កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ រកឃើញ​បេក្ខជន​៤ក្រុមបន្ត​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ – ក្រោយការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជ៤ក្រុម ត្រៀមបន្តទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

បេក្ខជន ៤ក្រុម ដែលអាចបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖ ទី១.បេក្ខជនមកពីសាលាមីគីវ៉េ រាជធានីភ្នំពេញ, ទី២.បេក្ខជន​មក​ពីវិទ្យាល័យកំពង់សិលា ខេត្តព្រះសីហនុ, ទី៣.បេក្ខជន​មក​ពីសាលាបញ្ញាសាស្រ្តអន្តរជាតិ ខេត្តបាត់ដំបង និងទី៤. បេក្ខជន​មក​ពីវិទ្យាល័យស្វាយលើ ខេត្តសៀមរាប ។ ក្នុងនោះ ក៏​មានបេក្ខជនចំនួន ៤រូប ផ្សេង​ ទទួលបានឱកាសធ្វើវាគ្មិនឆ្នើមប្រកួតនិយាយជាសាធារណៈ រួមមាន៖ ទី១.យុវតី សឿ សួនរ៉ូហ្សា មកពីសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ, ទី២.យុវតី ឈឿន អូនធំ មកពីវិទ្យាល័យកំពង់សិលា ខេត្តព្រះសីហនុ, ទី៣.យុវតី ម៉េង រិទ្ធរក្សា មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ ខេត្តបាត់ដំបង និងទី៤. យុវតី ស៊ុន បុប្ផារតនៈ មកពីវិទ្យាល័យ ស្វាយលើ ខេត្តសៀមរាប។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្អូនៗជាបេក្ខជនបានបញ្ចេញសមត្ថភាពយ៉ាងប្រសើរក្នុងការចូលរួមក្នុងការប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣។ លោកបន្តថា ឆ្នាំនេះ ជារដូវកាលទី៤ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ហើយកន្លងមកពីមួយរដូវកាលទៅមួយរដូវកាលតែងតែមានការផ្លាស់ប្ដូរសម្រាប់ប្អូនៗ ដោយចង់ផ្ដល់រសជាតិថ្មីដល់ប្អូនៗ។

ប្រធាននាយកដ្ឋានយុវជនបន្ថែមថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំសម្រាប់សិស្សថ្នាក់ទី១១ មកពីគ្រឹះស្ថានសាធារណៈ និងឯកជន ។ ជាមួយគ្នានេះ កម្មវិធីបានអនុវត្តច្រើនដំណាក់កាលទម្រាំតែប្អូនៗបានមកបង្ហាញសមត្ថភាពយ៉ាងល្អប្រសើរ ពោរពេញទៅដោយទំនុកចិត្ត ។

ជាមួយ​គ្នា​នេះ លោក ម៉ិល ផនសីហា ក៏​បានបង្ហាញពីប្រធានបទដែលនឹងប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ​២០២៣ ដោយប្រធានបទទី១. នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ ក្នុងនោះ ក្រុមស្របបានទៅលើ សាលាបញ្ញាសាស្រ្តអន្តរជាតិខេត្តបាត់ដំបង ហើយ​ក្រុមបដិសេធបានទៅលើក្រុមមកពីវិទ្យាល័យស្វាយលើ ខេត្តសៀមរាប ។ ដោយឡែកប្រធានបទទី២ គឺ ការអប់រំតាមបែបឌីជីថលជាមធ្យោបាយដ៏ចម្បងដែលធ្វើឱ្យសម្រេចបាននូវការអប់រំពេញលេញ និងពេញមួយជីវិត។ ក្នុងនោះ ក្រុមបដិសេធបានទៅលើ បេក្ខជន​មក​ពីវិទ្យាល័យកំពង់សិលា ខេត្តព្រះសីហនុ ចំណែកក្រុមស្របបានទៅលើ សាលាមីគីវ៉េ រាជធានីភ្នំពេញ។

បើតាមលោក ម៉ិល ផនសីហា សម្រាប់បេក្ខជនចំនួន ៤រូបដែលទទួលបានអាទិភាពក្នុងការប្រកួតនិយាយជាសាធារណៈ ប្រចាំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ ប្រធានបទគឺពាក់ព័ន្ធលើវិស័យអប់រំ ដោយបេក្ខជនត្រូវជ្រើសរើសយកម្នាក់មួយប្រធានបទដែលគិតថាជាប្រធានបទក្ដៅហើយទាក់ទាញសាធារណៈជន ដើម្បីយកមកប្រកួត។ សម្រាប់ប្រធានបទ បេក្ខជនឆ្នើមទាំង៤រូប មានសេរីភាពនៅក្នុងការកំណត់ ហើយក្រុមការងារនឹងមានរៀបចំជាការណែនាំបន្ថែមសម្រាប់រៀបចំការប្រកួតនេះ។

គួរជម្រាបជូនថា ការប្រកួតជម្រុះជុំទី៣ មានបេក្ខជនចូលរួមប្រកួតចំនួន ៨ក្រុម លើប្រធានបទចំនួន៤ រួមមាន ប្រធានបទទី១៖ ការចូលរួមចំណែកពីសាលារៀន និងគ្រូបង្រៀនគឺជាកត្តាសំខាន់ក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា, ប្រធានបទទី២៖ កម្ពុជាគួរតែចាប់យកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីធានាបាននូវការប្ដេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ប្រធានបទទី៣ ៖ ការបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាកត្តាចម្បងដែលនាំឱ្យកម្ពុជាធានាបាននូវសុខសន្តិភាព និងប្រធានបទទី៤ ៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការដ៏ល្អបំផុតក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាជនដ៏មានប្រសិទ្ធភាព ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...