មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP គាំទ្រដល់យុវជនដែលមានបំណងចង់សិក្សាអំពីអាជីវកម្ម និងការបង្កើតថ្មី

មានការជជែកជាច្រើនអំពីការសម្របខ្លួនទៅនឹងបច្ចកវិទ្យា៤.០នៅកម្ពុជា ព្រោះវាផ្តល់នៅភាពសម្បូរបែបទៅកាន់ការធ្វើអាជីវកម្មថ្មីៗ និងសម្រួលដល់ការរស់នៅ។ យ៉ាងណា ការសម្របខ្លួនតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវវិវឌ្ឍន៍បន្ថែមមិនថាចំណេះជំនាញ សម្ភារៈ រួមទាំងថវិកា ក៏ដូចជាទីតាំង និងអ្នកប្រឹក្សា។

តាមរយៈកត្តាទាំងនេះហើយទើប សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP )  បង្កើតឱ្យដំណើរការកម្មវិធីមជ្ឈមណ្ឌលបច្ចេកវិទ្យា ( AUPP Technology Center (ATC) កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ដោយកម្មវិធីនេះ មានលទ្ធភាពផ្តល់ជូននូវការគាំទ្រចំពោះ យុវជន និងបុគ្គលដែលមានបំណងចង់សិក្សា ឬចង់ដឹងអំពីអាជីវកម្ម និងការកែច្នៃថ្មីៗ ក៏ដូចជា​​ឱកាសទទួលបានសេវាកម្មអំពីការធ្វើអាជីវកម្ម សម្ភារៈ និងការពង្រឹងធនធាន និងសេវាកម្មជាច្រើនទៀត។ នេះជាប្រសាសន៍របស់លោក Malcom Mclver តំណាងឱ្យ AUPP និងកម្មវិធី ACT។

បន្ថែមពីនោះ សាលា AUPP ប្រើប្រាស់កម្មវិធីនេះ ដើម្បីជំរុញឱ្យយុវជនទទួលបានការសិក្សាមួយយ៉ាងជាក់លាក់ រួមទាំងទាញយកនូវសក្តានុពលយុវជន ពិសេសអ្នកដែលមានបំណង ចង់ពន្លឿនបច្ចេកវិទ្យា និងការបង្កើតអាជីវកម្ម ដោយហេតុថា ACT ក៏មានជាវេទិកាសម្រាប់ជួបជុំ ការជជែក និងការផ្លាស់ប្តូរបទពិសោធន៍អំពីឌីជីថល ពង្រឹងភាពជាអ្នកដឹកនាំ និងបណ្តុះបន្ថែមជំនាញវិជ្ជាជីវៈឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជា រួមទាំងណែនាំ ឬបង្រៀនដល់ការជួយជ្រោមជ្រែងទៅកាន់សហគ្រិន និងអ្នកមានគំនិតច្នៃប្រតិដ្ឋទាំងឡាយ ដើម្បីឱ្យស្របនឹងបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

គួរ​បញ្ជាក់ដែរថា មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ត្រូវបានដាក់​ឱ្យដំណើរការ​កាលពីដើមឆ្នាំ២០២២ ក្នុងគោលបំណងលើកស្ទួយនិងជំរុញដល់ក្រុមហ៊ុនស្តាតអាប់ខាងបច្ចេកវិទ្យា (Technology Start-up) សាជីវកម្ម និងអ្នកជំនាញគ្រប់ផ្នែកក្នុងការស្វែងរកគុណតម្លៃនិងសក្តានុពលធនធានមនុស្សនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។