សាលាចំនួន ១៦នៅស្រុកឯកភ្នំ បើកបវេសនកាលឆ្នាំសិក្សាថ្មីលើផ្ទៃទឹក

ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃបបើករវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់សាលារៀនភាគច្រើននៅទូទាំងប្រទេសកម្ពុជា សាលារៀនភាគច្រើន បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅលើដែនដីគោក ប៉ុន្តែសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងភូមិចំនួន ៦ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង បើកឆ្នាំសិក្សាថ្មីលើផ្ទៃទឹក។

លោក ម៉ឺល សុផល អភិបាលស្រុកឯកភ្នំ ឱ្យដឹងថា សាលារៀនទាំងនោះ ស្ថិតក្នុងឃុំកោះជីវាំង ដែលជា​ភូមិសាស្រ្ត​ស្ថិត​នៅ​ក្នុងបឹងទន្លេសាប។ លោកអភិបាលស្រុកបន្ថែមថា សិស្សានុសិស្សនៅទីនេះមានទម្លាប់ក្នុងការធ្វើដំណើរទៅរៀនកាត់ទឹកទៅហើយ។

លោក ពុំ ចិន មេឃុំកោះជីវាំង នៃស្រុកឯកភ្នំ ឱ្យ​ដឹងថា ភូមិចំនួន៦ រួមមានភូមិថ្វាង ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិព្រែកទាល់ ភូមិពាក់កន្ទេល និងភូមិក្បាលតោល ក្នុងឃុំរបស់លោកលិចទឹក៦ខែ និងគោក៦ខែ។ ដូច្នេះសិស្សទាំង ១៦៩៣នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំង ១៦ខ្នង ត្រូវធ្វើដំណើរតាមទូក ឬកាណូតទៅរៀន។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្រៅពីសាលារៀនទាំង ១៦ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏នៅមានសាលារៀនមួយចំនួនទៀត ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិសាត់ និងខេត្តសៀមរាប ក៏មានសាលារៀនលិចទឹក ហើយតម្រូវឱ្យ​សិស្សានុសិស្សធ្វើដំណើរតាមទូក និងកាណូតទៅរៀនដែរ។

យោង​តាម​ការ​ប្រកាស​របស់ក្រសួងអប់រំ សម្រាប់​ឆ្នាំ​សិក្សាថ្មី​២០២៥-២០២៦ សិស្ស​សរុប​ចាប់​ពី​មត្តេយ្យ​សិក្សា​រហូត​ដល់​មធ្យម​សិក្សាទុតិយភូមិ​មាន​ប្រមាណ​៣លាន ៣សែន ៦ម៉ឺន និងគ្រូ​បង្រៀន​ប្រមាណ​១៣ម៉ឺននាក់។

ក្នុងឱកាសបវេសនកាលឆ្នាំថ្មី២០២៥-២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសាលិខិតជំរុញ ឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ពិសេសកុមារនៅតាមតំបន់ដាច់ស្រយ៉ាល និងកុមាររងផលប៉ះពាល់ដោយសារបញ្ហាសង្គ្រាមនៅតាមបណ្តោយព្រំដែន៕

អត្ថបទ ៖ វិន ឈុនហ៊ាត




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