កម្ពុជាកំពុងផ្សព្វផ្សាយ និងជំរុញកីឡាគ្មានថ្នាំជក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ – នៅក្នុងសន្និសិទ្ធសារព័ត៌មាន ស្ដីពី កីឡាគ្មានថ្នាំជក់ កាលពីថ្ងៃទី២ ខែមីនា កន្លងទៅនេះ លោក ហោ សារុន អនុប្រធានគណៈកម្មាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានប្រសាសន៍ថា កម្ពុជាកំពុងផ្សព្វផ្សាយ និងជំរុញអនាគតកីឡាគ្មានថ្នាំជក់ និងអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់យ៉ាងតឹងរ៉ឹងបំផុត ដោយហាមដាច់ខាតមិនប្រើប្រាស់ ការឧបត្ថម្ភ ចែកចាយ ឬផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឡើយ ។

ក្នុងនោះ​បើតាម​ការ​បញ្ជាក់​របស់​លោក ហោ សារុន គណៈកម្មាធិការជាតិរៀបចំការប្រកួតបានដាក់ចេញនូវគោលការណ៍ ៥ចំណុចក្នុងការហាមឃាត់ការប្រើប្រាស់, ការលក់, ការចែកចាយ និងការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ, ទីលានប្រកួត កីឡា និងតំបន់ស្នាក់នៅ ហូបចុក របស់ប្រតិភូកីឡា គឺមិនទទួលការឧបត្ថម្ភនានា របស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិកនោះឡើយ។

លោក ហោ សារុន អនុប្រធានគណៈកម្មាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

“យើងជឿជាក់ថា ការផ្សព្វផ្សាយកីឡាគ្មានថ្នាំជក់នឹងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋគាំទ្រចំពោះកីឡាគ្មានថ្នាំជក់ ព្រោះទាំងគេទាំងយើង គឺមិនចង់ឱ្យយុវជនជាកូនៗរបស់យើងក្លាយទៅជាអ្នកប្រើប្រាស់ថ្នាំជក់ធ្វើឱ្យខូចសុខភាពពីក្មេងនោះទេ”

គណៈកម្មាធិការជាតិរៀបចំការប្រកួត បានបន្ថែមទៀតថា ក្រុមការងាររៀបចំការប្រកួតនឹងរៀបចំការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការត្រៀមបដា ផ្ទាំងប៉ាណូ បង្ហាញពីកីឡាគ្មានថ្នាំជក់ និងមានក្រុមយុវជនស្ម័គ្រចិត្តចាំជួយអប់រំ ណែនាំ ផ្សព្វផ្សាយ មិនឱ្យកីឡាករ ឬអ្នកទស្សនាប្រើប្រាស់ផលិតផលថ្នាំជក់គ្រប់ប្រភេទទាំងមុន និងក្នុងព្រឹត្តិការណ៍កីឡានេះចាប់ផ្តើម។ លោក ហោ សារុន បន្តថា ប្រសិនបើក្រុមហ៊ុន ឬបុគ្គលណា ប្រព្រឹត្តិផ្ទុយនឹងគោលការណ៍ដែលមានចែងនេះ ក្រុមការងារនឹងធ្វើការអប់រំជាមុន ទើបអនុវត្តវិធានរដ្ឋបាល។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយជាកីឡាដែលគ្មានថ្នាំជក់ដំបូងនៅក្នុងប្រទេសកម្ពុជា នឹងអាចរួមចំណែកជួយទៅដល់យុវជនឱ្យផ្ដាច់បារី និងមើលឃើញផលប៉ះពាល់នៃថ្នាំជក់។ ក្នុងនោះ លោកបន្តថា ទី១.កីឡាជាវិញ្ញាសាដែលយុវជនចូលចិត្ត នៅពេលដែលយើងធ្វើឱ្យកីឡាគ្មានថ្នាំជក់និងអាចអប់រំពួកគាត់មិនឱ្យជក់មួយកម្រិត ទី២.វិធានការមានប្រសិទ្ធភាពគឺការដំឡើងពន្ធថ្នាំជក់ឱ្យបានខ្ពស់ (អត្រា៧៥%នៃផលិតផលបារីលក់រាយ) ដើម្បីឱ្យកុមារ និងយុវជនគ្មានលទ្ធភាពទិញបាន ចំណែកអ្នកកំពុងជក់ និងកាត់បន្ថយបរិមាណនៃការជក់បារី។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា

“កីឡាគ្មានថ្នាំជក់នឹងរួមចំណែកលើកទឹកចិត្ត និងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី ការពារកីឡាក៏មិនឱ្យជក់បារី ជាពិសេសយុវវ័យ និងកុមារពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌ គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គិភ័យទៀតផង”

លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងដែរថា កីឡាជាការអបអរសាទរ នៃជីវិត ដោយគេមិនអាចយកផលិតផលថ្នាំជក់ដែលជាផលិតផលសម្លាប់មនុស្សដាក់ជាមួយគ្នាបានទេ ហើយកីឡាគឺអាចបំផុសគំនិត សុខភាពល្អ ការប្រកួតដោយយុត្តិធម៌ ភាពសប្បាយរីករាយ និងមិត្តភាពរវាងគ្នាទៅវិញទៅមក ។ លោកបន្តថា កីឡាករល្អមិនត្រូវប្រើប្រាស់ថ្នាំជក់នោះទេ ព្រោះត្រូវការរាងកាយមាំមួន ហើយ​ប្រសិនបើកីឡាករប្រើប្រាស់ថ្នាំជក់នឹងធ្វើប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

តំណាងអង្គការសុខភាពពិភពលោក បញ្ជាក់ថា ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់បានសម្លាប់មនុស្សប្រមាណ ៨លាននាក់ទូទាំងពិភពលោក ក្នុងនោះអ្នកស្រូបផ្សែងបារីពីគេប្រមាណ ១លាន២សែននាក់បានបាត់បង់ជីវិត និងមានមនុស្សជាង២ម៉ឺននាក់ត្រូវបានបាត់បង់ជីវិតជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានេះ នៅកម្ពុជាមានមនុស្សប្រមាណ១សែន៥ពាន់នាក់បានស្លាប់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....