ភ្នំពេញ- បច្ចុប្បន្ននេះស្ទើរគ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការប្រើប្រាស់បច្ចេកវិទ្យា ដែលធ្វើឱ្យមានតម្រូវការអ្នកជំនាញក្នុងផ្នែកនេះកាន់តែខ្លាំងឡើង។ ក្នុងបរិការណ៍នេះ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយនូវកង្វះធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេស ព្រមទាំងជួយដល់កំណើនផលិតភាព និងប្រសិទ្ធិភាពការងារ ប៉ុន្តែការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅតែមានចំនួនតិចនៅឡើយ។ ទន្ទឹមគ្នានេះ ការលើកទឹកចិត្តក្មេងស្រីក្នុងការសិក្សាមុខវិជ្ជា STEM ការលើកកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យា ការលើកទឹកចិត្តពីគ្រួសារ ការលើកទឹកចិត្តដល់ស្ត្រី និងការបង្កើនគំរូជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ជាកត្តាសំខាន់ជំរុញដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។ នេះបើយើតាមការចេញផ្សាយល់គេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលកម្ពុជា៤.០ ។

ទី១. ការលើកទឹកចិត្តក្មេងស្រីក្នុងការសិក្សាមុខវិជ្ជា STEM៖ ការអប់រំទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) តាំងពីវ័យកុមារ គេចាត់ទុកជាកត្តាសំខាន់មួយក្នុងការបណ្តុះស្មារតីស្រលាញ់ និងចូលចិត្តការងារក្នុងវិស័យបច្ចេកវិទ្យា ។ ទន្ទឹមគ្នានេះ មានក្មេងស្រីភាគតិចណាស់ដែលចាប់អារម្មណ៍នឹងការសិក្សាមុខវិជ្ជា STEM នេះ ដោយមានការគិតតែមួយជ្រុងថា មុខវិជ្ជា STEM ជាមុខវិជ្ជាសម្រាប់ក្មេងប្រុស ឬក្មេងប្រុសរៀនមុខវិជ្ជា STEM ពូកែជាងក្មេងស្រី ។ ដូច្នេះ គ្រឹះស្ថានអប់រំគួរបញ្ចូលមុខវិជ្ជា STEM តាំងពីថ្នាក់បឋម ព្រោះថាការរៀនមុខវិជ្ជា STEM តាំងពីវ័យកុមារអាចជួយឱ្យក្មេងស្រីមានឱកាសច្រើនក្នុងការបណ្តុះស្មារតីស្រលាញ់ និងមានទំនុកចិត្តច្រើនជាងមុនក្នុងការសិក្សាមុខវិជ្ជានេះ។
ទី២. ការលើកកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យា៖ ការលើកកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យាដល់ក្មេងស្រី ជាកត្តាសំខាន់មួយអាចជួយឱ្យក្មេងស្រីយល់ដឹងពីឱកាសដែលពួកគេមានក្នុងវិស័យនេះ ព្រមទាំងជួយឱ្យមានទំនុកចិត្តកាន់តែខ្លាំងចូលរួមក្នុងវិស័យបច្ចេកវិទ្យានេះ។ ដូច្នេះ គ្រឹះស្ថានអប់រំអាចលើកទឹកចិត្តឱ្យក្មេងស្រីបានចូលរួមក្នុងកម្មវិធី ឬក្រៅកម្មវិធីសិក្សាមួយចំនួន ដូចជា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីណែនាំ (Mentorship Program)ជាដើម ដើម្បីបង្កើនការយល់ដឹងផ្នែកបច្ចេកវិទ្យា និងទទួលបានបទពិសោធន៍ល្អៗត្រៀមខ្លួនសម្រាប់ចាប់យកអាជីពក្នុងវិស័យនេះនាពេលអនាគត។
