និស្សិតខ្មែរនៅកូរ៉េ នឹងបង្ហាញសិល្បៈវប្បធម៌ខ្មែរ ក្នុង​ឱកាសសង្រ្កាន្តឆ្នាំថ្មី​នៅ​ទីក្រុង​សេអ៊ូល

សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ​នឹងរៀបចំកម្មពិធីជួបជុំ បង្ហាញសិល្បៈ វប្បធម៌ខ្មែរក្នុង​ឱកាស​កម្មពិធីសង្រ្កាន្តឆ្នាំថ្មីដែល​គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ខាងមុន។

កញ្ញា ឈឿម ភីថង ប្រធានសមាគមនិសិ្សតខ្មែរ នៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា សមានិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េនឹងរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលសិល្បៈខាងប៊ុក ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងពិធីអបអរនេះ នឹងរំលេចឡើងនូវសកម្មភាពជាច្រើនដូចជា ការដាក់តាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ ការសម្តែងរបាំនិងចម្រៀងប្រពៃណីខ្មែរ ការពិសារម្ហូបអាហារខ្មែរ និងសំណេះសំណាលបង្កើតភាពស្និទ្ធស្នាល សកម្មភាពរាំលេងចង្វាក់ប្រពៃណីខ្មែរ ការលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ និងការចាប់រង្វាន់យកវត្ថុអនុស្សាវរីយ៍ ជាដើម។

បើតាម កញ្ញា ភីថង ពិធីជួបជុំនេះ នឹងមានការចូលរួមពី លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ, នាយក និងបុគ្គលិកមជ្ឈមណ្ឌលសិល្បៈវប្បធម៌ខាងប៊ុក បណ្ដាក្រុមហ៊ុនដៃគូសហការណ៍របស់សមាគមននិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារដ្ឋកូរ៉េជាដើម។

កញ្ញា ភីថង យល់ថា ការរៀបចំកម្មវិធីនេះឡើង មិនត្រឹមតែជាវិធីមួយក្នុងការថែរក្សា និងផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ខ្មែរនោះទេ តែក៏ជាឱកាសល្អមួយសម្រាប់ការជួបជុំមិត្តនិស្សិត និងចែករំលែកការសប្បាយរីករាយគ្នាទៅវិញទៅមកក្រៅពីការហត់នៀយក្នុងការសិក្សា ក្នុងឱកាសរដូវការចូលឆ្នាំខ្មែរផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះ នឹងជួយបង្ហាញវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ជាពិសេសក្នុងសង្គមកូរ៉េ និងជួយឱ្យនិស្សិតដែលរស់នៅឆ្ងាយផ្ទះ ទទួលបានភាពរីករាយក្នុងថ្ងៃចូលឆ្នាំ និងរក្សាទំនាក់ទំនងល្អជាមួយស្ថានទូតខ្មែរ សិស្សច្បង សិស្សប្អូន ជាដើម។

តាងនាមជាប្រធានសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ កញ្ញា ឈឿម ភីថង សង្ឃឹមថា នឹងបន្តមានកម្មវិធីបែបនេះទៀតនាឆ្នាំក្រោយៗទៀត រួមទាំងតំបន់នានា ក្នុងសាធារណរដ្ឋកូរ៉េ ដើម្បីអាចបន្តផ្សព្វផ្សាយ និងបង្ហាញទៅកាន់ឆាកអន្តរជាតិកាន់តែច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...