពេលវេលា​ទាំងហ្នឹង​មក​វិភាគ​ទៅលើអ្វីដែលជាផលប្រយោជន៍​ និង​ចំណេះដឹង​រ​បស់ប្អូនៗ ល្អប្រសើរជាង”

បើតាម​ប្រសាសន៍​របស់​លោកជំទាវ ស្រូយ សុជាតិ មុន​នឹង​ធ្វើ​សកម្មភាពអ្វី​មួយ យុវជន​កម្ពុជា​គួរ​តែ​ពិចារណា និង​វែកញែក​ឱ្យ​បាន​ល្អជាទីបំផុត​សម្រាប់​ការសន្និដ្ឋាន ឬក៏​ផ្តល់មតិទៅ​លើអ្វីមួយ។ លោកជំទាវបញ្ជាក់ថា ជួន​កាលរឿង​មួយ​ដែល​យើង​ឃើញ វាមិន​ប្រាកដថា ជាក់ស្តែង​ដូចភ្នែក​ដែល​យើង​ឃើញ​នោះទេ ដូច្នេះ​យុវជន​ត្រូវ​តែវិភាគ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយសិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...