ភ្នំពេញ – ត្រឹមតែរយៈពេលប្រាំពីរថ្ងៃដើមខែមេសា កម្ពុជាមានមនុស្សស្លាប់រហូតដល់ទៅ ៤៧នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈទិន្នន័យអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនៅកម្ពុជា មានតួលេខសូន្យកំឡុងរយៈពេលប្រមាណ ១ខែចុងក្រោយនេះ ។ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីឥរិយាបទនិងសុជីវធម៌អ្នកប្រើប្រាស់ផ្លូវ ។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ការប្រើប្រាស់ផ្លូវដែលមិនត្រឹមត្រូវ និងគ្មានសុជីវធម៌ គឺជាមូលហេតុដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ គឺឥរិយាបទរបស់ប្រជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូ ប្រជាពលរដ្ឋមានភាពទាន់សម័យ ស៊ីវិល័យ រស់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍ ។

លោកជំទាវ មឹន មាណវី
“យើងត្រូវតែមានឥរិយាបទថ្លៃថ្នូរ ជាប្រជាពលរដ្ឋដែលមានផ្ទះល្អ មានខោអាវល្អ មានជីវភាពល្អ ហើយមានផ្លូវល្អ … យើងជាអ្នកថ្លៃថ្នូរ ចេះដឹង គឺឥរិយាបទអ្នកដែលគោរពច្បាប់ ហើយមានសុជីវធម៌ យើងចេះយោគយល់គ្នា, ឧទារហណ៍អ្នកបើកបរឡានណាមួយវាជ្រុលជ្រួសតិចតួច យើងអាចអនុគ្រោះគ្នា កុំចង់យកឈ្នះចាញ់ អាហ្នឹងយើងអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយ”
ចំណែកលោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា អ្នកបើកបរមានឥរិយាបទអធ្យាស្រ័យឱ្យគ្នា មានសុជីវធម៌ក្នុងការបើកបរ នោះការធ្វើដំណើរនឹងមានសុវត្ថិភាព ។ អ្នកបើកបរត្រូវចេះឱ្យតម្លៃដល់អាយុជីវិតរបស់អ្នកបើកបរដទៃទៀត មិនត្រូវប្រមាថអាយុជីវិតរបស់អ្នកដទៃ ដោយសារកំហឹងមួយពេលនៅពេលដែលបើកបរឡើយ បើខ្វះការយោគយល់អធ្រាស្រ័យ នោះគឺនាំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ ។
លោក ព្រហ្ម វណ្ណថា
“មួយទៀតការបើកបរដោយមិនប្រុងប្រយ័ត្ន ខ្ជីខ្ជារ ធ្វេសប្រហែស ក៏ជាមូលហេតុដែលនាំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ”
បើតាមលោក វណ្ណថា ប្រសិនបើអ្នកបើកបរគ្រប់រូបមានសុជីវធម៌ និងមានឥរិយាបទបើកបរប្រកបដោយសុវត្ថិភាព នោះអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផង ព្រមទាំងចូលរួមសន្សំសំចៃដល់ថវិកាគ្រួសារ និងថវិកាជាតិ ។
យោងតាមរបាយការណ៍របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២,៦៧០លើក ដោយបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១,៤៩៧នាក់ និងរបួស ៣,៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២,២០០នាក់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ចម្បង ត្រូវគេរកឃើញថា បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មាន ៣៨% មិនគោរពសិទ្ធិអ្នកដទៃ២៤% មិនប្រកាន់ស្តាំ១៤% ការវ៉ាជែង៨% បត់ដោយមិនមានការប្រុងប្រយ័ត្ន៨% បើកបរដោយមានគ្រឿងស្រវឹង៤% បណ្តាលមកពីកត្តាយានយន្ត ៣% និងបើកបរក្នុងស្ថានភាពងងុយ ១%៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»






























