ក្រសួងអប់រំជ្រើសរើសគ្រូឧទ្ទេសចំនួន ៣១នាក់ ​បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូឧទ្ទេសចំនួន ៣១នាក់សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក្រសួងអប់រំត្រូវការគ្រូឧទ្ទេសលើមុខវិជ្ជាឯកទេសចំនួន ១៧ឯកទេស ដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្របរិញ្ញាបត្រ និងគ្រូបង្រៀនកម្រិតមូលដ្ឋាន ។

មុខវិជ្ជាឯកទេស សម្រាប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ រួមមាន ចិត្តវិទ្យាអប់រំ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា អក្សរសាស្ត្រខ្មែរ ជំនាញភាសាវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ភាសាអង់គ្លេស ប្រវត្តិវិទ្យា ជំនាញសិលាចារឹក រង្វាយតម្លៃលទ្ធផលសិក្សា និងការគ្រប់គ្រងបណ្ណាល័យ ។ ក្នុងនោះ មួយមុខវិជ្ជាឯកទេសជ្រើសរើសគ្រូឧទ្ទេស ចំនួន ២នាក់  លើកលែងមុខវិជ្ជាឯកទេស ការគ្រប់គ្រងបណ្ណាល័យ ជ្រើសរើសចំនួន ១នាក់។

ដោយឡែកមុខវិជ្ជាឯកទេស សម្រាប់សញ្ញាបត្របរិញ្ញាបត្រ រួមមាន បណ្ណារក្ស ចំនួន២នាក់ អប់រំកាយ និងកីឡា ចំនួន២នាក់ ។ ក្នុងនោះ មុខវិជ្ជាឯកទេស របាំ ចំនួន២នាក់ តន្ត្រីបុរាណ ចំនួន២នាក់ និងតន្ត្រីសម័យ ចំនួន១នាក់ សម្រាប់គ្រូបង្រៀនកម្រិតមូលដ្ឋាន ។

លក្ខណៈសម្បត្តិនៃការជ្រើសរើស ជាបុគ្គលិកអប់រំមានក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (ក្របខណ្ឌ”ក”) លើកលែងមុខវិជ្ជាឯកទេសរបាំ តន្ត្រីបុរាណ និងតន្ត្រីសម័យ ដែលយកក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន(ក្របខណ្ឌ”ខ”)ឡើងទៅ និងកំពុងបម្រើការនៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាត្រូវ។

លើសពីនេះ មានកម្រិតគុណវុឌ្ឍតាមមុខវិជ្ជាឯកទេស បទពិសោធបង្រៀនយ៉ាងតិច៥ឆ្នាំ អាយុមិនលើសពី ៥០ឆ្នាំ ។ ចំពោះអ្នកដែលមានចំណេះដឹងភាសាបរទេស ចំណេះដឹងនិងជំនាញកុំព្យូទ័រ មានបុគ្គលិកលក្ខណៈ និងក្រមសីលធម៌ល្អ អាចធ្វើការជាបុគ្គល និងជាក្រុម មានស្នាដៃបោះពុម្ពអត្ថបទស្រាវជ្រាវ នៅក្នុងទស្សនាវដ្ដីស្រាវជ្រាវត្រូវបានផ្តល់អាទិភាព ។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ត្រូវមកដាក់សំណុំលិខិត នៅការិយាល័យរដ្ឋបាល នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចាប់ពីការផ្សាយដំណឹងនេះតទៅ ផុតកំណត់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ។ពាក្យស្នើសុំអាចរកបាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឬតាមរយៈ Facebook ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា https://www.facebook.com/moeys.gov.kh ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៨៤១ ៦១៩ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...