កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ក្រុមយុវជន​កម្ពុជា​ជាប់ជ័យលាភីលេខ២

ភ្នំពេញ – ទីបំផុត​លទ្ធផល​វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជន​អាស៊ាន​ឆ្នាំ​២០២២ បានប្រកាស​កាលពីយប់​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ ដោយក្រុម​យុវជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ទទួលបានជ័យ​លាភីលេខ១ ខណៈក្រុម​យុវជន​​កម្ពុជា​ទទួលបានជ័យ​លាភីលេខ២។​

សូម​បញ្ជាក់ថា ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ជជែក​ដេញ​ដោល​យុវជន​អាស៊ាន​ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២២ ដោយ​ក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ី ក្រុមទី១ ដែលជាក្រុមស្រប ជួប​ជាមួយ​និងក្រុមយុវជនមកពីប្រទេសកម្ពុជា ក្រុមទី៣ ដែលជាក្រុមបដិសេធ ប្រកួតលើប្រធានបទ “ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹម”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និ​ងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងដៃគូសហការនានា ក្នុងការគាំទ្រ និងសហការយ៉ាងមោះមុតក្នុងការរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ បញ្ចប់ដោយរលូន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់យុវជន ដែលជាគ្រាប់ពូជដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍគ្រប់វិស័យក្នុងសង្គម និងទូទាំងប្រទេស។

សូម​បញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន២០២២ គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់យុវជនមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានចូលរួមផ្ដល់មតិ និងជជែកគ្នា ស្វែងរកដំណោះស្រាយ និងដំបូន្មានល្អៗ ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់អាស៊ាន ក៏ដូចជាសកលលោកផងដែរ។ កម្មវិធីនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង១០ រៀបចំក្នុងទម្រង់អនឡាញ ពីវគ្គជម្រុះជុំទី១ ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងរៀបចំផ្ទាល់សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រោមវត្តមាន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង បណ្តាអង្គទូត និងសាធារណៈជនជាច្រើនរូប។

កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ ក៏​គឺជាព្រឹត្តិការណ៍មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង៤ ដែលរៀបចំ​ឡើង​ដើម្បី​អម កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា