ភ្នំពេញ – នៅថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ដើមខែឧសភាខាងមុខនឹងមានការរៀបចំពិពណ៌សត្វចិញ្ចឹម “Pet Expo 2022” ដោយរំពឹងថា នឹងមានសត្វឆ្កែប្រមាណ ១០០ក្បាលយកមកពីរាជធានីភ្នំពេញ ខេត្តកំពត ក្រុងប៉ោយប៉ែត និងខេត្តសៀមរាបផ្ទាល់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

កញ្ញា បាន ម៉ារីយ៉ា អ្នកសម្របសម្រួល នៃអង្គការ GreenGate ដែលរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា Pet Expo 2022 ធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សត្វឆ្កែ និងឆ្មា។ ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីឱ្យមានការយល់ដឹងអំពីសុខភាពសត្វ ក៏ដូចជាការផ្តល់ថ្នាំបង្ការទៅដល់វាផងដែរ។
បើតាមកញ្ញា ម៉ារីយ៉ា នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការបង្រៀនទៅដល់ម្ចាស់សត្វចិញ្ចឹមឱ្យចេះជ្រើសរើសអាហារដែលល្អសម្រាប់វា និងចាត់ទុកសត្វចិញ្ចឹមឱ្យដូចជាគ្រួសារ និងការចេះស្រឡាញ់សត្វ។

កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws ដែលជាអង្គការសង្រ្គោះ និងការពារសត្វ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ Pet Expo 2022 សម្រាប់អង្គការ Four Paws នឹងនាំយកសត្វឆ្កែដែលបានជួយសង្រ្គោះទៅចូលរួមផងដែរ ។
បើតាម កញ្ញា រដ្ឋានី ថា គិតចាប់តាំងពីឆ្នាំ២០១៩មក រួមជាមួយការជួយសង្រ្គោះរបស់មន្ទីរកសិកម្មខេត្តសៀមរាបផង មានសត្វឆ្កែប្រមាណជា១០០ក្បាលហើយត្រូវបានជួយសង្រ្គោះពីការចាប់ប្រុងយកទៅសម្លាប់យកសាច់ ។ បច្ចុប្បន្នសត្វឆ្កែទាំងនោះកំពុងរង់ចាំអ្នកស្រឡាញ់សត្វក្នុងស្រុក ដើម្បីយកទៅចិញ្ចឹម ដែលកន្លងមកមានអ្នកស្រឡាញ់សត្វចំនួន ១៥គ្រួសារហើយបានទទួលយកសត្វឆ្កែទាំងនោះទៅចិញ្ចឹម ដោយមានខ្លះនៅរាជធានីភ្នំពេញ និងខ្លះនៅខេត្តសៀមរាបផ្ទាល់។

យ៉ាងណាក៏ដោយ សម្រាប់អ្នកស្រឡាញ់សត្វ ហើយចង់យកសត្វចិញ្ចឹមរបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នៅដើមខែឧសភាខាងមុខនេះ សូមចូលទៅកាន់គេហទំព័រ ឬទំព័រ Facebook របស់ Pet Expo ដើម្បីធ្វើការចុះឈ្មោះ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...


























