យុវតី​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​ ​ចែក​រំលែក​បទពិសោធ​ចូលរួម​កម្មវិធី ​“​Asia ​Youth ​Leaders ​2026 Aeon​ 1​%​”​ ​នៅ​ប្រទេស​ជប៉ុន​

យុវតី​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​ចំនួន​២​រូប ​គឺ​យុវតី ​បាន​ ​សុខស៊ី​ណា ​សមាជិកា​សកម្ម ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ ​សាខា​ខេត្ត​កំពត ​និង​យុវតី​ ​ឃូ​ ​មរកត សមាជិកា​សកម្ម ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ ​សាខា​ខេត្ត​បាត់ដំបង​ ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រតិភូយុវជន​កម្ពុជា​ក្នុង​ចំណោម​ប្រតិភូ​យុវជន ៨​រូប ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ​ទៅ​ចូលរួម​កម្មវិធី ​“​Asia ​Youth ​Leaders ​2026 ​Aeon​ 1​%​”​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​អូគីណា​វ៉ា ​និង​ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃ​ទី​២៦​ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី​០១ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ក្រោម​ការ​ផ្តួចផ្តើម​ពី​មូលនិធិ ​AEON 1​%​ ​Club ​Foundation។​

​ជាមោទក​ភាព​របស់​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​ ​យុវតី ​បាន​ ​សុខស៊ី​ណា ​ទទួល​បាន​ជ័យលាភី​លេខ​៣ ​លើការ​ធ្វើ​បទបង្ហាញ​ជា​ក្រុម​ ​ក្នុង​ចំណោម​ក្រុម​សរុប​ចំនួន​ ​១០​ក្រុម។

​យុវតី ​បាន​ ​សុខស៊ីណា ​និយាយ​ថា​ ​កម្មវិធី​ ​Asia ​Youth ​Leaders ​2026 ​គឺជា​កម្មវិធី​ពង្រឹង​សមត្ថភាព​ ​និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន​នៅ​តំបន់​អាស៊ី ​ដែល​មាន​អាយុ​ចាប់​ពី​ ​១៥ ​ដល់​ ១៧​ឆ្នាំ​។ ​ហើយ​ប្រធាន​បទ​សំខាន់​ក្នុង​ឆ្នាំ​នេះ​ ​ផ្តោត​លើ​ ​«​សន្តិភាព​ ​(​Peace​)​»។

កម្មវិធី “Asia Youth Leaders 2026 Aeon 1%” នៅប្រទេសជប៉ុន

​សុខស៊ី​ណា ​បន្ថែម​ថា​ ​នាង​ពិតជា​មានអារម្មណ៍​មោទនភាព​ ​និង​កិត្តិយស ​ដែល​បាន​តំណាង​ឱ្យ​យុវតី​កាយ​ឫទ្ធិ​នារី​កម្ពុជា ​និង​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ បទពិសោធន៍​នេះ​ ​បាន​ផ្លាស់ប្តូរ​ទស្សន​វិស័យ​របស់​នាង​ ​តាមរយៈ​ការ​រៀនសូត្រ​ពី​តម្លៃ​នៃ​ ​«​ការ​បើកចិត្ត​ ​និង​ការ​ស្តាប់​គ្នា​»​ ការ​បង្កើត​មិត្តភាព​ ​និង​ការ​បណ្ដុះស្មារតី​ភាព​ជា​អ្នក​ដឹកនាំ។

​យុវតី​ ​បាន​ ​សុខស៊ីណា ​បាន​បង្ហាញ​អារម្មណ៍​មោទនភាព​ចំពោះ​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​ ​ដោយ​គូសបញ្ជាក់​ថា​ ​ស្មារតី​កាយ​ឫទ្ធិ​នារី​បាន​បង្រៀន​ឱ្យ​នាង​ ​«​ហ៊ាន​ស្រមៃ ​និង​ហ៊ាន​ធ្វើ​»​។​ យុវតី​រូប​នេះ​ ​ក៏​បាន​រំលេច​នូវ​មេរៀន​គន្លឹះ​ចំនួន​ ៤​ចំណុច​ ​ដែល​ទទួល​បាន​ពី​ប្រទេស​ជប៉ុន​៖​

យុវតី បាន សុខស៊ីណា ជាសមាជិកាសកម្ម កាយឫទ្ធិនារីកម្ពុជា សាលាខេត្តកំពត

ទី​១​.​ ​ទស្សន​វិស័យ​ថ្មី​នៃ​ «​សន្តិភាព​» ​(​Redefining Peace​)​៖ រៀន​សូត្រ​ថា​ ​សន្តិភាព​មិន​មែន​ត្រឹមតែ​ជា​ការ​គ្មាន​សង្គ្រាម​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​កសាង​សង្គម​ដែល​មាន​យុត្តិធម៌​ សុវត្ថិភាព​ ​និង​ការ​បើកចិត្ត​យល់​ពី​គ្នា​ ​(​Empathy​)​ ​ព្រមទាំង​ការ​ប្រែក្លាយ​មេរៀន​ប្រវត្តិសាស្ត្រ​ទៅ​ជា​សកម្មភាព​អភិវឌ្ឍ​នា​ពេល​អនាគត។

​ទី​២​.​ ភាព​ជា​អ្នក​ដឹកនាំ ​និង​ការ​ធ្វើការងារ​ក្រុម​ពហុ​វប្បធម៌ ​៖​ ការ​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​យុវជន​មកពី​បណ្តា​ប្រទេស​ផ្សេង​ៗ​គ្នា​ ​បាន​ពង្រឹង​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ ​ការ​ស្តាប់ និង​ការ​សម្របសម្រួល​មតិ​ខុស​ៗ​គ្នា។

