កម្មវិធី Bag To School ឆ្នាំ ២០២៣ បានផ្ដល់ស្នាមញញឹមម្ដងទៀតដល់កុមារកម្ពុជា នៅខេត្តកំពង់ធំ

កម្មវិធី Bag to School ឬគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ បានរៀបចំជាថ្មីម្តងទៀត កាលពីចុងខែកក្កដា កន្លងទៅនេះ នៅ​ភូមិ​កំពង់គោក្រោម ឃុំ​កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរៀបចំ​ឡើង​ដោយ​សភាយុវពាណិជ្ជករ​កម្ពុជា​សាខាភ្នំពេញ។

កម្មវិធីនោះ ដឹកនាំដោយកញ្ញា ឈួន ឈុនលី ជាប្រធានគម្រោង នឹងចូលរួមដោយលោកស្រី ងួន លីដា ជាប្រធានថ្នាក់តំបន់ សហការជាមួយនឹងអនុប្រធាននៃJCI Marina ប្រទេសសាំងហ្គាពួរ Mr John YEO និងប្រធានថ្នាក់តំបន់នៃJCI South Saigon Mr Hieu Doan ព្រមទាំងការចូលរួមពីម្ចាស់ឧបត្ថម្ភ សប្បុរសជននានាគ្រប់ស្រទាប់វណ្ណៈនិងគ្រប់មជ្ឈដ្ឋានទាំងអស់។ 

គួរ​បញ្ជាក់ថា គោលបំណងធំរបស់ Bag to school គឺដើម្បីចូលរួមកាត់បន្ថយអាត្រាបោះបង់ការសិក្សារបស់សិស្សានុស្សនៅតំបន់ដាច់ស្រយាល ព្រមទាំងអប់រំជំរុញលើកទឹកចិត្តអាណាព្យាបាលឱ្យយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការសិក្សាសម្រាប់អនាគតកូនៗនិង សង្គមជាតិនាថ្ងៃអនាគត។

ដោយឡែកគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ ២០២៣ បានធ្វើការចែកសម្ភារៈសិក្សាម្នាក់មួយកញ្ចប់និងទឹកដោះគោម្នាក់មួយកេសជូនទៅដល់សិស្សានុសិស្សសរុប ៦០០នាក់ ដែលមកពីសាលាចំនួនពីររួមគ្នាគឺ សាលាបឋមសិក្សា កំពង់គោក្រោម និងសាលាបឋមសិក្សា កោះគ្របបាយ រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀតជាមួយសិស្សានុសិស្ស ។

មិនតែប៉ុណ្ណោះ Bag to school ក៏បានធ្វើការជំនួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសរុប ១៩០រូប រួមទាំងមានវត្តមានការចូលរួមពីអនុប្រធានប្រតិបត្តិថ្នាក់ជាតិដែលជាតំណាងប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា លោក លី ឧត្តម និង លោក អឹម វ៉ាន់នីដែលជាតំណាងមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ធំ លោកមេឃុំកពង់គោ សន ប៊ុនស លោក ចក អេង នាយកសាលាបឋមសិក្សាកំពង់គោក្រោម និង លោក ខេង គា នាយកសាលាបឋមសិក្សាកោះគ្របបាយ ផងដែរ ។

ក្រុមការងាររបស់សភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញ ( JCI Phnom Penh ) ទាំងមូល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ សប្បុរសជនទាំងឡាយ និងម្ចាស់ឧបត្ថម្ភកម្មនានា ដែលចូលរួមតាមរយៈ JCI Marina និង JCI South Saigon បានក្លាយជាកត្តាធំមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីនេះ ដំណើរទៅបានប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយ​គ្នានេះ ក្រុមការងាររបស់គម្រោងនេះ ក៏មានភាពសោមនស្សរីករាយ ដែលបានពាំនាំស្នាមញញឹមជូនទៅដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលគ្រប់រូបឱ្យចងចាំពីគម្រោងមួយនេះ ហើយរំពឹងនិងសង្ឃឹមទុកថា Bag to school នឹងនៅតែបន្តរទទួលបានការគាំទ្រពីសំណាក់មហាជន និងសប្បុរសជន ដើម្បីធ្វើឱ្យគម្រោងនេះបន្តរទៅដោយជោគជ័យនៅឆ្នាំបន្តរបន្ទាប់ទៀត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...