អត្ថប្រយោជន៍ទាំង៦ ដែលបានមកពីការកាត់បន្ថយគម្លាតឌីជីថល

បច្ចេកវិទ្យា បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ​របស់មនុស្ស ។ ទន្ទឹមគ្នានេះ បច្ចេកវិទ្យា ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការទំនាក់ទំនង និងការផ្តល់ឱកាសការងារផងដែរ។

យ៉ាងណាមិញ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សក៏បានធ្វើឱ្យមនុស្សជាច្រើនពុំបានត្រៀមខ្លួន និងពុំអាចតាមទាន់ការវិវឌ្ឍន៍រហ័សនេះ ដែលជាហេតុបង្កឱ្យមាននូវបញ្ហាគម្លាតឌីជីថលនៅក្នុងសង្គម ។ ដើម្បីដោះស្រាយនូវបញ្ហានេះ ស្ថាប័នរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានព្យាយាមធ្វើសកម្មភាពជាច្រើនក្នុងការកាត់បន្ថយបញ្ហាគម្លាតឌីជីថល ដើម្បីធានាបាននូវអត្ថប្រយោជន៍ជូនបុគ្គលសហគមន៍ និងសង្គមទាំងមូល។

មនុស្សគ្រប់គ្នាអាចមានសិទ្ធិទទួលបាន និងចូលប្រើប្រាស់ព័ត៌មានបានគ្រប់ប្រភេទដោយមិនមានការរើសអើងភេទ អាយុ ឬស្រទាប់វណ្ណៈ។

បើតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ ការកាត់បន្ថយគម្លាតឌីជីថលផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖

ទី១. ការទទួលបានព័ត៌មានស្មើៗគ្នា ៖ ការកាត់បន្ថយគម្លាតឌីជីថលអាចធានាបានថា មនុស្សគ្រប់គ្នាអាចមានសិទ្ធិទទួលបាន និងចូលប្រើប្រាស់ព័ត៌មានបានគ្រប់ប្រភេទដោយមិនមានការរើសអើងភេទ អាយុ ឬស្រទាប់វណ្ណៈនោះទេ។ ការណ៍នេះ អាចជួយឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងធនធាន ដើម្បីកែលម្អជីវិតរបស់ពួកគេ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។

ទី២. ពង្រឹងការអប់រំ ៖ ការចូលប្រើប្រាស់ធនធានឌីជីថល ដូចជា វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត, គេហទំព័រអប់រំ និងសៀវភៅអេឡិចត្រូនិក អាចបង្កើនឱកាសអប់រំសម្រាប់បុគ្គល ឬសិស្សានុសិស្សនៅក្នុងសហគមន៍ ដើម្បីពង្រឹងចំណេះដឹង ឬជំនាញផ្សេងៗក្រៅពីជំនាញគោលរបស់ពួកគេទៀតផង ដែលនេះអាចនាំឱ្យអត្រាអក្ខរកម្ម និងលទ្ធផលអប់រំកាន់តែប្រសើរឡើង។

ទី៣. ពង្រីកឱកាសសេដ្ឋកិច្ច ៖ នាពេលបច្ចុប្បន្ន ឱកាសការងារ គឺមិនមានការកំណត់តែក្នុងស្រុកទៀតនោះទេ ពោលយើងអាចស្វែងរកការងារបន្ថែមនៅក្រៅប្រទេសបាន។ ដូច្នេះ ការដែលអាចកាត់បន្ថយគម្លាតឌីជីថលនឹងអាចផ្ដល់ឱ្យប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានឱកាសការងារតាមប្រព័ន្ធអ៊ីនធឺណិត, បង្កើនធនធានសហគ្រិន និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ដែលទាំងនេះអាចជួយដល់ការពង្រឹងសេដ្ឋកិច្ចដោយបង្កើតមធ្យោបាយថ្មីសម្រាប់ការបង្កើតប្រាក់ចំណូល និងកាត់បន្ថយអត្រាគ្មានការងារធ្វើ។

មនុស្សគ្រប់គ្នាដែលនៅតំបន់ដាច់ស្រយាល ឬជនបទអាចទទួលបានធនធាន និងសេវាថែទាំសុខភាពសំខាន់ៗយ៉ាងងាយ។

ទី៤. សេវាថែទាំសុខភាព ៖ បច្ចេកវិទ្យាឌីជីថលអាចធ្វើឱ្យប្រសើរឡើងនូវការចូលប្រើសេវាថែទាំសុខភាពតាមរយៈថ្នាលថែទាំសុខភាព ឬ ពិគ្រោះជំងឺ, Telemedicine, ផតថលព័ត៌មានសុខភាព និងឧបករណ៍ត្រួតពិនិត្យពីចម្ងាយជាដើម។ ការកាត់បន្ថយគម្លាតឌីជីថលនឹងអាចធានាថា មនុស្សគ្រប់គ្នារួមទាំងប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល ឬជនបទអាចទទួលបានធនធាន និងសេវាថែទាំសុខភាពសំខាន់ៗយ៉ាងងាយ។

ទី៥. បរិយាបន្នសង្គម ៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលអាចជំរុញបរិយាបន្នសង្គម (សំដៅលើទាំងអស់គ្នា) តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការទំនាក់ទំនង ការសហការ និងការចូលរួមក្នុងសហគមន៍ជាដើម។ ការកាត់បន្ថយគម្លាតឌីជីថលនឹងជួយកាត់បន្ថយភាពឯកោរបស់បុគ្គលនៅក្នុងសង្គម និងផ្តល់នូវបទពិសោធន៍ថ្មីៗសម្រាប់ពួកគេផងដែរ។

ទី៦. សេវារដ្ឋាភិបាល ៖ បច្ចេកវិទ្យាឌីជីថលអាចជួយសម្រួលដល់ការចូលប្រើប្រាស់សេវារដ្ឋាភិបាលឱ្យបានកាន់តែងាយស្រួល ដែលសេវាទាំងនោះ រួមមាន ការស្នើសុំការអនុញ្ញាត ការបង់ពន្ធ និងការចូលប្រើប្រាស់កម្មវិធីសុខុមាលភាពសង្គមជាដើម ដែលនេះអាចសម្រួលដំណើរការរដ្ឋបាល និងធ្វើឱ្យសេវារបស់រដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងអាចប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋទាំងអស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