អង់គ្លេស ជាប្រទេសដែលមានកុមារមិនសប្បាយចិត្តច្រើនបំផុតនៅអឺរ៉ុប

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសនៅក្នុងសហភាពអឺរ៉ុប ត្រូវបានគេចាត់ទុកថាជាតំបន់មួយ ក្នុងចំណោមតំបន់ដែលមានការរីកចម្រើនបំផុតក្នុងពិភពលោក។ ទោះបីជារុងរឿងយ៉ាងនេះក៏ដោយ ក៏មនុស្សវ័យក្មេងជាច្រើន នៅក្នុងតំបន់នេះកំពុងប្រឈមនឹងបញ្ហាសុខុមាលភាពដែរ នេះក៏ដោយសារតែការកើនឡើងខ្លាំង នៃបញ្ហាសុខភាពផ្លូវចិត្ត, នេះបើយោងតាម Euro News ។

កាលពីខែមុន អង្គការសង្គមកុមារ ដែលជាអង្គការសប្បុរសធម៌ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្សាយរបាយការណ៍មួយ ដែលសិក្សាអំពីសុខុមាលភាពរបស់មនុស្សវ័យក្មេងក្នុងចក្រភពអង់គ្លេស និងប្រៀបធៀ​បស្ថានភាពសុខុមាលភាពរបស់ពួកគេទៅនឹងប្រជាជននៅអឺរ៉ុប។

របាយការណ៍ដែលមានឈ្មោះថា 2024 Good Childhood Report បានរកឃើញថា ជាមធ្យម ១៦,៦ភាគរយ នៃយុវជនអឺរ៉ុបមិនពេញចិត្តនឹងជីវិតរបស់ខ្លួន ដែលស្មើនឹង មនុស្ស១ ក្នុងចំណោម ៦នាក់ទូទាំងទ្វីបអឺរ៉ុប។ ក្នុងនោះ ប្រទេសហូឡង់ មានកុមារដែលមិនពេញចិត្តនឹងជីវិតខ្លួនឯងទាបបំផុត ក្នុងទ្វីបអឺរ៉ុប ក្នុងនោះមានក្មេងជំទង់អាយុ ១៥ឆ្នាំ ត្រឹមតែ ៦,៧ ភាគរយប៉ុណ្ណោះ ដែលបានរាយការណ៍ថា មិនពេញចិត្តនឹងជីវិតខ្លួនឯង។ ទន្ទឹមនឹងនេះ ប្រទេសហ្វាំឡង់ និងដាណឺម៉ាក ក៏ជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អផងដែរ ដោយមានតែ ១០,៨ ភាគរយ និង ១១,៣ភាគរយប៉ុណ្ណោះ ដែលរាយការណ៍មិនពេញចិត្តនឹងជីវិតរបស់ខ្លួន។

ផ្ទុយទៅវិញ មនុស្សវ័យក្មេងក្នុងចក្រភពអង់គ្លេស បានរាយការណ៍ពីកម្រិតខ្ពស់បំផុត នៃការមិនពេញចិត្តនឹងជីវិតរបស់ខ្លួន ក្នុងនោះមាន ២៥,២ ភាគរយ បន្ទាប់មកគឺ ប៉ូឡូញ មាន ២៤,៤ភាគរយ និងម៉ាល់តា មាន ២៣,៦ភាគរយ។

ការសិក្សាបង្ហាញថា កុមារ និងមនុស្សវ័យក្មេង ២នាក់ ក្នុងចំណោម ៥នាក់ មានការបារម្ភអំពីការកើនឡើងថ្លៃ នៃការចំណាយ ខណៈកុមារ ៥០ភាគរយ បានរាយការណ៍ថា បញ្ហាហិរញ្ញវត្ថុបានរារាំងពួកគេពីការចូលរួមសកម្មភាពផ្សេងៗដូចជា ការជួបជុំមិត្តភក្តិ ឬចុះទស្សនកិច្ចសិក្សាជាដើម។ លើសពីការចំណាយ កុមារអង់គ្លេស ក៏បានបង្ហាញពីការព្រួយបារម្ភអំពី ការកើនឡើងតម្លៃនៃការរស់នៅក្នុងប្រទេស បញ្ហាឧក្រិដ្ឋកម្ម សុវត្ថិភាពអនឡាញ និងបញ្ហាបរិស្ថានផងដែរ។

បញ្ហាចម្បងមួយទៀត ក្នុងការរស់នៅរបស់កុមារអង់គ្លេស ដែលធ្វើឱ្យពួកគេមានបញ្ហាសុខុមាលភាព គឺបញ្ហាទាក់ទងនឹងសាលារៀន។ នៅឆ្នាំ២០២៤ យុវជន ១៤,៣ ភាគរយ បានរាយការណ៍ថា មិនពេញចិត្តនឹងបទពិសោធន៍ក្នុងការសិក្សានៅសាលារៀនពួកគេ។ ការព្រួយបារម្ភនោះ គឺជុំវិញបញ្ហាសុវត្ថិភាពក្នុងសាលារៀន, អារម្មណ៍នៃការមិនទទួលស្គាល់ និងកង្វះបរិយាប័ន្ន, សម្ពាធនៃការសិក្សា និងការគម្រាមកំហែងនៅសាលា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។