អត្តពលិក ៥រូប បង្ហាញស្មារតី Beyond the Game ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមអង្រួនបេះដូងមហាជនទាំងជាតិ និងអន្តរជាតិ

ភ្នំពេញ – ស្មារតី Beyond the Game ឬលើសពីការប្រកួត គឺជាយុទ្ធនាការមួយ​ ដែលបានបង្កើតឡើង ដើម្បីលើកតម្កើងកិត្តិយស កិត្តិនាម និងកិត្តិសព្ទកម្ពុជា តាមរយៈការបង្ហាញឱ្យពិភពលោកបានឃើញនូវសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ ” ដែលចង់បង្ហាញថា ទោះបីមនុស្សម្នាក់ៗមានការទស្សនៈនិងការយល់ឃើញ គំនិត ឬការពិចារណាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែចំណុចរួមមួយនៃភាពខុសគ្នាទាំងនោះ គឺ ក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ។

ក្រោយពីសកម្មភាពនៃការប្រកួតកីឡាស៊ីហ្គេម បានបញ្ចប់ជាស្ថាពរ យើងសង្កេតឃើញថា អត្តពលិកជាច្រើនមានទាំងជាតិ និងអន្តរជាតិបានបង្ហាញស្មារតីនេះ នៅអំឡុងពេល និងក្រោយពេលប្រកួត ដែលអង្រួនបេះដូងមហាជនស្ទើរតែជុំវិញពិភពលោក។

១.កីឡាការិនីជូជីតស៊ូកម្ពុជា ខាន់ ជេសា៖ តាមរយៈសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យនៅអំឡុងពេលប្រកួត កីឡាការិនីក្បាច់ជូជីតស៊ូកូនកាត់កម្ពុជា-អាមេរិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ មិនត្រឹមតែជាកីឡាករដ៏ឆ្នើមមួយរូបប៉ុណ្ណោះទេ អត្តចរិតក្រៅទីលានរបស់ជេសា ក៏ជាយុវជនម្នាក់ដែលមានគុណធម៌ផងដែរ។ ជាក់ស្ដែង ក្រោយពេល ដែលបានផ្ដួលឱ្យកីឡារិនីហ្វីលីពីន MARGARITA OCHOA ឱ្យបោះបង់ការប្រកួត។ ជេសាមិនបានស្រែកហ៊ោ ឬរត់ដើម្បីអបអរសាទរចំពោះជ័យជំនះនោះទេ។ ផ្ទុយទៅវិញ ខណៈពេលដែលគូប្រកួតកំពុងតែឈឺចាប់ខ្លាំង កីឡាការិនីកម្ពុជាបានរត់មកមើលគូប្រកួតដោយក្ដីព្រួយបារម្ភ។

សកម្មភាពនេះ គឺជាគំរូដ៏ល្អសម្រាប់មនុស្សជាតិ ដោយបង្ហាញថា កីឡាគឺលើសពីការប្រកួតយកចាញ់ឈ្នះ ប៉ុន្តែវាជាស្មារតីមួយដែលបង្កើតនូវមិត្តភាព។ លើសពីនេះ ក្រោយពីបញ្ចប់ភារកិច្ចរបស់ខ្លួននៅលើកទឹកដីកម្ពុជា ជេសា បានបង្ហាញភាសាបេះដូងរបស់ខ្លួន តាមរយៈកាយវិការសប្បុរសធម៌ ដោយបានចូលរួមឧបត្ថម្ភថវិកាទៅកាន់កាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបលើកទី ១៦០ នៃទិវាពិភពលោកកាកបានក្រហម។

២. កីឡាការិនីប៊ីយ៉ាកម្ពុជា ស្រួង ភាវី៖ ជាមួយនឹងសមត្ថភាពដ៏ឆ្នើមក្នុងការបុកប៊ីយ៉ា និងទឹកចិត្តស្រឡាញ់ ស្នេហាជាតិកម្ពុជាយ៉ាងជ្រាលជ្រៅ។ កីឡាការិនីប៊ីយ៉ាលំដាប់ថ្នាក់ពិភពលោករបស់កម្ពុជារូបនេះ បានឆក់យកបេះដូងរបស់ប្រជាជនខ្មែរទូទាំងប្រទេសក្នុងរយៈពេលដ៏ខ្លី។ ជាពិសេស ភាវី ក៏រកបានមេដាយចំនួន ២គ្រឿងជូនកម្ពុជាផងដែរ ក្នុងនោះគឺមេដាយប្រាក់មួយគ្រឿង និងមាសមួយគ្រឿង។

