ការកើនឡើងតម្លៃរស់នៅ ធ្វើឱ្យប្រជាជនអង់គ្លេសលែងយកចិត្តទុកដាក់ថែសុខភាព

យោងតាម WE Forum បានឱ្យដឹងថា ជំងឺរាតត្បាត COVID–19 និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានរួមចំណែកធ្វើឱ្យពិភពលោកជួបបញ្ហាអតិផរណា ដែលជំរុញឱ្យតម្លៃអាហារ ថ្លៃថាមពល និងការចំណាយមូលដ្ឋានផ្សេងៗទៀតបានកើនឡើង។ ជាលទ្ធផល មនុស្សជាច្រើនបានជួបការលំបាកក្នុងការចិញ្ចឹមជីវិត និងគ្រួសារ។

វេជ្ជបណ្ឌិត Hina Shahid ជាអ្នកជំនាញព្យាបាលជំងឺទូទៅក្នុងទីក្រុងឡុងដ៍បានលើកឡើងថា បច្ចុប្បន្នលោកស្រីបានឃើញការកើនឡើងចំនួនអ្នកជំងឺ ដែលស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្នុងរយៈពេល ១២ខែចុងក្រោយ មានចំនួនអ្នកជំងឺកើនឡើងកាន់តែខ្លាំង។ Shahid បានបន្ថែមថា មនុស្សដែលមករកជំនួយពីលោកស្រី ភាគច្រើនគឺដោយសារតែជំងឺផ្លូវចិត្ត ដែលកើតឡើងដោយសារការកើនឡើងថ្លៃរស់នៅ វិក្កយបត្រប្រចាំខែ និងបំណុល។

តាមការបញ្ជាក់របស់អ្នកជំនាញខាងលើបានឱ្យដឹងថា បញ្ហាតម្លៃថាមពល បានធ្វើឱ្យប្រជាជនអង់គ្លេស ជាពិសេសមនុស្សចាស់ លែងហ៊ានប្រើម៉ាស៊ីនកម្ដៅនៅក្នុងផ្ទះ។ មូលហេតុនេះ បានបណ្ដាលឱ្យមនុស្សចាស់ជាច្រើន ធ្លាក់ខ្លួនឈឺ ខណៈមានបុរសម្នាក់កើតជំងឺរលាកសួតធ្ងន់ធ្ងរ ដោយសារគាត់រស់នៅក្នុងបន្ទប់ត្រជាក់សើម។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Bob Gill ក៏បានយល់ស្របទៅនឹងការលើកឡើងរបស់ វេជ្ជបណ្ឌិត Hina Shahid ផងដែរ។ លោកបានលើកឡើងថា មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺ ដោយសារស្ថានភាពហិរញ្ញវត្ថុ និងសម្ពាធជីវិត។ ខណៈមនុស្សមួយចំនួន ជ្រើសរើសការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ដើម្បីជួយពួកគេទប់ទល់នឹងសម្ពាធចំពោះមុខ។ អ្នកជំងឺមួយចំនួនទៀត ហាក់ពង្រើយកន្ដើយនឹងបញ្ហាសុខភាពតែម្ដង ដោយសារតែគេចាត់ទុកការថែទាំគ្រួសារគឺជាកិច្ចការអាទិភាពដែលគេត្រូវធ្វើ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។