អង់គ្លេសគ្រោង​បណ្តុះបណ្តាល​ជំនាញ​អេឡិចត្រូនិកជាន់ខ្ពស់ដល់យុវជន​កម្ពុជា

ភ្នំពេញ – ក្នុងជំនួបជាមួយ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីរសៀលថ្ងៃពុធ (២៦ មេសា) ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីគម្រោង​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​អេឡិចត្រូនិកជាន់ខ្ពស់។

បើតាម​ប្រសាសន៍របស់ ឯកឧត្តម ដូមីនិក វីល្លៀម នៅចក្រភពអង់គ្លេស គឺសម្បូរ​អ្នកជំនាញអេឡិចត្រូនិចជាន់ខ្ពស់ ហើយ​ផលិតផលរបស់អង់គ្លេសដែលនាំចេញភាគច្រើន​មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និង​គ្រឿងអេឡិចត្រូនិក​ជា​ដើម។

ជាមួយ​គ្នានេះដែរ ឯកអគ្គរាជទូតអង់គ្លេស ក៏​បាន​បញ្ជាក់ដែរថា ចក្រភពអង់គ្លេសនឹងបន្ត​ជំរុញ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល TVET បន្ថែមទៀត​នៅ​កម្ពុជា និងក៏​បានផ្តល់​យោបល់​ឱ្យ​កម្ពុជា​បង្កើតបណ្តាញ TVET ក្នុង​ឱកាស​វេទិកា​អប់រំពិភពលោកលើកទី១៩ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅ​ពីថ្ងៃទី៧-១០​ ខែឧសភា ឆ្នាំ​២០២៣ នៅមជ្ឈមណ្ឌល​អេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ហើយ​ជាមួយ​គ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏​បានបង្ហាញបំណង​ចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បានបញ្ជាក់ដល់ឯកឧត្តមអគ្គរាជទូតអង់គ្លេសថា ក្រសួងអាចផ្តល់​បណ្ណ​ការងារ និង​កូតា​សម្រាប់​បុគ្គលិកជនជាតិអង់គ្លេស​ដែលមក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​នឹងផ្តល់អាទិភាព​សម្របសម្រួល​អ្នកជំនាញ​ជាន់ខ្ពស់​ជូន​ភាគី​ចក្រ​ភពអង់គ្លេស​ផងដែរ។

សម្រាប់​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈនៅ​កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជា​ខិតខំ​បណ្តុះបណ្តាលឱ្យ​ទាន់តម្រូវការ ដោយបច្ចុប្បន្ន​កម្ពុជា​កំពុងខ្វះខាត​កម្លាំង​ពលកម្មជំនាញ ដូច្នេះ​ហើយ​រាជរដ្ឋាភិបាលកម្ពុជា មាន​កម្មវិធី​បណ្តុះបណ្តាល​ពិសេស​រយៈពេល​៤ខែ លើសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ (C1) ដល់យុវជន​ក្រីក្រ​ចំនួន ១,៥លាននាក់ ដោយ​ចាប់​អនុវត្ត​ពីឆ្នាំ​២០២៣នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...