អតីតសិស្សនិទ្ទេស A ៖ ទន្ទេញមេរៀនឆាប់ចាំបានយូរ ដំបូង​ព្យាយា​ម​យល់​មេ​រៀន​ជា​​មុន​សិន

ភ្នំពេញ – ការជ្រើសរើសកន្លែងរៀនឱ្យបានត្រឹមត្រូវ ការ​ព្យា​យា​ម​​យល់​ចំណុចសំខាន់ៗមេរៀន ជាចំណុចសំខាន់ជួយសិស្សានុសិស្សទន្ទេញមេរៀនឆាប់ចាំ និង​ចង​ចាំបា​នរយៈពេលយូរ ។ នេះជាការលើកឡើងរបស់កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកល​វិទ្យា​ល័​យ​អាមេរិកាំងភ្នំពេញ ​បាននិយាយថា មុនទន្ទេញមេរៀនឱ្យឆាប់ចាំ សិស្សានុសិស្សគួរព្យាយាមយល់មេរៀនជាមុនសិន ព្រោះបើគ្រាន់តែទន្ទេញមេរៀន ហើ​យ​មិ​ន​​យល់មេរៀននោះ ការចងចាំមេរៀនក៏បានត្រឹមមួយរយៈពេលខ្លីរួចហើយក៏ភ្លេចទៅវិញជាមិនខាន ។

អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា ដើម្បីឱ្យការទន្ទេញមេរៀនទទួលបានលទ្ធផលល្អ សិស្សានុសិស្សគួរជ្រើសរើសកន្លែងរៀនឱ្យបានត្រឹមត្រូវ ជាកន្លែង​រៀន​ដែល​ស្ងប់ស្ងាត់ ព្រោះកន្លែងស្ងាត់សិស្សានុសិស្ស ងាយស្រួលផ្ចង់អារម្មណ៍ និងផ្ដោតអារម្មណ៍នៅក្នុងការទទ្ទេញមេរៀន។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី

“ខ្ញុំតែងតែទន្ទេញមេរៀននៅក្នុងបណ្ណាល័យ ដោយសារតែនៅក្នុងបណ្ណាល័យមានភាពស្ងប់ស្ងាត់ ហើយមិនមានសំឡេងរំខាន ងាយស្រួល​ទន្ទេញ​មេរៀ​ន​ឱ្យ​ឆាប់​ចាំ ​និងងាយស្រួលផ្ចង់អារម្មណ៍មើលមេរៀន”

និស្សិតឆ្នាំទី៤ កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា ការព្យាយាមយល់ចំណុចសំខាន់ៗមេរៀន បន្ទាប់មកយកមកកត់ចំណាំ ជាវិធីជួយបង្កើនការចងចាំ ប្រសិន​បើសិស្សា​នុ​សិស្សខំប្រឹងទន្ទេញមេរៀនតាមពាក្យពេចន៍ ឃ្លាប្រយោគតាមសៀវភៅពុម្ព ច្បាស់ជាលំបាកក្នុងការទន្ទេញមេរៀនឱ្យឆាប់ចាំ ។ កញ្ញាបន្តថា ផ្ទុយ​មក​វិញ ​ប្រសិនបើសិស្សានុសិស្សត្រឡប់មកកត់ចំណុចសំខាន់ៗនៃមេរៀនវិញ ពិតជាមានភាពងាយស្រួលជាងមុននៅក្នុងការសរសេរបកស្រាយនៅពេលប្រឡង ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បញ្ជាក់បន្ថែមថា ការព្យាយាមសួរ និងឆ្លើយសំណួរជាមួយមិត្តភក្តិជាជម្រើសល្អក្នុងការចងចាំមេរៀន ប្រសិនបើសិស្សព្យាយាម​ទន្ទេញ​មេ​រៀន ប៉ុន្តែមិនបានយកមកអនុវត្ត ប្រាកដជាធ្វើឱ្យឆាប់ភ្លេចមិនខាន។ លើសពីនេះ ប្រសិនបើសិស្សានុ​សិស្ស​សាក​ល្បង​យក​មេរៀន​មក​អនុវត្ត​ជាមួយ​មិត្ត​ភក្តិ​ដោយ​សួរសំ​ណួរ​ទៅវិញទៅមក អាចតេស្តសមត្ថភាពចងចាំ និងជួយសិស្សានុសិស្សចងចាំឱ្យបានលឿនជាងមុន ។

អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមរូបនេះ បញ្ជាក់ថា សិស្សនុសិស្សត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ពីព្រោះយើងមិនអាច​សម្រុក​ទន្ទេញ​មេរៀន​ដោយ​គ្មាន​ពេល​សម្រា​ក​នោះឡើយ ពីព្រោះខួរក្បាលរបស់យើងក៏ត្រូវការពេលវេលាសម្រាកដូចគ្នា ។ ជាពិសេស ជំនួសឱ្យការទន្ទេញមេរៀនមួយថ្ងៃពេញ សិស្សានុសិស្សអាច​ចំណា​យ​ពេលវេលាខ្លះដើម្បីសម្រាកលំហែខ្លះ ដើម្បីកុំឱ្យឈឺក្បាល ឬមានអារម្មណ៍តានតឹងនៅក្នុងការទន្ទេញមេរៀនខ្លាំងពេក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។