ត្រឹមអាយុ ១០ឆ្នាំ កុមារី Alisa Perales រៀនចប់កម្រិតមហាវិទ្យាល័យនៅអាម៉េរិក ជាមួយ GPA ក្បែរ 4.0

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អាយុត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកុមារី Alisa Perales បានបង្កើត​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​សម្រាប់ខ្លួន​ឯង និង​គ្រួសារ ដោយ​បាន​បញ្ចប់ការ​សិក្សានៅ​មហាវិទ្យាល័យ Crafton Hills College ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​នាខែនេះ ដោយ​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្ររង ផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។

ជាមួយនឹង GPA ដ៏ល្អឥតខ្ចោះ ក្បែរ 4.0 Alisa ចាត់ទុកសមិទ្ធផល​សិក្សារបស់នាងថា ជាចំណង់​ចំណូលចិត្ត​ដ៏ពិសេសក្នុងការរៀនសូត្រ។

កុមារីរូបនេះ បានប្រាប់ KABC-TV ថា «ការ​សិក្សា​ជារឿងដែល​រីករាយណាស់​សម្រាប់ខ្ញុំ ស្ទើរតែ​សប្បាយដូចជា​ការលេង​នៅខាងក្រៅ ឬ​ជិះកង់ដែរ»។

ប្រភព ៖ San Antonio News /Youtube Alisa Perales ជា​និស្សិត​មហាវិទ្យាល័យ​អាយុ​១០​ឆ្នាំ​កំពុង​ត្រៀម​បញ្ចប់​ការ​សិក្សា

ឪពុក​របស់ Alisa លោក Rafael Perales បាន​លើកឡើងថា កូនស្រីរបស់គាត់​បានចាប់ផ្ដើម​រៀននៅផ្ទះ តាំងពី​អាយុ ១ឆ្នាំមកម្ល៉េះ។ ដោយ​មានកេរ្តិ៍មរតក​ពីឪពុកម្ដាយ​របស់លោកច្រើន លោក Rafael Perales សម្រេចចិត្តមិន​ទៅធ្វើការ​រកស៊ីនៅខាង​ក្រៅនោះទេ ដោយ​សុខចិត្តធ្វើជា​គ្រូបង្រៀន​កូនស្រី​នៅផ្ទះ​ពេញម៉ោង​តែម្ដង ​ដែលក្មេងៗដទៃ មានអាយុ ដូច Alisa កំពុង​រៀន​មូលដ្ឋាន​គ្រឹះលេខ និងអក្សរ តែ Alisa បាន​ចេះអាន និងដោះស្រាយលំហាត់​គណិតវិទ្យា​ទៅហើយ, នេះបើតាមកាសែត NBC ។

លោក Rafael បាន​និយាយ​ថា ការសិក្សា​នៅផ្ទះ គឺធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច ៦ថ្ងៃក្នុង​មួយសប្ដាហ៍។

Alisa បាន​ចូលរៀន​នៅមហាវិទ្យាល័យ Crafton Hills College នៅពេលនាង​មានអាយុ ៨ឆ្នាំ ហើយវត្តមានរបស់នាងនាពេលដំបូង​បានធ្វើឱ្យមិត្តរួមថ្នាក់​មានការភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​មានមិត្តរួមថ្នាក់មួយចំនួន​សន្មត់ថា ឪពុករបស់​នាង ជានិស្សិត។

លោកស្រី Sandra Ruiz ជាសាស្ត្រាចារ្យម្នាក់​របស់​ Alisa បានសរសើរពី​ភាពអត់ធ្មត់ និងភាព​ចង់ចេះចង់​ដឹង​របស់នាងជាខ្លាំង។

Crafton Hills College

លោកស្រី​បាន​ប្រាប់ KABC ថា Alisa តែងតែចង់ដឹង និងចង់រៀន ស្វែងយល់អ្វី​ដែលថ្មី​ជានិច្ច ហើយនាង​មិនអនុញ្ញាត​ឱ្យអាយុក្លាយជា​រនាំង រារាំងភាពចង់ចេះចង់ដឹង​របស់នាង​នោះទេ។

ទោះបីជានាង​ទទួលបាន​ភាពជោគជ័យក្នុង​ការសិក្សា​ក៏ដោយ តែ Alisa មានបញ្ហា​ក្នុងការស្វែង​រកមិត្តភក្តិ ដែលមាន​អាយុប្រហាក់​ប្រហែលនាង។ លោក Rafael បានលើកឡើងថា លោក​តែងតែ​នាំ Alisa ជិះកង់នៅ​ក្នុងភូមិ ដើម្បីស្វែង​រកក្មេងៗដទៃ​ទៀត ឱ្យ Alisa មានគ្នា​លេង​ជាមួយ។

ឥឡូវនេះ Alisa មានបំណង​បន្តរៀន​ជំនាញ​វិទ្យាសាស្ត្រកុំព្យូទ័រ នៅ​សាកលវិទ្យាល័យ Stanford ខណៈនាង​បានដាក់​ស្នើសុំចូលរៀន​នៅសាលា​រួចរាល់​ហើយ និង​រង់ចាំតែ​ការឆ្លើយតប​របស់​សាលា​ប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...