វៀតណាម​បញ្ចូល​ភាសាជប៉ុន​ទៅ​ក្នុងកម្មវិធីសិក្សា​របស់ខ្លួន ចាប់​ពីថ្នាក់ទី៣ ដល់ថ្នាក់ទី១២

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាល​វៀតណាម​កំពុង​លើកទឹកចិត្តឱ្យមាន​ការ​អប់រំ​ភាសាជប៉ុន សម្រាប់​សិស្ស​ចាប់ពីថ្នាក់ទី៣ ដល់ទី១២ ហើយ​តំបន់​នីមួយៗ អាចបង្កើត​ផែនការ​ផ្ទាល់ខ្លួន សម្រាប់​ការ​បង្រៀន​ភាសាជប៉ុន​ជាមុខវិជ្ជា​ចាំបាច់នៅក្នុង​សាលា​មួយចំនួន, នេះ​បើយោង​តាម​ការចុះ​ផ្សាយ​របស់​កាសែត​វៀតណាម VN Express ។

រដ្ឋមន្ត្រី​ក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Nguyen Kim Son និង​ឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំ​ប្រទេសវៀតណាម លោក Ito Naoki បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង សម្រាប់​ការបង្រៀន​ភាសាជប៉ុន​នៅអនុវិទ្យាល័យ ចំពោះមុខ​នាយករដ្ឋមន្ត្រី​ប្រទេសទាំងពីរ នៅទីក្រុង​ហាណូយ​កាលពីថ្ងៃចន្ទ​ដើមសប្ដាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Nguyen Kim Son និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការបង្រៀនភាសាជប៉ុន។ ប្រភព ៖ VN Express

នាយក​រដ្ឋមន្ត្រីជប៉ុន Shigeru Ishiba និងភរិយា បានមក​ដល់ប្រទេស​វៀតណាម​កាល​ពីថ្ងៃអាទិត្យ ដើម្បី​បំពេញ​ទស្សនៈកិច្ច​រយៈពេលបីថ្ងៃ។ ក្នុង​ជំនួប​ទេ្វភាគី ជប៉ុន និងវៀតណាម​ព្រម​ព្រៀង​សហការ និង​លើកកម្ពស់​ការអប់រំ​ភាសាជប៉ុន ដើម្បី​ទសវត្សរ៍​បន្ទាប់។

ដោយផ្អែកលើ​តម្រូវការ​របស់សិស្ស និង​លក្ខខណ្ឌ​ក្នុងស្រុក អាជ្ញាធរ​មូលដ្ឋាន​អាច​ពិចារណា លើការ​បង្រៀន​ភាសាជប៉ុន ជាភាសា​បរទេសដំបូង (មុខវិជ្ជាចាំបាច់) នៅ​សាលា​បឋមសិក្សា និង​មធ្យមសិក្សាមួយចំនួន។

នៅក្នុង​តំបន់ ដែលបង្រៀន​ភាសាជប៉ុន​ជាភាសាបរទេសទី២ (មុខវិជ្ជា​ជ្រើសរើស) នៅកម្រិត​មធ្យមសិក្សា និងវិទ្យាល័យ អាជ្ញាធរ​វៀតណាម​នឹងធានា​នូវការគាំទ្រ ដើម្បីឱ្យ​ការសិក្សា​មានស្ថិរភាព។

ប្រទេសជប៉ុន​នឹងផ្ដល់ការ​គាំទ្រដល់​សាលារៀន​ដែល​បង្រៀនភាសា​ជប៉ុន ដោយ​បញ្ជូន​អ្នកជំនាញ ដើម្បីជួយ​កែលម្អ​កម្មវិធីសិក្សា និង​អភិវឌ្ឍសៀវភៅសិក្សា ព្រមទាំង​ផ្ដល់​សម្ភារៈសិក្សា និង​ឯកសារ​យោង។

តាមរយៈ​ការគាំទ្រនេះ ជប៉ុន​នឹងផ្ដល់​ការ​បណ្ដុះបណ្ដាល​គ្រូ និង​ជួយ​បង្រៀន​ក្នុងថ្នាក់​មួយចំនួន ព្រមទាំង​ផ្ដល់ឱកាស​ដល់សិស្ស និងគ្រូបង្រៀន ដើម្បីទៅ​ទស្សនៈ​កិច្ចសិក្សា ចូល​រួមក្នុងការ​ផ្លាស់ប្ដូរ​វប្បធម៌​នៅ​ប្រទេសជប៉ុន។

ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលប្រទេសទាំង ២ បានចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា សម្រាប់​ការណែនាំ​ភាសាជប៉ុន​នៅកម្រិត​បឋមសិក្សា និង​ពង្រឹង​ការបង្រៀន​នៅកម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ។

ភាសាជប៉ុន ត្រូវបានសាកល្បង​ប្រើជាភាសាបរទេសទី២ ដែល​ចាប់ផ្ដើម​នៅឆ្នាំ​សិក្សា ២០០៣-២០០៤ ហើយ​ជាភាសាបរទេសទី១ នៅសាលាមួយចំនួន​ក្នុងឆ្នាំ​២០១៦-២០១៧។

នៅឆ្នាំ២០២១ ក្រសួងអប់រំ និងបណ្ដុះបណ្ដាល​វៀតណាម បាន​បង្កើត​កម្មវិធីសិក្សា​ភាសាជប៉ុន​ថ្នាក់ជាតិ ដោយកំណត់​ភាសាជប៉ុន​ជាភាសាបរទេសទី១ ហើយ​មុខវិជ្ជានេះ ត្រូវបានបង្កើតឡើង ជាជម្រើស​សម្រាប់​សិស្ស​ចាប់ពីថ្នាក់ទី ៣។

ឆ្នាំនេះ កម្មវិធីប្រកួតប្រជែង​សិស្សពូកែ​ថ្នាក់ជាតិ ក៏មានរួមបញ្ចូល​ការប្រឡង​ភាសាជប៉ុនផងដែរ។ យោង​តាមទិន្នន័យ ដែលចេញផ្សាយ​ដោយក្រសួង​ក្នុងឆ្នាំ២០២៣ ក្នុងចំណោមសិស្សជាង ៦ម៉ឺននាក់ ដែល​រៀនភាសាបរទេស​ក្រៅពីភាសាអង់គ្លេស​នៅក្នុង​សាលារៀន ភាគច្រើន​សិស្សវៀតណាម ជ្រើសរើស​រៀនភាសាបារាំង ឬជប៉ុន ប៉ុន្តែភាសាជប៉ុន​ត្រូវបានបង្រៀន​ជាភាសាចម្បងក្នុងទីក្រុងធំៗ​មួយចំនួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...