​ទី​៣​. វិន័យ​ ​និង​ការ​គោរព​ពេលវេលា​ ​៖​ បទពិសោធ​ពី​ការ​រៀបចំ​កាលវិភាគ​ម៉ឺង​ម៉ាត់​របស់​ជនជាតិ​ជប៉ុន​ ​បាន​បង្ហាញ​ថា​ ការ​គោរព​ពេលវេលា ​គឺជា​ទម្រង់​នៃ​ ការ​គោរព​អ្នក​ដទៃ ​និង​ជា​គ្រឹះ​នៃ​ភាព​ជា​អ្នក​ដឹកនាំ។

​ទី​៤​.​ ​ផែន​ការ​ចែក​រំលែក ​និង​សកម្មភាព​បន្ត​ ​៖​ នាំយក​ស្មារតី​ធ្វើ​ការងារ​ក្រុម​ ​វិន័យ​ ​និង​គំនិត​ផ្តួចផ្តើម​សន្តិភាព​ ​មក​អនុវត្ត​ផ្ទាល់​ក្នុង​យុទ្ធនាការ​សង្គម ​និង​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​ ​ដើម្បី​បំផុស​គំនិត​យុវជន​ជុំវិញ​ខ្លួន។

​ស្រដៀង​គ្នា​នេះ​ដែរ​ ​យុវតី​ ​ឃូ ​មរកត ​ជា​សមាជិកា​សកម្ម​ក្រុម​វឌ្ឍន​នារី ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ ​សាខា​ខេត្ត​បាត់ដំបង​ ​លើកឡើង​ថា​ ​អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ការ​ចូលរួម​ ​កម្មវិធី​ ​Asia ​Youth ​Leaders ​2026 ​គឺ​ការ​បាន​ជួប ​និង​ធ្វើការ​ជាមួយ​យុវជន​មកពី​បណ្ដា​ប្រទេស​ផ្សេង​ៗ ​ដែល​បាន​ផ្ដល់​ឱកាស​ផ្លាស់ប្តូរ​គំនិត​ បទពិសោធ ​និង​ការ​យល់ដឹង​ថ្មី​ៗ​។ ​ជាពិសេស​ វប្បធម៌​របស់​ជនជាតិ​ជប៉ុន​ ​គឺ​ការ​គោរព​ពេលវេលា​ ការ​គោរព​គ្នា​ទៅវិញទៅមក​ ​និង​ការ​ប្រើ​ពាក្យអរគុណ​ស្ទើរតែ​គ្រប់​ពេលវេលា។

យុវតី ឃូ មរកត ជាសមាជិកាសកម្មក្រុមវឌ្ឍននារី នៃសមាគមកាយរិទ្ធនារីកម្ពុជា សាខាខេត្តបាត់ដំបង

​សមាជិកា​សកម្ម​ក្រុម​វឌ្ឍន​នារី ​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ ​សាខា​ខេត្ត​បាត់ដំបង​ ​រូប​នេះ​ ​បន្ថែម​ថា​ ​កម្មវិធី​មួយ​នេះ​ ​បាន​ផ្ដល់​ឱកាស​ដល់​នាង​ក្នុង​ការ​ផ្លាស់ប្ដូរ​គំនិត​ បទពិសោធ ​វប្បធម៌​ ​ជាមួយនឹង​យុវជន​ផ្សេង​ៗ​នៅពេល​ធ្វើ​ការងារ​ជា​ក្រុម​។ ទន្ទឹម​គ្នា​នេះ​ ​កម្មវិធី​ ​ក៏​បាន​បង្រៀន​ឱ្យ​យល់​ថា​ ភាព​ជា​អ្នក​ដឹកនាំ​ ​គឺ​ជា​ការ​ចេះ​ស្ដាប់​គ្នា​ទៅវិញទៅមក​ ​និង​ការ​ចេះ​សហការ​គ្នា​ផងដែរ។

​ក្នុង​កម្មវិធី​ ​Asia ​Youth ​Leaders ​2026 ​យុវតី​ ​ឃូ ​ម​រកត ​ក៏​បាន​ចែក​រំលែក​ពី​សិល្បៈ​ ​វប្បធម៌​ ​ប្រពៃណី ​និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ ​ទៅកាន់​យុវជន​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ផងដែរ​។ យុវតី​ ​ឃូ​ ​មរកត ​បន្ត​ថា​ ​តាមរយៈ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ក្នុង​ការ​ពិភាក្សា​ ​និង​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​ ​ក៏​ជួយ​ជំរុញ​នាង​ឱ្យ​ហ៊ាន​និយាយ​ ​និង​មាន​ភាព​ក្លាហាន​ជាង​មុន​មួយ​កម្រិត​ទៀត។

ប្រតិភូយុវជនកម្ពុជា ៨រូបតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “Asia Youth Leaders 2026 Aeon 1%” នៅប្រទេសជប៉ុន

​តាមរយៈ​ការ​ចូលរួម​កម្មវិធី​នេះ​ យុវតី​ ​ឃូ​ ​ម​រកត យល់​កាន់តែ​ច្បាស់​អំពី​ពាក្យ​ថា​ ​”​សន្តិភាព​”​ ​សន្តិភាព​ ​មិន​មែន​មាន​ត្រឹមតែ​ការ​គ្មាន​សង្គ្រាម​ទេ​ ​ប៉ុន្តែ​ផ្តើម​ចេញ​ពី​ការ​ចេះ​ស្តាប់​គ្នា​ ការ​យោគយល់​គ្នា​ ការ​គោរព​ភាព​ខុសគ្នា​ ​និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​ ម​រកត ​ជឿ​ថា​ ​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​មួយ​អាច​ចាប់ផ្តើម​ពី​យុវជន​ម្នាក់​ៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...