ភ្នំពេញ – ការជ្រើសរើសកន្លែងរៀនឱ្យបានត្រឹមត្រូវ ការព្យាយាមយល់ចំណុចសំខាន់ៗមេរៀន ជាចំណុចសំខាន់ជួយសិស្សានុសិស្សទន្ទេញមេរៀនឆាប់ចាំ និងចងចាំបានរយៈពេលយូរ ។ នេះជាការលើកឡើងរបស់កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ ។
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បាននិយាយថា មុនទន្ទេញមេរៀនឱ្យឆាប់ចាំ សិស្សានុសិស្សគួរព្យាយាមយល់មេរៀនជាមុនសិន ព្រោះបើគ្រាន់តែទន្ទេញមេរៀន ហើយមិនយល់មេរៀននោះ ការចងចាំមេរៀនក៏បានត្រឹមមួយរយៈពេលខ្លីរួចហើយក៏ភ្លេចទៅវិញជាមិនខាន ។

អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា ដើម្បីឱ្យការទន្ទេញមេរៀនទទួលបានលទ្ធផលល្អ សិស្សានុសិស្សគួរជ្រើសរើសកន្លែងរៀនឱ្យបានត្រឹមត្រូវ ជាកន្លែងរៀនដែលស្ងប់ស្ងាត់ ព្រោះកន្លែងស្ងាត់សិស្សានុសិស្ស ងាយស្រួលផ្ចង់អារម្មណ៍ និងផ្ដោតអារម្មណ៍នៅក្នុងការទទ្ទេញមេរៀន។
កញ្ញា សេង រ័ត្នសេដ្ឋាមុនី
“ខ្ញុំតែងតែទន្ទេញមេរៀននៅក្នុងបណ្ណាល័យ ដោយសារតែនៅក្នុងបណ្ណាល័យមានភាពស្ងប់ស្ងាត់ ហើយមិនមានសំឡេងរំខាន ងាយស្រួលទន្ទេញមេរៀនឱ្យឆាប់ចាំ និងងាយស្រួលផ្ចង់អារម្មណ៍មើលមេរៀន”
និស្សិតឆ្នាំទី៤ កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា ការព្យាយាមយល់ចំណុចសំខាន់ៗមេរៀន បន្ទាប់មកយកមកកត់ចំណាំ ជាវិធីជួយបង្កើនការចងចាំ ប្រសិនបើសិស្សានុសិស្សខំប្រឹងទន្ទេញមេរៀនតាមពាក្យពេចន៍ ឃ្លាប្រយោគតាមសៀវភៅពុម្ព ច្បាស់ជាលំបាកក្នុងការទន្ទេញមេរៀនឱ្យឆាប់ចាំ ។ កញ្ញាបន្តថា ផ្ទុយមកវិញ ប្រសិនបើសិស្សានុសិស្សត្រឡប់មកកត់ចំណុចសំខាន់ៗនៃមេរៀនវិញ ពិតជាមានភាពងាយស្រួលជាងមុននៅក្នុងការសរសេរបកស្រាយនៅពេលប្រឡង ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បញ្ជាក់បន្ថែមថា ការព្យាយាមសួរ និងឆ្លើយសំណួរជាមួយមិត្តភក្តិជាជម្រើសល្អក្នុងការចងចាំមេរៀន ប្រសិនបើសិស្សព្យាយាមទន្ទេញមេរៀន ប៉ុន្តែមិនបានយកមកអនុវត្ត ប្រាកដជាធ្វើឱ្យឆាប់ភ្លេចមិនខាន។ លើសពីនេះ ប្រសិនបើសិស្សានុសិស្សសាកល្បងយកមេរៀនមកអនុវត្តជាមួយមិត្តភក្តិដោយសួរសំណួរទៅវិញទៅមក អាចតេស្តសមត្ថភាពចងចាំ និងជួយសិស្សានុសិស្សចងចាំឱ្យបានលឿនជាងមុន ។
អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមរូបនេះ បញ្ជាក់ថា សិស្សនុសិស្សត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ពីព្រោះយើងមិនអាចសម្រុកទន្ទេញមេរៀនដោយគ្មានពេលសម្រាកនោះឡើយ ពីព្រោះខួរក្បាលរបស់យើងក៏ត្រូវការពេលវេលាសម្រាកដូចគ្នា ។ ជាពិសេស ជំនួសឱ្យការទន្ទេញមេរៀនមួយថ្ងៃពេញ សិស្សានុសិស្សអាចចំណាយពេលវេលាខ្លះដើម្បីសម្រាកលំហែខ្លះ ដើម្បីកុំឱ្យឈឺក្បាល ឬមានអារម្មណ៍តានតឹងនៅក្នុងការទន្ទេញមេរៀនខ្លាំងពេក ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសជ្រើសរើសបេក្ខជនអាហារូបករណ៍ Panasonic សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2026
សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានប្រកាសជាផ្លូវការអំពីការបើកទទួលពាក្យសុំ អាហារូបករណ៍ Panasonic Scholarship Program សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...

កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































