ADB កំពុងរៀបចំ គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

ភ្នំពេញ – ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) កំពុង​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រៀបចំ​គម្រោង​ថ្មីដែលមានឈ្មោះថា «គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត (Skills for Future Economy)» ក្នុង​គោល​បំណង​​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា​មានភាព​ប្រសើរ​ឡើង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយ​ជំនួប​ជាមួយ​លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២២។

បើតាមប្រសាសន៍​របស់ ឯកឧត្តម អ៊ិត សំហេង «គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត» ដែល​កំពុងរៀបចំ​ដោយ ADB នេះ នឹង​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។។

នៅ​ក្នុង​ជំនួបនោះ រដ្ឋមន្រ្តីក្រសួង​ការងារ​កម្ពុជា និង​នាយិកា​ប្រចាំប្រទេស​របស់ ADB ក៏​ធ្វើការ​​ពិភាក្សា​គ្នា​ពាក់ព័ន្ធនឹង​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​អប់រំ​បណ្តុះបណ្តាល​​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​បញ្ហា​ប្រឈម​របស់​កម្ពុជា​ដែល​កំពុង​ជួប​ប្រទះដូចជា​កង្វះ​ខាត​កម្លាំង​ពលកម្មជំនាញ​ជាដើម។

គួរ​បញ្ជាក់ថា ចាប់តាំងពីកម្ពុជាមានសន្តិភាពពេញលេញ ធនាគារ​អភិវឌ្ឍអាស៊ី (ADB) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យ​មានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា។ ជាការកត់សម្គាល់ក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ ADB បានគាំទ្រវិស័យ TVET ចាប់តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...