ទន្ទឹមនឹងនេះ ក្រោយពីបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីឆ្នើមរូបនេះ បានប្រកាសថា ខ្លួននឹងប្រគល់ទឹកប្រាក់រង្វាន់ ដែលទទួលបានព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ទៅដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់កុមារកម្ពុជា។ សន្តានចិត្តដ៏ប្រពៃនេះ បានក្លាយគំរូនៃវប្បធម៌ចែករំលែកដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជា។

៣. កីឡាករល្បុក្កតោកម្ពុជា ឌឹប ង៉ែត ៖ អាកប្បកិរិយារបស់កីឡាករ ល្បុក្កតោជម្រើសជាតិកម្ពុជា ក្រោយពេលទទួលជ័យជំនះលើគូប្រកួត Ariel Biadno Lampacan លើទម្ងន់ ៥៥គីឡូក្រាមបានបង្ហាញថា «កីឡាគឺលើសពីការដណ្ដើមមេដាយ» ប៉ុន្តែវាជាភាសាបេះដូងនៃការឱ្យតម្លៃគ្នា តាមរយៈសីលធម៌ គុណធម៌ និងមិត្តភាព។ ក្រោយពីបញ្ចប់ការប្រកួត ឌឹប ង៉ែត បានបញ្ចេញសេចក្ដីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ ដោយបានគោរពដល់ដៃគូរបស់គាត់។ បន្ទាប់មកកីឡាករហ្វីលីពីន​ ដែលចាញ់ ឌឹប ង៉ែត បានលីគាត់នៅលើស្មា ដើម្បីអបអរដល់ជ័យជំនះរបស់កីឡាករកម្ពុជា។

ឥរិយាបថនៃការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមកនេះ គឺជាស្មារតីមួយ ដែលបានធ្វើឱ្យមហាជនកម្ពុជា និងហ្វីលីពីនកោតសរសើរយ៉ាងខ្លាំងដល់កីឡាករ ឌឹប ង៉ែត និងគូប្រកួតរបស់គាត់។

៤. កីឡាការិនីរត់ប្រណាំងកម្ពុជា ប៊ូ សំណាង ៖ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៊ូ សំណាង អាចចាត់ទុកថា ជាអត្តពលិកមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ បើទោះជាមិនទទួលបានជ័យលាភីមេដាយក៏ដោយ។ ស្មារតីកីឡារបស់សំណាង ដែលតស៊ូមិនបោះបង់ និងមានទឹកចិត្តមោះមុត ដោយតាំងចិត្តជំនះរាល់ឧបសគ្គ រត់ក្រោមដំណក់ទឹកភ្លៀងទាំងទឹកភ្នែករហូតដល់គោលដៅ បានអង្រួនបេះដូងប្រជាជនទាំងជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់។

ជាមួយគ្នានេះ មហាជនកម្ពុជាច្រើន បានឧបត្ថម្ភទឹកប្រាក់ដល់អត្តពលិករត់ប្រណាំងកម្ពុជារូបនេះ សូម្បីតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់ប្រាក់លើកទឹកចិត្តចំ​នួន ១ដុល្លារសម្រាប់សំណាងផងដែរ។

៥. កីឡាកររត់ប្រណាំងសិង្ហបុរី Soh Rui Yong ៖ អត្តពលិកមេដាយប្រាក់លើវិញ្ញាសា ១០,០០០ម៉ែត្រផ្នែកបុរសសិង្ហបុរីរូបនេះ បានបង្ហាញស្មារតី Beyond the game គួរឱ្យគោរពនៅលើទឹកដីប្រទេសកម្ពុជា ខណៈពេលកំពុងរត់ប្រណាំង ក្នុងកីឡដ្ឋានមរតកតេជោ។ Rui Yong បានបង្ហាញស្មារតីកីឡាក៏គួរឱ្យគោរព និងស្ញប់ស្ញែង តាមរយៈការចែករំលែកទឹករបស់ខ្លួន ទៅកាន់អត្តពលិកឥណ្ឌូនេស៊ី Rikki Martin Luther Simbolon ដែលកំពុងរត់នាំមុខគាត់ បន្ទាប់ពីអត្តពលិកឥណ្ឌូនេស៊ីខកខានក្នុងការយកចំណែកទឹករបស់ខ្លួន។

ជាពិសេស វីដេអូនៃការចែករំលែកនេះ ត្រូវបានសារព័ត៌មានកម្ពុជា​ និងបរទេសជាច្រើនចុះផ្សាយ និងបង្ហាញការកោតសរសើរដល់ទឹកចិត្តដ៏ពិសេសរបស់អត្តពលិកសិង្ហបុរីរូបនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។