ទី៣. ការលើកទឹកចិត្តពីគ្រួសារ៖ ការអប់រំរបស់ឪពុកម្តាយក៏ជាកត្តាសំខាន់មួយក្នុងការលើកទឹកចិត្តឱ្យក្មេងស្រីចាប់អារម្មណ៍វិស័យបច្ចេកវិទ្យាផងដែរ។ ម៉្យាងវិញទៀត ក្មេងប្រុសមានឱកាសច្រើនជាងក្មេងស្រីក្នុងការបណ្តុះស្មារតី ស្រលាញ់មុខវិជ្ជា STEM នេះ។ ដូច្នេះ ឪពុកម្តាយអាចណែនាំឱ្យក្មេងស្រីលេងប្រដាប់ក្មេងលេងដែលទាក់ទងនឹង STEM ដើម្បីបណ្តុះស្មារតីស្រលាញ់បច្ចេកវិទ្យាវិទ្យាសាស្ត្រ តាំងពីវ័យកុមារ ព្រមទាំងអាចជួយង្កើនសមត្ថភាពដោះស្រាយបញ្ហា និងការគិតត្រិះរិះពិចារណា។ ជាពិសេស ឪពុកម្តាយគួរផ្តល់ការគាំទ្រនិងលើកទឹកចិត្តបន្ថែម ក្នុងករណីក្មេងស្រីស្រឡាញ់ការសិក្សាផ្នែកបច្ចេកវិទ្យាដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ។

ទី៤. ការលើកទឹកចិត្តដល់ស្ត្រី៖ យោងតាមគេហទំព័រ Techopedia និយោជកមួយចំនួនមានទំនោរលំអៀងទៅរកអ្នកដែលមានចរិកលក្ខណៈដូចគ្នា(Affinity bias) ហើយដោយសារនិយោជកក្នុងក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនជាបុរស ដូច្នេះបុរសតែងត្រូវបានគេចាប់អារម្មណ៍ច្រើនជាងស្ត្រីក្នុងអំឡុងពេលដាក់ពាក្យស្នើសុំបម្រើការងារ។ ក្នុងន័យនេះ ដើម្បីលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាគួរប្រើសេចក្តីប្រកាសជ្រើសរើសបុគ្គលិកប្រកបដោយបរិយាបន្ន ដោយចៀសវាងការប្រើប្រាស់ខ្លឹមសារដែលមានការរើសអើងភេទស្រី ឬមានភាពលំអៀងទៅខាងបុរស។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាគួរផ្តល់នូវបរិយាកាសការងារល្អដល់ស្ត្រី ដើម្បីទាក់ទាញធនធានល្អៗមកក្នុងក្រុមហ៊ុនកាន់តែច្រើនតាមរយៈការផ្តល់ប្រាក់ខែសមស្របតាមជំនាញ និងសមត្ថភាព ព្រមទាំងការលើកទឹកចិត្តមួយចំនួន ដូចជា ការអនុញ្ញាតឱ្យឈប់សម្រាកពេលស្ត្រីមានសម្រាលកូន និងប្រាក់ធានារ៉ាប់រងជាដើម។
ទី៥. ការបង្កើនគំរូជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យា៖ យោងតាមរបាយការណ៍របស់គេហទំព័រ Kaspersky នៅឆ្នាំ២០២១ កង្វះគំរូស្ត្រីក្នុងវិស័យបច្ចេកវិទ្យាជាកត្តាសំខាន់មួយដែលធ្វើឱ្យស្ត្រីស្ទាក់ស្ទើរក្នុងការចាប់អាជីពក្នុងវិស័យនេះ។ កាលពីឆ្នាំ ២០២១ ស្ត្រីដែលជាថ្នាក់ដឹកនាំក្នុងផ្នែកបច្ចេកវិទ្យានៅក្នុងក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានត្រឹមតែប្រមាណ ២២% ប៉ុណ្ណោះនេះបើយោងតាមគេហទំព័រ Overproof។ ដូច្នេះ ក្រុមហ៊ុនគួរផ្តល់ឱកាសឱ្យស្ត្រីដែលមានសមត្ថភាពអាចកាន់តំណែងជាថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យាឱ្យបានកាន់តែច្រើន ព្រោះថាវាអាចជួយលុបបំបាត់គំនិតដែលលើកឡើងថាស្ត្រីមិនអាចជោគជ័យក្នុងវិស័យបច្ចេកវិទ្យាដូចបុរស និងអាចផ្តល់ជាភាពជាគំរូ (Role Model) សំដៅបង្កើនទំនុកចិត្តដល់ក្មេងស្រីឱ្យចាប់យកជំនាញសិក្សាផ្នែកបច្ចេកវិទ្យានាពេលអនាគត៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។



































































