​យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤​ នឹងប្រតិបត្តិក្រោមទិសស្លោកថ្មី «ខ្មែរស្អាត»

ក្នុងពិធីបើកដំណើរការជាផ្លូវការ​នៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤» កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត មានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ នឹងប្រតិបត្តិក្រោមទិសស្លោកថ្មីគឺ «ខ្មែរស្អាត» ក្នុងន័យផ្តោតសំខាន់ទៅលើតម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ប្រធានបទនេះ ផ្ដោតទៅលើ៣ចំណុចសំខាន់ រួមមាន ទី១. ភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែមនូវភាពជាខ្មែរ, ទី២. ការអភិវឌ្ឍធនធានមនុស្ស គឺចាំបាច់ក្នុងការត្រៀមប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ និង ទី៣. ប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការលើកកម្ពស់អនាម័យបរិសា្ថន មេត្រីភាពបរិស្ថាន ការកាត់បន្ថយ និងកែច្នៃសំរាម ជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើនទៀត ដែលនឹងសម្រេចបានតាមរយៈការចូលរួមអនុវត្តនូវទិសស្លោកខាងលើ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត

លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាល នៃគម្រោងស្អាត បានបញ្ជាក់ថា តាមរយៈទិសស្លោកថ្មី «ខ្មែរស្អាត» គម្រោងស្អាតបានដាក់ចេញនូវផែនការសកម្មភាពធំៗ​ ចំនួន៤ រួមមាន​ ទី១. ក្លិបយុវជនស្អាត និងក្រុមបណ្ដាញស្អាត, ទី២. ចិត្តខ្ញុំស្អាត​ ខ្មែរស្អាត, ទី៣. ជំរំស្អាត ខ្មែរស្អាត និងទី៤. ធុរកិច្ចយើងស្អា​ត​ ខ្មែរស្អាត។

លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត

លោក ហៃ ភិរម្យ ជឿជាក់យ៉ាងមុតមាំថា ខ្មែរស្អាត គឺ​​ផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមាន​ក្នុងនាមជាខ្មែរមួយរូប ការរួបរួមសាមគ្គីក្រោមទង់ជាតិខ្មែរតែមួយ ឥរិយាបទថ្លៃថ្នូរ​របស់ប្រជាជនខ្មែរគ្រប់រូប និងការប្រតិបត្តិស្អាតប្រកបទៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរ និងជាប្រជាជនខ្មែរមួយរូបនៅក្នុងសង្គម។

កញ្ញា សុជាតា ជាយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាត បានប្រាប់ឱ្យដឹងថា ការចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាតនេះ រូបនាងមើលឃើញថា ប្រជាជន ក៏ដូចជាយុវជនបានយល់ដឹងអំពីការទុកដាក់សំរាម និងការកែច្នៃសំរាម។ កញ្ញា សុជាតា បន្តថា យុវជនដែលចូលរួមស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាតនេះ សុទ្ធតែមានចិត្តចង់ជួយឱ្យប្រទេសកម្ពុជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់អ្វីដែលជួយដល់បរិស្ថាន និងកែច្នៃសំរាមទៅជារបស់ដែលអាចប្រើប្រាស់ឡើងវិញ។

យុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាត២០២៤

គួរជម្រាបជូនថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ផ្តោតសំខាន់ទៅលើការបញ្ជ្រាបសារអប់រំដល់ប្រជាជនកម្ពុជា ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ទៅលើគោលគំនិតសំខាន់ចំនួនបីគឺ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *