ឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) ក្នុងការព្យាករណ៍ និងការពារភ្លើងឆេះព្រៃ

បើតាមរបាយការណ៍របស់ WE Forum បានបង្ហាញថា ដើម្បីដោះស្រាយភាពញឹកញាប់ នៃភ្លើងឆេះព្រៃនៅទីក្រុង Türkiye ប្រទេសទួកគី ស្ថាប័ន WE Forum, ក្រុមហ៊ុន Koç Holding, ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ទួរគី និងក្រុមហ៊ុន Deloitte បានចាប់ផ្តើមគំនិតផ្តួចផ្តើម វេទិកាមួយដែលមានឈ្មោះថា FireAId កាលពីខែមករាឆ្នាំ២០២២។ ការផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីព្យាករណ៍ និងការការពារភ្លើងឆេះព្រៃ។

ចាប់តាំងពីការបើកដំណើរការ វេទិកានេះបានកសាងសហគមន៍ពិភពលោកមួយ ដែលជំរុញឱ្យមានសកម្មភាពផ្លាស់ប្តូរចំណេះដឹងបច្ចេកវិទ្យាឱ្យបានកាន់តែទូលំទូលាយ ដែលមានការចូលរួមពីស្ថាប័នជាច្រើនដូចជា Microsoft, Google, Hewlett Packard Enterprise, Scale AI, Conservation International, Inter-American Development Bank, NASA, Lockheed Martin, Sempra, Qcentroid, Patrick J, មូលនិធិ McGovern, Planet Labs និងសាកលវិទ្យាល័យ Miami ។ ក្រៅពីនេះ ប្រទេសព័រទុយហ្គាល់ និងអាហ្វ្រិកខាងត្បូងក៏ចូលរួមផងដែរ។

ជាផ្នែកមួយនៃកម្មវិធីសាកល្បងនៅ​តំបន់ Türkiye ផែនទីហានិភ័យភ្លើងឆេះព្រៃត្រូវបានបង្កើតឡើង ដោយប្រើបញ្ញាសិប្បនិម្មិត (AI) ក្បួនដោះស្រាយរបស់ម៉ាស៊ីនសិក្សា (Machine Learning) និងមានការចូលរួមពីអ្នកជំនាញជុំវិញពិភពលោក។ ផែនទីនេះត្រូវបានគូរដោយផ្អែកលើប្រភពទិន្នន័យជាច្រើន រួមទាំង ទិន្នន័យប្រវត្តិសាស្រ្ត ឧតុនិយម និងភូមិសាស្រ្ត។ ការអនុវត្តជោគជ័យលើកដំបូងនៅតំបន់ Türkiye បាននាំឱ្យមានអត្រាភាពត្រឹមត្រូវ ៨០% ក្នុងការទស្សន៍ទាយភ្លើងឆេះព្រៃ ២៤ម៉ោងមុនពេលការផ្ទុះឡើង។ ភាពជោគជ័យនៃការសាកល្បង បានបង្ហាញពីប្រសិទ្ធភាពបញ្ញាសិប្បនិម្មិត (AI) ក្នុងការគាំទ្រអាជ្ញាធរក្នុងការជួយសង្គ្រោះជីវិត ការពារទ្រព្យសម្បត្តិ ថែរក្សាបរិស្ថាន និងកាត់បន្ថយការខូចខាតភ្លើងឆេះព្រៃ។

បញ្ហា​ប្រឈម​បណ្ដាលមកពី​អាកាសធាតុ​

បច្ចុប្បន្ន បញ្ហាបម្រែបម្រួលអាកាសធាតុនៅតែជាកង្វល់ធំមួយ ហើយឥទ្ធិពលរបស់វាអាចកើនឡើងកាន់តែច្រើន និងធ្ងន់ធ្ងរខ្លាំង។ ជាពិសេស ភ្លើងឆេះព្រៃអាចរីករាលកាន់តែច្រើនតំបន់នៅជុំវិញពិភពលោក។ យោងតាមទិន្នន័យដែលប្រមូលបានដោយ National Interagency Fire Center (NIFC) ផ្ទៃដីប្រមាណ ៣លានហិចតាបានរងផលប៉ះពាល់ដោយអគ្គិភ័យជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៣។ នៅពេលគណនាឡើងវិញពីឆ្នាំ២០០០ចំនួននេះកើនឡើងដល់ ៧លានហិចតាជារៀងរាល់ឆ្នាំ។

ភ្លើងឆេះព្រៃ គឺជាការគម្រាមកំហែងដ៏ធំដល់ព្រៃឈើ តំបន់ជនបទ និងសហគមន៍មនុស្ស ដោយអាចបំផ្លាញផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីកសិកម្មយ៉ាងឆាប់រហ័ស។ លើសពីនេះសត្វព្រៃជាញឹកញាប់ត្រូវបានបាត់បង់ក្នុងចំនួនដ៏ច្រើន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីបរិស្ថាន ក៏ដូចជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ ភ្លើងឆេះព្រៃអាចផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខុមាភាពមនុស្សនៅក្នុងតំបន់ដែលងាយរងផលប៉ះពាល់ ដោយសារគុណភាពខ្យល់មានគ្រោះថ្នាក់។

វិធីសាស្រ្តប្រើបច្ចេកវិទ្យា AI ក្នុងការព្យាករណ៍ និងការការពារភ្លើងឆេះព្រៃ

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) ឆ្នាំ២០២៣ នៅទីក្រុងដាវ៉ូស នាយកប្រតិបត្តិក្រុមហ៊ុន Koç Holding លោក Levent Çakıroğlu បានពន្យល់ពីមុខងាររបស់បច្ចេកវិទ្យា ហើយបានគូសបញ្ជាក់ថា ក្បួនដោះស្រាយ និងកូដប្រភពនឹងត្រូវបង្ហាញជាសាធារណៈ ដើម្បីជាគន្លឹះក្នុងការបង្កើនសមត្ថភាពរបស់ FireAId ។

លោក David Thogmartin នាយកផ្នែក AI និង Data Analytics និងទីប្រឹក្សាហានិភ័យរបស់ Deloitte បានលើកឡើងថា «ការព្យាករណ៍កាន់តែប្រសើរឡើងនៃការផ្ទុះ និងការរីករាលដាលនៃអគ្គិភ័យដោយប្រើបច្ចេកវិទ្យាដូចជា AI, cloud និង digital twins – មានសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងនូវផែនការរក្សាធនធាន និងជួយសន្សំសំចៃពេលវេលារបស់អ្នកពន្លត់អគ្គីភ័យ។» អ្នកស្រាវជ្រាវកំពុងបន្តសិក្សាបច្ចេកទេសថ្មី ដើម្បីបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យា FireAId ដើម្បីដោះស្រាយជាមួយនឹងបញ្ហាភ្លើងឆេះព្រៃ ដែលមិនអាចទាយទុកមុន។ FireAId Global Coalition កំពុងត្រូវបានបង្កើតឡើង ដើម្បីបង្កើនការយល់ដឹងជាសកលឆ្ពោះទៅរកការដោះស្រាយភ្លើងឆេះព្រៃ ដោយប្រើប្រាស់បច្ចេកវិទ្យា AI៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...